ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លីសនាក់ចាប់បទល្មើសជលផលជាក់ស្តែង តែខាងមន្ទីរកសិកម្មខេត្តកណ្តាល បានត្រឹមពិន័យ ធ្វើឈ្មួញទុច្ចរិត បានចិត្ត ។

ខេត្តកណ្តាល៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកណ្តាល បានពួនស្ទាក់បង្ក្រាបរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2Z-3490 ផ្ទុកសុទ្ធតែសត្វពស់និងសត្វអន្ទង់ ជិត២ពាន់គីឡូក្រាម ត្រៀមដឹកទៅប្រទេសវៀតណាម ។

ការចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា នេះ វេលាម៉ោង២៖៣០នាទីរសៀល នៅចំណុចផ្លូវលេខ១១០ ភូមិលេខ៣ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។

លោក លី សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានប្រាប់ ថា កម្លាំងសមត្ថកិច្ច បានធ្វើការពួនស្ទាក់រហូតឃាត់រថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2z-3490 ដឹកជញ្ជូនផលនេសាទដោយគ្មានច្បាប់អនុញ្ញាត ក៏ធ្វើការឃាត់ ឆែកឆេររកឃើញសត្វអន្ទុងរស់ចំនួន១១ធុង ស្មើនឹង៦០០គីឡូក្រាម សត្វពស់ព្រលិតរស់ចំនួន ២ធុងស្មើនឹង៩០គីឡូក្រាមសរុបចំនួន១៣ធុងស្មើនឹង៦៩០គីឡូក្រាម ។

ជនសង្ស័យនិងជាអ្នកបើកបរមានឈ្មោះប្រាក់ ម៉ៅភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវបានដោះលែង រួមនឹងឡាន អោយទៅផ្ទះវិញ ដោយគ្រាន់តែពិន័យ លុយជាង 5ពាន់ដុល្លា ជាការស្រេច ។

IMG_20190814_174824_048

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com