ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អបអរសាទរអនុស្សាវរីយ៍លើកទី ៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

នៅព្រឹកថ្ងៃសុក្រ១១ រោចខែជេស្ឋឆ្នាំកុរឯកស័ក ព,ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០១៩នេះឯកឧត្តមម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨,មិថុនា ១៩៥១..២៨,មិថុនា ២០១៩) នៅសាលប្រជុំធំទីស្នាក់ការគណបក្សខេត្ត។

នៅក្នុងពិធីនោះដែលមានការអញ្ជើញចូលរួមពីរ ឯកឧត្តមប្រធានគណបក្ស ឯកឧត្តមប្រធានគណៈប្រចាំការ ឯកឧត្តម សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ ឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាបក្សឃុំសរុប ៩៩៩នាក់។

បន្ទាប់ពីអានសន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងមានមតិសំណេះសំណាលរួច ឯកឧត្តមប្រធានគណបក្សខេត្តបានឧបត្ថម្ភថវិកាជូនពិឮនិវត្តន៍ជននិងគ្រួសារមានគុណបំណាច់សម្រាប់ជាតិមាតុភូមិចំនួន ២០ នាក់ក្នុងម្នាក់ៗទទួលបានថវិកា ១០ ម៉ឺនរៀលផងដែរ។

IMG_20190628_145933_805

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com