ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មហាជន ស្នើអោយសមត្ថកិច្ច និង មន្រ្តីពាក់ព័ន្ធ ចុះបិទរណ្តៅដីមហិមា របស់លោក សៅ សុធា នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ព្រោះកម្មករបើកឡានដឹកដីមួយចំនួនប្រើប្រាស់គ្រឿងញាន និង បានបង្កគ្រោះដល់អាយុជីវិតប្រជាជនផងដែរ ។ ពិសេសល្បីបង់ពន្ធជូនរដ្ឋ បានមិនដល់ ៥០ភាករយផងទេ ?

IMG_20190805_092957_216

ចេញផ្សាយថ្ងៃទី 5 ខែសីហា ឆ្នាំ 2019

ការិយាល័យ ៖ ព្រះនរាយណ៍ 017 45 27 36

ខេត្តកណ្តាល ៖ បន្ទាប់ពី កំលាំងនគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
បានឆ្មក់ចាប់ កម្មករចំនួន៤នាក់ ដែលកំពុងប្រើប្រាស់គ្រឿងញៀន ក្នុងបរិវេណ រណ្តៅដីលោកសៅ សុធា
។ កាលពីថ្ងៃទី២ ខែសីហា វេលាម៉ោង៩ នៅចំណុច ក្នុង ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល រួចមក ។

មហាជនបានធ្វើការសំនូមពរដល់ អភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ មេត្តាដាក់កំលាំងចុះពិនិត្យទឹកនោម ទាំងកម្មករ និង ថៅកែ ដើម្បីស្វែងរកសារធាតុគ្រឿងញានក្នុងខ្លួន ព្រោះតាមដំណឹងមកថា ក្រុមកម្មករ របស់លោក សៅ សុធា នេះភាគច្រើន ជាក្មេងប្រើប្រាស់គ្រឿងញាន ។

ប្រភពបានបង្ហើថា ពួកគេបានប្រើប្រាស់គ្រឿងញាន នៅពេលយប់ មិនបានដេកផង សួរថា ព្រឹកឡើង ក្រុមកម្មករដឹកដី ទាំងនេះ មានស្មារតី រឹងម៉ាំ ក្នុងការបើកបរដែរទេ ?ជាជាក់ស្តែង កាលពីឆ្នាំ 2016 កន្លងមក ក្រុមកម្មករដឹកដី របស់លោក សៅ សុធា នេះ បានបុកមនុស្សស្លាប់ និង បង្ករបួសធ្ងន់ ដល់ក្មេងស្រី ម្នាក់ នៅតាមបណ្តោយផ្លូវជាតិលេខ ២ហើយកម្មករនោះបានបើករត់ យកឡានទៅទុកក្នុងការដ្ឋាន រណ្តៅដី របស់ លោក សៅ សុធា នេះតែម្តង ។
ពាក់ព័ន្ធរឿងនេះ មហាជនក៏ស្នើដល់ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពល មេត្តាចុះមកពិនិត្យដោយខ្លួនឯង បានដឹងថា រណ្តៅដី របស់ថៅកែនេះ មានវិសាលភាពធំ និង ជ្រៅ ប៉ុណ្ណា ។ ពិសេសមួយទៀតនោះ តើថៅកែនេះ បានបង់ពន្ធត្រឹមត្រូវដែរ រឺទេ ។ តាមល្បីមកថា ថៅកែនេះ បង់ពន្ធជូនរដ្ឋ មិនដល់ ៥០ភាគរយ ផងទេ ? ក្រៅពីនោះប្រហែល
ធ្លុះធ្លាយ លើមន្រ្តី អស់ខ្លះទៅហើយ ?

មន្រ្តីរាជការ រួមនឹងអ្នកសារព័ត៌មាន មួយចំនួន នៅខេត្តកណ្តាល បានស្គាល់ច្បាស់ពីអំណាច របស់ថៅកែនេះ ព្រោះថា គេមានខ្សែធំ និង មានបណ្តាញព័ត៌មានខ្លះ ចាំធ្វើមិនដឹង ធ្វើមិនលឺ ផងដែរ ៕

IMG_20190805_093032_379

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com