ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តើយល់ស្របទេ ខណៈលេចលឺពាក្យមកថា មកពីសមត្ថកិច្ចច្រកទ្វារតំបន់ព្រែកស្បូវស្រុកកោះធំនិងមន្ត្រីជំនាញបើកដៃ អោយឈ្មួញខិលខូលនាំជ្រូកនិងសាច់ជ្រូកមកពីប្រទេសវៀតណាមយ៉ាងអណាធិបតេយ្យដោយគ្មានការត្រួតពិនិត្យនោះ ទើបបណ្តាលជំងឺប៉េះជ្រូកកំពុងផ្ទុះនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ជ្រូកជាង៥០០ក្បាលបានងាប់ ក្នុងចំណោមជ្រូកចំនួន១៦៨៦ ។

ខេត្តកណ្តាល ៖ ជំងឺឆ្លងប្រភេទប៉េះជ្រូកអាហ្វ្រិកដែលជាជំងឺមួយអាជ្ញាធរ និងក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ កំពុងយកចិត្តទុកដាក់បំផុតពីបញ្ហាប៉ះពាល់ដល់សុខភាពសត្វជ្រូកយ៉ាងធ្ងន់ធ្ងរនោះ ពេលនេះកំពុង កើតរាលដាលសម្លាប់សត្វជ្រូករបស់ប្រជាពលរដ្ឋនៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល អស់ចំនួនជាង៥០០ក្បាលហើយ គិតត្រឹមម៉ោង១១ថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៩ នេះ ។

បើយោងតាមមន្ត្រីនៃមន្ទីរពសុព្យាបាលខេត្តកណ្តាល ចុះទៅដល់កន្លែងទីតាំងចិញ្ចឹមសត្វជ្រូករបស់ប្រជាពលរដ្ឋនៅតាមលំនៅដ្ឋាននោះ បានឲ្យដឹងថា ការផ្ទុះជំងឺប៉េះជ្រូកអាហ្រុិចនេះ នៅក្នុងឃុំក្រាំងយ៉ូវ គឺដោយសារមានបងប្អូនប្រជាពលរដ្ឋជាអ្នកចិញ្ចឹមសត្វជ្រូក និងជាអ្នកលក់សាច់ជ្រូកផងបាននាំយកសាច់ ជ្រូកមានជំងឺមកលក់នៅលើទីផ្សារទើបបណ្តាលឆ្លងរាលដាលជាបន្តបន្ទាប់តែម្តង ។ ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី១០ និង១១ ខែកក្កដា ឆ្នាំ២០១៩ នេះ តាមការស្រង់ស្ថិតិពីអាជ្ញាធរឃុំក្រាំងយ៉ូវ សត្វជ្រូករបស់បងប្អូនប្រជាពរដ្ឋបានងាប់ជាង៥០០ក្បាលហើយនៅទូរទាំងឃុំ ខ្លះបានយកទៅកប់ចោល ខ្លះកាប់សាច់ហូប ។
ប៉ុន្តែសត្វជ្រូកដែលកើតជំងឺប៉េះ គឺយើងត្រូវតែកំទេចមិនទុកបានទេ ព្រោះវាអាចឆ្លងរាលដាលដល់សត្វផ្សេងៗទៀត  ។ លោកក៏សូមអំពាវនាវដល់បងបអូនប្រជាពលរដ្ឋនៅឃុំក្រាំងយ៉ូវត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់។

ពេទ្យសត្វនៅឃុំក្រាំងយ៉ូវបានបញ្ជាក់ថា ជំងឺនេះបានកើតឡើងជាង១ខែមកហើយ ប្រជាពលរដ្ឋពេលមានជ្រូកងាប់ពួកគាត់ធ្វើលក់ឬចែកគ្នាហូប ដូច្នេះបើអាចបង្កឲ្យប៉ះពាល់ដល់សុខភាពមនុស្សវាមិនអាចមានទេ ព្រោះរហូតមកដល់ពេលនេះមិនមាន ប្រជាពលរដ្ឋជួបគ្រោះដោយសារជំងឺនៅឡើយ។
លោក ញឹម វណ្ណិន អភិបាលនៃគណអភិបាលស្រុកស្អាងបានឲ្យដឹងថា បើតាមការបញ្ជាក់ពីមន្ត្រីបសុពេទ្យជំងឺប៉េះជ្រូក មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះទេ ប៉ុន្តែប្រជាពលរដ្ឋបានក្លាយទៅជាភ្នាក់ងារចំលងមេរោគនេះទៅឲ្យសត្វជ្រូកផ្សេងទៀត តាមរយៈនាំយកសាច់ជ្រូកទៅលក់ចែកចាយធ្វើជាអាហារ និង តាមរយៈលាមកមនុស្សដែលបានហូបសាច់ជ្រូកដែលផ្ទុកមេរោគនេះ ដែលបញ្ហានេះបានបង្កឲ្យប៉ះពាល់ជីវភាពគ្រួសារប្រជាពលរដ្ឋ ជាពិសេសសេដ្ឋកិច្ចជាតិយើង។

លោក ប៊ុន ទួនស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាលក៏បានបញ្ជាក់ផងដែរថា ខណៈពេលនេះលោកកំពុងកំពុងដឹកនាំកម្លាំងដោយផ្ទាល់ដើម្បីចុះយុទ្ធនាការប្រើថ្នាំបាញ់សម្លាប់និងការពារមេរោគកុំឲ្យឆ្លងរាលដាលបន្តទៀត ។ លោកថា ការចុះយុទ្ធនាការនេះ លោកបានបែងចែកកម្លាំងចំនួន៧ក្រុមដើម្បីចុះពន្យល់ផ្សព្វផ្សាយនិងបាញ់ថ្នាំសម្លាប់និងការពារមេរោគតាមទ្រុងជ្រូករបស់ប្រជាពលរដ្ឋ ។
បើតាមអះអាងរបស់ប្រជាពលរដ្ឌនិងអាជ្ញាធរមូលដ្ឌានបានអោយដឹងថាការឆ្លងជម្ងឺប៉េសជ្រូកនេះដោយសារក្រុមឈ្មួញរកសុីកាប់ជ្រូកនិងថៅកែកុង្សុីកាប់ជ្រូកមួយចំនួនបានត្រូវគ្នាជាមួយសមត្ថកិច្ចច្រកទ្វាតំបន់ព្រែកស្បូវស្រុកកោះធំនិងមន្ត្រីជំនាញនាំជ្រូកនិងសាច់ជ្រូកមកពីប្រទេសវៀតណាមយ៉ាងអណាធិបតេយ្យដោយគ្មានការត្រួតពិនិត្យនោះឡើយ៕

IMG-20190711-WA0112

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com