ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មហាជនសាទ័រចំពោះការអនុវត្តន៍របស់ស្នងការខេត្តដែលចាប់ផ្តើមធ្វើតេស្តទឹកនោមរកសារជាតិញៀនលើមន្ត្រីរបស់ខ្លួននៅពេលនេះ

ខេត្តបាត់ដំបង៖មតិមហាជនបានសាទ័រចំពោះស្នងការនគរបាលខេត្តបាត់ដំបងដែលបានចាប់ផ្តើមអនុវត្តក្នុងគោលបំណងរឹតបន្តឹងលើមន្ត្រីនគរបាលចំណុះអោយស្នងការខេត្តទាំងអស់មានភាពស្អាស្អំត្រូវចូលខ្លួនដើម្បីពិនិត្យរកសារជាតិញៀននៅក្នុងខ្លួនអោយបានគ្រប់ៗគ្នាតាមរយះពិនិត្យទៅលើទឹកនោម។ ការថ្លែងសាទ័ររបស់មហាជននេះស្របពេលដែលលោកឧត្តមសេនីយ៍ទោអ៊ុច.សុខុនស្នងការនគរបាលខេត្តបាត់ដំបងបានដាក់បទបញ្ជាឲ្យមន្ត្រីជំនាញធ្វេីតេស្តទៅលើទឹកនោមរបស់មន្ត្រីនគរបាលម្នាក់ៗដើម្បីស្វែងរកសារជាតិញៀនក្រែងមានមន្ត្រីនគរបាលជាតិចំ​ណុះអោយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ណាម្នាក់បានប្រព្រឹត្តនាពេលកន្លងមក។

ការពិនិត្យរកសារជាតិញៀននៅក្នុងទឹកនោមរបស់ស្នងការខេត្តទៅលើមន្ត្រីនគរបាលទាំងអស់នេះដែរបានចាប់ផ្តើមឡើងនៅថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩នេះដែលត្រូវបានកំណត់អោយមន្ត្រីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ទាំងអស់ត្រូវបង្ហាញមុខដេីម្បីធ្វើតេស្តទឹក​នោមដើម្បីស្វែងរកសារជាតិញៀននៅក្នុងខ្លួន។ ក្នុងករណីរកឃេីញថា​មន្រ្តីនគរបាលរូបណាមានផ្ទុកសារជាតិញៀននៅក្នុងខ្លួនមន្ត្រីនគរបាលរូប​នោះនឹងត្រូវចាត់វិធានការជាក់ស្តែង​ស្រប​តាម​វិន័យលេខ០០៦រប​ស់​កងកម្លាំងនគរបាលជាតិឬករណីធ្ងន់ធ្ងរត្រូវអនុវត្តតាមច្បាប់ជាធរមានផងដែរ។យោងតាមលិខិត៦៩/១៩​ជប្រគញ​ចុះថ្ងៃទី​១៦​ខែ​សីហា​ឆ្នាំ​២០១៩​របស់ផែនការងារប្រឆាំងគ្រឿងញៀនដែលចុះហត្ថលេ​ខាដោយលោកឧត្តមសេនីយ៍ត្រី​កុយ.ហៀង​ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​បានឲ្យដឹងថាចាប់ពីថ្ងៃទី១៩​ខែ​សីហា​ឆ្នាំ​២០១៩នេះទៅមន្រ្តីនគរបាលចំណុះស្នងការដ្ឋាន​នគបាលខេត្តបាត់ដំបងទាំងអស់ត្រូវមានវត្តមានដេីម្បីធ្វេីតេស្តទឹក​នោមស្វែងកសារជាតិញៀននៅក្នុងខ្លួន។តាមមតិមហាជនក៏ដូចជាគោលបំណងរបស់លោកស្នងការផងដែរបានអោយដឹងថាការអនុវត្តបែបនេះគឺដេីម្បីបង្ហាញអោយសាធារណះជនក៏ដូចជាប្រជាពលរដ្ឋដឹងថា​មន្រ្តីនគរបាលត្រូវតែជាមន្រ្តីដែលស្អាតស្អំ​ជាពិសេសពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀននេះតែម្តងដែលកំពង់ធ្វើអោយមនុស្សឬសង្គមអន្តរាយគប្បីទប់ស្កាត់និងបង្ក្រាបអោយខានតែបាន៕សៅ​ សារិទ្ធ

IMG_20190820_095806_005

IMG_20190820_095812_749

IMG_20190820_095759_153

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com