ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋនៅសង្កាត់ព្រះពន្លាសប្បាយចិត្តដោយទទួលបានផ្លូវចាក់បេតុង១ខ្សែមានប្រវែង១,០៧០ម៉ែត្រ ទទឺង៤ម៉ែត្រជាអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាន

 

ខេត្តបន្ទាយមានជ័យ៖  ប្រជាពលរដ្ឋនៅសង្កាត់ព្រះពន្លាពិសេសនៅក្នុងភូមិ១និងភូមិចក ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យសប្បាយចិត្តយ៉ាងខ្លាំងដោយទទួលបានផ្លូវចាក់បេតុង១ខ្សែមានប្រវែង១,០៧០ម៉ែត្រទទឺង៤ម៉ែត្រជាអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានសមាជិកសភាមណ្ឌលខេត្តបន្ទាយមានជ័យនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ និង លោក ជំទាវ ឧកញ៉ា ម៉ៅម៉ា ល័យកែគឹមយ៉ាន បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយនៅថ្ងៃទី៦ កក្ដដា ២០១៩នេះ។

ឯកឧត្ដមអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបីភាពកននងពិធីនេះ និងមានការចូលរួមពី លោកហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងទាំង៣អង្កភាព ប្រជាពលរដ្ឋជាច្រើនរយនាក់។

ឯកឧត្ដម អ៊ុ រាត្រីបានមានប្រសាសន៍ថាដើម្បី ជា ការ ឆ្លើយ តប ទៅ នឹង សំណូមពរ របស់ អាជ្ញាធរ ក៏ ដូច ជា ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រះពន្លានោះលោកឧបនាយករដ្ឋមន្ត្រីកែ គឹគឹមយ៉ានបានជួយស្ថាបនាផ្លូវ១ខ្សែដែលមានប្រវែង១,០៧០ម៉ែត្រទទឺង៤ម៉ែតឥដើម្បី ឲ្យ ប្រជាពលរដ្ឋ គាត់ ធ្វើ ដំណើរ បាន ស្រួល ក្នុង ការ ដឹក ផលិតផល ទៅ កាន់ ទីផ្សារ ក៏ ដូច ជា សិស្ស នុ សិស្ស ធ្វើ ដំណើរ ទៅ កាន់ សាលារៀន និង ដឹក អ្នកជម្ងឺ ទៅ កងឺទៅកាន់មណ្ឌលសុខភាពបានទាន់ពេលវេលាផងដែរ ។

ឯកឧត្ដម អ៊ុ រាត្រីបានបញ្ជាក់ឲ្យដឹងទៀតថាលោកបានអគុណដល់ប្រជាពលរដ្ឋ ធ្វើផ្លូវនេះមាន កការប៉ះពាល់ចេះចូលរួមសហការជាមួយក្រុមការងារស្ថាបនាផ្លូវ១ខ្សែនេះឲ្យបានរលូនព្រោះនេះ គឺ ផលប្រយោជន៍ រួម ទាំងអស់ គ្នា ។ ដោយក្តីរីករាយយ៉ាងក្រៃលែងនោះប្រជាពល រដ្ឋក៏ដូចជា លោកមេភូមិ ទាំង២ និងលោកចៅសង្កាត់ព្រះពន្លា

បានថ្លែងអំណរគុណដល់លោកឧត្តមឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាននិងលោកជំទាវ ម៉ៅ ម៉ា ល័យកកែគឹមយ៉ានដែល បាន ផ្តល់ ផ្លូវ ១ ខ្សែ នេះ ជូនពួកគាត់ព្រោះពី មុន មក គាត់ ជួប បញ្ហា លំបាក ជា ច្រើន ឆ្នាំ មក ហើយ ពិសេស គឺ នា រដូវវស្សា ជួប បញ្ហា ខ្លាំង គឺ សិស្សានុសិស្ស ទៅ សាលារៀន មិន ទាន់ ពេលវេលា ហើយ ការ ដឹក អ្នកជម្ងឺ ឬ ស្ត្រី ឈឺពោះ សម្រាល ទៅ កាន់ មណ្ឌល សុខភាព ឬ ក៏ មន្ទីរពេទ្យ មានការ យឺតយ៉ាវ។ពេល នេះ បាន ផ្លូវ ថ្មី គាត់ ពិតជា មាន សេចក្តី ត្រេកអរ ខ្លាំង ណាស់ ។ ឯកឧត្ដម បានធ្វើការផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលទទួលបានផ្លូវចាក់បេតុងថ្មីហើយត្រូវចេះជួយថែរក្សាឲ្យបានគង់វង់យូរអង្វែងសំរាប់កូនចៅជំនាន់ក្រោយបានធ្វើដំណើរបន្តព្រោះផ្លូវចាក់បេតុងនេះវាមានតំលៃថ្លៃណាស់ក្នុងការស្ថាបនាផ្លួវអស់១ខ្សែៗនោះហើយវាមានសារះសំខាន់ទៀតសំរាប់ប្រជាពលរដ្ឋ៕

photo_2019-07-06_13-43-04

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com