កំពង់ធំ ៖ ជំទាវហេង និងកូនត្រូវអស់លក្ខណ៍ នៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង ២រសៀល នៅចំនុច អូរល្អក់ ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ មានការឃាត់បានរថយន្តដឹកឈើធុនយក្សអត់ច្បាប់អនុញ្ញាតពី ឃុំដងកាំបិទ ស្រុកសណ្ដាន់ ឆ្ពោះដំណើរទៅកាន់ស្រុកបារាយណ៍ ខេត្តកំពង់ធំផងដែរ ។
បើតាមសមត្ថកិច្ចដែលបានឃាត់រថយន្ដនោះបានអោយដឹងថា រថយន្តនេះជារបស់លោកស្រីចំណាប់ ដែលមានម្ដាយឈ្មោះហេង ជាអ្នកកាង និងបណ្ដោយកូនអោយរកស៊ីនេះតាំងពីយូយ៉ាន ណាស់មកហើយ ដោយអាងខ្លួនជាជំទាវនៅឃុំទំរីញ ស្រុកសណ្ដាន់តែម្ដង ។ ចំនួនឈើដែលខុសច្បាប់នេះមានប្រមាណ ៤០ ទៅ ៤៥ម៉ែត្រគូប ។
ម្យ៉ាងវិញទៀត ការប្រព្រឹត្តបទល្មើសនេះមិនមែនទើបតែលើកទី១ទេ គឺរាប់សិបលើកមកហើយ ដោយមិនមានអាជ្ញាធរ ឬខាងរដ្ឋបាលព្រៃឈើរណាហានធ្វើការបង្រាប់ឡើយ តែដោយសារតែថ្មីៗនេះដោយមានបញ្ជាផ្ទាល់ពីឯកឧត្ដម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្ដមបានដាក់បទបញ្ជាយ៉ាងតឹងរឹងអោយមន្ត្រីជំនាញ និងសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាបអោយទាល់តែបានចំពោះជនល្មើសទាំងឡាយណាដែលកំពុងប្រព្រឹត្តនៅក្នុងទឹកដឺខេត្តកំពង់ធំនេះ ហើយគេរងចាំមើលតើចំណាត់ការនេះ ធ្វើបានប៉ុន្មានថ្ងៃឬគ្រាន់តែបានមួយដង្ហើមចង្ត្រិតទេ ៕