ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សាច់ញាតិជនសង្ស័យស្នើសុំឲ្យសមត្ថកិច្ចប៉ូលីសស្រុកស្អាងបញ្ជូនគ្រឿងអលង្ការមកតុលាការ ខណៈអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាលបាន បង្ហាញថា ក្នុងសំណុំរឿងចំពោះសម្ភារៈមិនបានសរសេរចូល នៅក្នុងកំណត់ហេតុប្រគល់វត្ថុតាង

ខេត្តកណ្តាលៈស្ត្រីឈ្មោះ ភោក តាប់ រស់នៅភូមិព្រែកហូលិច សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាលដែលអះអាងថាខ្លួនជាម្តាយជនសង្ស័យឈ្មោះ ពៅ សំអឿន ភេទស្រី អាយុ 30 ឆ្នាំរស់នៅភូមិឃុំជាមួយម្តាយ ហើយក៏ជាជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងចំណោមជនសង្ស័យបួននាក់ជាប់ពាក់ព័ន្ធគ្រឿងញៀនដែលសមត្ថកិច្ចប៉ូលីសស្រុកស្អាងធ្វើបង្ក្រាបកាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោងជាង១១ថ្ងៃត្រង់ នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាងនោះ បានស្នើសុំឲ្យសមត្ថកិច្ចបញ្ជូនគ្រឿងអលង្ការរួមមានខ្សែកចំនួនពីរខ្សែ ខ្សែដៃចំនួនមួយខ្សែ និង ចិញ្ចៀនចំនួនបីវង់ទៀតមកតុលាការ ។ ការស្នើសុំនេះក្រោយពេលដែលម្តាយជនសង្ស័យនិងសាច់ញាតិមកដល់តុលាការបានស្តាប់ការរៀបរាប់របស់ជនសង្ស័យពាក់ព័ន្ធការបាត់បង់គ្រឿងអលង្ការរបស់ខ្លួនដោយចោទប្រកាន់ថាសមត្ថកិច្ចដោះយកស្របពេលដែលមកដល់តុលាការមិនបានឃើញសម្ភារៈទាំងនោះមិនត្រូវបានបញ្ជូនមកតុលាការ ។ …………….

……………………… កិច្ចសម្ភាសន៍ផ្ទាល់ជាមួយម្តាយជនសង្ស័យ  …………………………………… ។

ពាក់ព័ន្ធនឹងការស្នើសុំនេះ លោក រស់ ចន្ថា អធិការស្រុកស្អាងបានប្រាប់ភ្នាក់ងារកាលពីព្រឹកថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩ ម្សិលម៉ិញនេះតាមទូរស័ព្ទថា ចំពោះគ្រឿងអលង្ការក្នុងពេលដែលបង្ក្រាបនោះ មុនដំបូងជនសង្ស័យបាននិយាយថាបាត់ ក្រោយមកក៏បានសួរនាំទៅ ជនសង្ស័យឈ្មោះ ពៅ សុភ័ក្រត្រូវជាប្តីឈ្មោះ ពៅ សំអឿន ទើបរកឃើញគ្រឿងអលង្ការទាំងនោះ ។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា គ្រឿងអលង្ការនោះមានអ្វីខ្លះនិងចំនួនប៉ុន្មាននោះទេ ។ លោកគ្រាន់តែអះអាងថា គេបានយកទៅបង្ហាញនៅមុខសាមីជនសង្ស័យថែមទាំងបានថតបង្ហាញនិងបញ្ជូនមកតុលាការទៀតផង ។ ដោយឡែក លោក សូ សារិន្ទ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាលក៏បានឲ្យតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី ២៥ ខែ មិថុនា ម្សិលម៉ិញនេះដែរថា នៅក្នុងសំណុំរឿងសម្ភារៈទាំងនោះ គឺមិនបានសរសេរចូលនៅក្នុងកំណត់ហេតុប្រគល់វត្ថុតាងនោះទេ ។ ស្របជាមួយប្រសាសន៍របស់លោក សូ សារិន្ទ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល នៅក្នុងរបាយការណ៍ស្តីពីការបង្ក្រាបគ្រឿងញៀនរបស់ប៉ូលីសស្រុកស្អាង ក៏មិនបានឃើញសរសេរចូលដែរ គឺមានតែវត្ថុតាងរឹបអូសយកបានមានតែម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន ១៥ កញ្ចប់ ក្នុងនោះធំ ២ កញ្ចប់ , តូច ១៣ កញ្ចប់ និង ឧបករណ៍សំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន ។ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង ។ ម៉ូតូចំនួន ០២ គ្រឿង ទី ១ ម៉ាកហុងដាសេ១២៥ សេរី ឆ្នាំ ២០១៣ ឡើងឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-6457 ទី ២ ម៉ាក ពូហ្សា សេ ១៥០ សេរីឆ្នាំ ២០១១ពណ៌ខ្មៅគ្មានស្លាកលេខ ។ ចំណែកគ្រឿងអលង្ការមិនមានសរសេរចូលនៅក្នុងរបាយការណ៍នេះទេ ចុះហេតុអីបានជា លោក រស់ ចន្ថា បានអះអាងថាបានបញ្ជូននិងថតបង្ហាញសាមីជនសង្ស័យ ។

IMG-20190626-WA0140

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com