ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

រថយន្ត​សាំ​យ៉ុង​ដឹក​ឈើប្រណិត​មួយ​គ្រឿង​នៅ​ស្រុក​វ៉ើន​សៃ​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប

ខេត្ត​រតនគិរី ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ត​សហកា​រណ៍​ជាមួយ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​វ៉ើន​សៃ រួម​និង​កម្លាំង​អាវុធហត្ថ​ស្រុក​វ៉ើន​សៃ ធ្វើការ​បង្ក្រាប រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់​បាន​នៅត្រង់​ចំណុច​ភូមិ​វង ឃុំ​កា​ចូន ស្រុក​វ៉ើន​សៃ ខេត្ត​រតនគីរី នៅវេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៧​នេះ​។​
មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​រតនគីរី​ដែល​ចុះ​ទៅ​បង្ក្រាប​បាន​ប្រាប់អោយដឹង​ថា រថយន្ត​ខាងលើ​នេះ​ម៉ាក​សាំ​យ៉ុង ពណ៌​ស្លែរ ពាក់​ស្លាក​លេខ​ភ្នំពេញ​2U-1080 ផ្ទុក​ដោយ​ឈើប្រណិត​ប្រភេទ​ធ្នង់​ពេញ មួយ​រថយន្ត​បាន​ធ្វើ​ចរាចរណ៍​ចេញពី​ស្រុក​វ៉ើន​សៃចូល​មក​ក្រុង​បាន​លុង លុះ​មកដល់​ចំណុច​ខាងលើ​ក៏​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការណ៍​ជាមួយ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​អាវុធហត្ថ​ស្រុក​វ៉ើន​សៃ​ធ្វើការ​បង្ក្រា​បបាន​តែ​ម្តង​។​

​សមត្ថកិច្ច​បាន​បន្ត​អោយដឹងទៀតថា ក្រោយពី​សមត្ថកិច្ច​ធ្វើ​ការឃាត់​រថយន្ត ភ្លាមនោះ​អ្នកបើកប​ររ​ថយ​ឃើញ​សភាព​មិន​ស្រួល​ក៏បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព សមត្ថកិច្ច​បាន​យក​រថយន្ត​និង​ឈើ​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ចាត់ការ​បន្ត​ទៅ​តាម​និតីវិធី​ច្បាប់​ព្រៃឈើ​ផង​ដែរ​។​

​មន្ត្រី​ជំនាញ​រដ្ដ​បាល​ព្រៃឈើ​បានបញ្ជាក់​ថា​ឈើប្រណិត​ដែល​បង្ក្រាប​បាន​ខាងលើនេះ​បានធ្វើការ​រើ​ដាក់ចុះ និង​វាស់វែង​ទៅ​ឃើញ​ចំនួន​១២២​ដុំ ស្មើ​និង​២,២០៦​ម៉ែត្រគូប ចំណែក​ម្ចាស់​ឈើ​ជំនាញ​កំពុង​ធ្វើ​ការស្រាវជ្រាវ​ទៅតាម​និតិ​វិធី​ដើម្បី​អោយ​ចូល​ខ្លួន​មក​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​ព្រៃឈើ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​វ៉ើន​សៃ​និង​សមត្ថកិច្ច​មួយ​ចំនួន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ខ្សឹប​ប្រាប់​អោយដឹងថា រថយន្ត​សាំ​យ៉ុង​លួច​ដឹក​ឈើប្រណិត​ខុសច្បាប់​ខាងលើ​គឺ​ជា​រថយន្ត​របស់​ឈ្មោះ​ចិត្រ ដែល​តែងតែ​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ឈើប្រណិត​ចេញពី​ស្រុក​វ៉ើន​សៃ​និង​ស្រុក​កូន​មុំ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​ផងដែរ មិនដែល​ឃើញ​សមត្ថកិច្ច ឫ​ជំនាញ​ធ្វើការ​បង្ក្រាប​ម្តងណា​ឡើយ​។​

​ប្រភព​ដដែល​បាន​បន្តថា​ចុះ​ហេតុអ្វី​បាន​ជា​លើក​នេះ​សមត្ថកិច្ច និង​ជំនាញ​ធ្វើការ​បង្ក្រាប​យ៉ាង​ដូច្នេះ ឫ​ក៏​ឈ្មួញ ចិត្រ ខាងលើ​មិន​បាន​បង់លុយ​អោយ​សមត្ថកិច្ច និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នោះ​ទេ​មើលទៅ ព្រោះ​ដល់​ខែ​ហើយ​តើ​ឬក៏​ហួស​ថ្ងៃ​កំណត់​?? ៕
​ខ្ញុំបាទ លី វណ្ណៈ ភ្នាក់ងារ PN/TV  ទូរទស្សន៍​ព្រះ​ន​រាយណ៍ រាយការណ៍​ពី​ខេត្ត​រតនគិរី​

 

IMG-20170117-WA0011 IMG-20170117-WA0012 IMG-20170117-WA0013 IMG-20170117-WA0014 IMG-20170117-WA0015 IMG-20170117-WA0016

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com