ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មាន់ជល់រីកសាយភាយ ទូទាំងប្រទេស ពិសេសខេត្តស្វាយរៀង !

ខេត្តស្វាយរៀង៖ សង្វៀនមាន់មួយកន្លែងនៅក្បែរច្រករបៀង កម្ពុជា-វៀតណាម ស្ថិតក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បើកឡើងដុះស្លែហើយមិនដែលឃើញមានសមត្ថកិច្ចខាងណាចេញមុខបង្ក្រាបសោះ តើសង្វៀនមួយនេះមានខ្នងប៉ុណ្ណាទៅបានជាសមត្ថកិច្ចមិនហ៊ានបង្ក្រាបសោះ!!??

កន្លងមកធ្លាប់មានសារព័ត៌មានជាច្រើនបានចេញផ្សាយ ពីទីតាំងខាងលើនេះដែរ តែមិនឃើញមានចំណាត់ការណាមួយពីសមត្ថកិច្ចម្តងណាសោះ។ មានប្រភពជាច្រើនបានលើកឡើងថា ទីតាំងសង្វៀនមាន់មួយកន្លែងនោះបានបើកជាយូណាស់មកហើយ ហើយអ្នកចូលទៅលេង មានទាំងជនជាតិវៀតណាម និងជនជាតិខ្មែរ អ្នកខ្លះហេតុតែញៀននឹងល្បែងជល់មាន់ សុខចិត្តធ្វើដំណើរមកពីរាប់សិបគីឡូឯណ្ណោះ ហើយមាន់ដែលយកទៅលេងជាមាន់ប្រភេទតខ្នាយដែកទៀតផង។

មានមតិខ្លះទៀតលើកឡើងថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទីតាំងសង្វៀនមួយនេះ ដោយសារតែពេលខ្លះមានដូចជាប្តី ជាកូន ជាក្មួយ បានទៅចាក់ភ្នាល់ផងដែរ ហើយពេលពួកគាត់ហាមឃាត់ ប្តី កូន ក្មួយ មិនអោយទៅលេង ពេលខ្លះក៏បង្កជាការឈ្លោះប្រកែកគ្នាក៏មាន ។ រីឯអ្នកលេងខ្លះទៀតក៏កើតជារឿងក្តៅក្រហាយ ហើយរករឿងប្រពន្ធកូន ពេលចេញពីលេងវិញ ដោយសារតែពួកគេចាញ់ល្បែងនេះតែម្តង។

ប្រជាពលរដ្ឋជាច្រើន បានសំណូមពរដល់សមត្ថកិច្ចក្នុងមូលដ្ឋាន លោកអភិបាលស្រុក លោកអធិការស្រុក ជាពិសេសឯកឧត្តមអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ស្នងការខេត្តស្វាយរៀង សូមជួយចាត់កម្លាំងចុះត្រួតពិនិត្យទីតាំងសង្វៀនខាងលើនេះផង៕

114

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com