ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរឃុំព្រែកទន្ទាប់ធ្វើផ្លូវបេតុង ខណៈអភិបាលស្រុកលើកដែកចុះពិនិត្យមើលសមិទ្ធផលនៅក្នុងឃុំនេះ

ខេត្តកណ្តាលៈប្រជាពលរដ្ឋនៅក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែកបានស្នើសុំឲ្យអាជ្ញាធរធ្វើផ្លូវចាក់បេតុង ខណៈដែលលោក ចាប ចាន់វិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែកបានចុះពិនិត្យសមិទ្ធផលជាច្រើននៅក្នុងឃុំព្រែកទន្ទាប់ដែលទើបនឹងសម្រេចបាន ។ សមិទ្ធផលដែលទើបនឹងសម្រេចបានថ្មីៗរួមមានប្រព័ន្ធធារាសាស្ត្រនិងផ្លូវលំចាក់ក្រាលគ្រួសខ្សាច់រាប់ពាន់ម៉ែត្រនៅក្នុងឃុំទាំងមូល ។ ប្រជាពលរដ្ឋបានលើកឡើងថា ក្នុងមួយរយៈនេះពួកគាត់សប្បាយចិត្តនិងអរគុណខ្លាំងណាស់ បន្ទាប់ពីអាជ្ញាធរឃុំព្រែកទន្ទាប់បានជីកស្តារប្រឡាយជាច្រើនខ្សែបាននាំទឹកទៅដល់ដីស្រែរបស់គាត់ដែលកាលពីមុនពួកគាត់មិនអាចអាស្រ័យផលបានដោយសារមិនមានប្រភពទឹក ហើយម្យ៉ាងទៀតពុំមានផ្លូវដែលពួកគាត់អាចចូលទៅអាស្រ័យផលក្នុងដីស្រែគាត់បាន ។ ឥឡូវមិនត្រឹមតែមានទាំងប្រព័ន្ធធារាសាស្រ្តនាំប្រភពទឹកទៅស្រោចស្រពផលដំណាំចំការស្រែរបស់ពួកគាត់ប៉ុណ្ណោះទេ គឺថែមទាំងមានផ្លូវលំចាក់ក្រាលគ្រួសខ្សាច់ភ្នំទៅដល់ដីស្រែចំការរបស់ពួកគាត់ងាយស្រួលដឹកជញ្ជូនផលដំណាំទៀតផង ។ ប៉ុន្តែបើទោះបីតាំងពីផ្លូវលំចូលទៅកាន់ដីស្រែរបស់ពួកគាត់មានការលំបាករហូតមិនអាចធ្វើដំណើរបាន ឥឡូវត្រូវបានលោក ងី សារី មេឃុំព្រែកទន្លាប់ដាក់គ្រឿងចក្រឈូសឆាយស្ថាបនាចាក់ក្រាលគ្រួសខ្សាច់ភ្នំឲ្យពួកគាត់ងាយស្រួលធ្វើដំណើរយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែស្នើសុំបន្ថែមទៀត គឺសុំឲ្យអាជ្ញាធរធ្វើផ្លូវចាក់បេតុងវិញទើបជាប់បានយូរ ហើយកាន់តែងាយស្រួលធ្វើដំណើរទៀតផង ។ ចំណែកប្រជាពលរដ្ឋផ្សេងទៀតនៅក្នុងឃុំព្រែកទន្លាប់នេះដែរ ក៏បានលើកឡើងដែរថា នៅក្នុងភូមិរបស់គាត់ក៏ដូចប្រជាពលរដ្ឋនៅភូមិខ្លះទៀត ជារៀងរាល់ឆ្នាំនៅពេលរដូវវស្សាចូលដល់ ដីចំការស្វាយ ចំការចេក និងដំណាំផ្សេងទៀតតែងតែទទួលរងគ្រោះដោយទឹកជំនន់ជន់លិច ។ ក្នុងមួយឆ្នាំៗពេលជន់លិចម្តងៗ លោក ងី សារី មេឃុំព្រែកទន្លាប់តែងតែមកជួយអន្តរាគមន៍យកម៉ាស៊ីមកបូមទឹកជាប្រចាំ ។ ប៉ុន្តែឥឡូវពួកគាត់លែងខ្វល់នឹងការលិចលង់ទៀតហើយ ព្រោះអាជ្ញាធរបានធ្វើទ្វារទឹក សម្រាប់រំដោះចេញតាមសំណូមពររបស់ពួកគាត់ ។

fn-2019-08-11-18-00-35-2

ក្នុងឱកាសចុះពិនិត្យសមិទ្ធផលនេះ លោក ចាប ចាន់វិទ្យា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា
ដោយបានការចង្អុលបង្ហាញពីលោកជំទាវ ឃួន សុដារី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលតែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ដូច្នេះគ្រប់ក្រុងស្រុក ត្រូវតែយកចិត្តទុកដាក់ ក្នុងនោះធ្វើយ៉ាងណាឲ្យការផ្តល់សេវាសាធារណៈ ក៏ដ៏ដូចជាការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន ត្រូវតែមានការអភិវឌ្ឍន៍។ ជាក់ស្តែងថ្ងៃនេះ នៅក្នុងឃុំព្រែកទន្លាប់ កំពុងធ្វើការស្ថាបនាជួសជុលផ្លូវមួយខ្សែ ចំណាយអស់១២០ឡាន ដែលការចំណាយនេះ គឺលោកប្រម៉ែប្រមូលបានពីសប្បុរសជននៅក្នុងឃុំ។
លោកបន្តថា ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសលោកមេឃុំ បានសំណូមពរដល់រដ្ឋបាលស្រុកធ្វើយ៉ាងណាជួយជួសជុលផ្លូវមួយខ្សែនេះផងដោយសារគាត់មើលឃើញពិបាកណាស់។ ដូច្នេះលោកបានយកសំណើរនេះ ក្នុងនាមរដ្ឋបាលស្រុក ក៏បានចុះមកពិនិត្យជាក់ស្តែង និងបានប្រម៉ែប្រមូលសប្បុរសជនចូលរួម ធ្វើយ៉ាងណាសម្រួលដល់ផ្លូវធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរបស់យើង។
លោកបន្តថា ស្រុកលើកដែក ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុនសែន និងក្រោមការដឹកនាំរបស់លោកជំទាវ ឃួន សុដារី និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ គឺបានកែប្រែមុខមាត់យ៉ាងឆាប់រហ័សនៅក្នុងឆ្នាំ២០១៩នេះ ក្នុងនោះ សមិទ្ធផលនានាថ្មីៗជាច្រើនបានកើតឡើងរួមមានផ្លូវបេតុង ផ្លូវក្រាលខ្សាច់ភ្នំ ដែលពីមុនមកមិនមានទេ មានតែផ្លូវភក់ ផ្លូវដីឥដ្ឋ ពិបាកធ្វើដំណើរ។
លោកថា យោងតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ដំបូងយើងចាក់ក្រាលខ្សាច់ភ្នំ ហើយជំហ៊ានបន្តបន្ទាប់ទៀត យើងអាចនឹងឈានដល់ចាក់បេតុង ដោយអនុវត្តស្របទៅតាមយុទ្ធសាស្ត្រចតុកោនដំណាក់កាលទី៤ របស់សម្តេចតេជោហ៊ុន សែន ធ្វើយ៉ាងណាអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានបែបជំហ៊ានគីង្គក់ ។ អញ្ចឹងយើងមានប៉ុណ្ណា យើងធ្វើប៉ុណ្ណឹង ធ្វើឱ្យអស់លទ្ធភាព និងបម្រើឱ្យបានផលប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់គ្នា។ លោកបានបន្តថា
ផ្លូវនេះ មានប្រវែង៣៥០០ម៉ែត្រ
ចំពោះសំណូមពររបស់ប្រជាពលរដ្ឋដែលចង់ឱ្យអាជ្ញាធរស្ថាបនាជាផ្លូវបេតុង លោកបានឆ្លើយតបថា ប្រមុខដឹកនាំ គឺមិនដែលសន្យាទេ ចំពោះការងារអភិវឌ្ឍន៍ យើងធ្វើជាជំហ៊ានៗនៃឆ្នាំរបស់យើង ដូចជានៅក្នុងថ្នាក់ស្រុក ថ្នាក់ឃុំ មានកម្មវិធី ៣ឆ្នាំ រំកិល។ អញ្ចឹងជាជំហ៊ានបន្តទៅមុខទៀត ដើម្បីអភិវឌ្ឍន៍ផ្លូវនេះឱ្យក្លាយជាផ្លូវបេតុង យើងនឹងធ្វើតាមកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ថ្នាក់ស្រុក និងថ្នាក់ឃុំ តែឥឡូវនេះ យើងកំពុងតែកសាងផែនការ ។ លោកបាន សំណូមពរឱ្យឃុំដាក់សំណើរការកសាងផ្លូវបេតុងនេះជាអាទិភាព ដើម្បីធ្វើយ៉ាងណាឱ្យមានការគាំទ្រពីសំណាក់ដៃគូ ពិសេសមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីកែប្រែមុខមាត់ និងស្របទៅតាមការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ៕ ដោយ ឪអាបញ្ញា

fn-2019-08-11-18-00-35-4

fn-2019-08-11-18-00-34-0

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com