ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ព្រៃលិចទឹក ក្នុងដែនអតីតឡូត៍នេសាទលេខ៦នៅស្រុកលើកដែក ត្រូវបានជាន់កំទេចនិង ដុតបំផ្លាញ យកមកធ្វើកម្មសិទ្ធជិតអស់ហើយ !

ចេញផ្សាយថ្ងៃទី ៨ សីហា ឆ្នាំ ២០១៩

ការិយាល័យ ៖ ព្រះនរាយណ៍ 017 45 27 36

ខេត្តកណ្តាលៈ តើវាជាការបណ្តែតបណ្តោយ រឺ ជាការអសមត្ថកិច្ច របស់អភិបាលខេត្តកណ្តាល ដែរទេ នៅពេលដែលដីព្រៃលិចទឹក ក្នុងដែនអតីតឡូត៍នេសាទលេខ៦នៅស្រុកលើកដែក ចូលរាប់ពាន់ហិកតា ត្រូវបានក្រុមឈ្មួញ ក្រុមមន្រ្តី ក្រុមឧកញ៉ា បាននាំគ្នា កាប់ឆ្ការ ឈូសឆាយ និង ដុតកំទេចចោល ដើម្បីវ៉ាស់ដីចែកគ្នា ?

ដីដែលហៅថាជាលក្ខណៈមហន្តរាយនោះ មាននៅចំណុច បឹងអូរសណ្តាន់ និង អូរលោកយាយក្បែរ ទួលបាក់កាំភ្លើងអតីតឡូត៍នេសាទលេខ៦ស្ថិតក្នុងឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។បឹងអូរសណ្តាន់និងអូរលោកយាយស្ថិតក្នុង តំបន់ឡូត៍លេខ៦មានព្រៃរនាមដុះជុំជិតដែលជាជម្រកត្រីពងកូននោះឥឡូវត្រូវបានក្លាយជាវាលរហោឋាន។

ប្រជាពលរដ្ឋនៅតែលើកឡើងនិងចោទសួរថា ចុះបើដីបឹងដែលជាដីរបស់រដ្ឋរាប់ពាន់ហិកតានៅក្នុងដែនឡូត៍នេសាទដែលរាជរដ្ឋាភិបាលបានកាត់រំលាយទុកឲ្យប្រជាពលរដ្ឋអាស្រ័យផលផ្នែកនេសាទត្រីត្រូវបានក្រុមឈ្មួញទន្រ្ទានកាន់កាប់យកធ្វើជាដីកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយនោះ ថ្ងៃក្រោយពួកគាត់ច្បាស់ជាបាត់បង់ផ្ទៃបឹងសម្រាប់នេសាទត្រីអស់ហើយ ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា កាលពីឆ្នាំ២០០៨សម្តេច ហ៊ុន សែន បានប្រកាសកាត់រំសាយឡូត៍នេសាទទុកឲ្យប្រជាពលតដ្ឋនេសាទជាលក្ខណៈគ្រួសារ ពួកគាត់សប្បាយរីករាយនិងថ្លែងអំណរគុណជាខ្លាំងចំពោះសម្តេច ។ ប៉ុន្តែការសប្បាយរីករាយនោះ ត្រូវបានក្លាយជាក្តីក្រៀមក្រំនឹងភាពអស់សង្ឃឹមទៅវិញ បន្ទាប់ពីតំបន់ដីព្រៃលិចទឹកជាជម្រកត្រីពងកូនរាប់ពាន់ហិកតាក្នុងដែនឡូត៍លេខ៦ ត្រូវបានក្រុមឈ្មួញដាក់គ្រឿងចក្រទន្រ្ទានឈូសកិនកម្ទេចនិងដុតចោលរហូតក្លាយជាទីវាលរហោឋានគ្មានកោះត្រើយបាត់បង់ជម្រកត្រីពីផ្ទៃបឹងទាំងមូល ។ ជាក់ស្តែងដូចជាដីរបស់ឯកឧត្តម ឡោក ហួរ ស្ថិតក្នុងស្រុកកៀនស្វាយ ដីរបស់ក្រុមហ៊ុន ឈាង ប៉ាក់សួរ ស្ថិតក្នុងស្រុកស្អាង បានដាក់គ្រឿងចក្រឈូសកិនកម្ទេចព្រៃនិងជីកលើកទំនប់ហ៊ុព័ទ្ធយកដីរបស់រដ្ឋធ្វើជាដីកម្មសិទ្ធិផ្ទាល់ខ្លួន ប្រជាពលរដ្ឋអាចចូលទៅនេសាទត្រីបានតែក្នុងរដូវវស្សាទឹកដំឡើងប៉ុណ្ណោះ ។ លុះដល់ទឹកសម្រកផុតខ្នងទំនប់ ប្រជាពលរដ្ឋមិនអាចចូលទៅនេសាទបានទេ ដោយសារមេការដីធ្លីបានដាក់កម្លាំងយាមកាមទាំងយប់ទាំងថ្ងៃប្រើអំណាចគំរាមកំហែងគ្រប់រូបភាពមកលើប្រជាពលរដ្ឋ ប្រសិនបើប្រជាពលរដ្ឋណាបានចូលនេសាទត្រីនៅក្នុងតំបន់ដែលពួកគេគ្រប់គ្រងនោះ ។

ប្រជាពលរដ្ឋនៅបានលើកឡើងទៀតថាចំពោះដីបឹងដែលមានព្រៃលិចទឹកត្រូវបានបំផ្លិចបំផ្លាញដោយក្រុមឈ្មួញនោះ មិនមែនមានតែដីព្រៃលិចទឹកនៅចំណុចខាងលើប្រមាណរាប់១០០០ហិកតានេះទេ គឺនៅមានដីបឹងដែលមានព្រៃលិចទឹករាប់ម៉ឺនហិកតាទៀតនៅក្នុងខេត្តកណ្តាលត្រូវបានក្រុមឈ្មួញប្រើគ្រឿងចក្រ កិនកម្ទេចនិងដុតចោលដូចគ្នា ។

មហាជនស្នើអោយសម្តេចនាយករដ្ឋមន្រ្តី មេត្តាពិនិត្យបញ្ហា ដីព្រៃលិចទឹក កក្នុងដែនអតីតដែនឡូនេសាទ ក៏ដូចបឹងមួយចំនួននៅក្នុងខេត្តកណ្តាល ដែលត្រូវឈ្មួញមានថានៈជាឧកញ៉ា ថានៈជាមន្រ្តី បានឃុបឃិតគ្នា ច្បាមយកដីរដ្ឋ បឹងរដ្ឋ ដោយមិនញញើត អ្វីទាំងអស់ ៕

IMG_20190808_094306_158

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com