ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅ មន្ទីរពេទ្យបង្អែក(សាមគ្គីស្រុករំដួល)

ស្វាយរៀង​ ៖ ​នៅព្រឹកថ្ងៃទី ២០ខែសីហាឆ្នាំ ២០១៩ នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមការងា​ថ្នាក់ជាតិ​ចុះជួយ​ខេត្តស្វាយរៀង បាន​ថ្លែងថា មន្ទីរពេទ្យបង្អែក “​សាមគ្គី​ស្រុក​រំដួល​” ដែល​ទើប​ប្រសូត​ថ្មី​សន្លាង​អស់​ថវិកា​ជិត​៦០​ដុល្លារ​សហរដ្ឋអាមេរិក​ ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​បម្រើ​សេវា​ជូន​ពលរដ្ឋ​កំពុងតែ​មាន​តម្រូវ​ការចាំបាច់​បំផុត។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង​បែបនេះ​ខណៈដែលលោកជំទាវបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការ​មន្ទីរពេទ្យបង្អែក​សាមគ្គី​ស្រុក​រំដួល ស្ថិតនៅ ឃុំ​កំពង់​ចក ស្រុក​រំដួល ខេត្ត ស្វាយរៀង។ មន្ទីរពេទ្យ​នេះ​ចំណាយ​ថវិកា​​អស់ ប្រមាណ ៥៦​ម៉ឺន​ដុល្លារ ​ជា​ថវិកា​​កសាង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន តាមរយៈ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម និង សប្បុរសជន។

ក្នុង​ឱកាស​សំណេះសំណាល​ក្នុង​ពិធី​នោះ​ផងដែរ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមការងារ គណៈកម្មាធិការ​កណ្តាល ចុះជួយ​ខេត្ត ស្វាយរៀង និង​ក្នុងនាម លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ផ្ទាល់ សូម​គាំទ្រ​ចំពោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​យក​ចិត្ត​ទុកដាក់​អំពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ដោយបាន បង្កើត​ឲ្យ​មាន​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ឲ្យ នៅ​ជិត​ផ្ទះ​របស់​លោកអ្នក ដើម្បី​ចូលរួមចំណែក ក្នុងការ​កា​តប់​បន្ថយ​នូវ​ភាពក្រីក្រ ស្របតាម យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​វិស័យ​សុខាភិបាល​ជា​វិស័យ​អាទិភាព។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​បាន​ណែនាំ​ដល់​បុគ្គលិក​ពេទ្យ​ទាំងអស់​ជាពិសេស​មន្ទីរពេទ្យបង្អែក​នេះ ដែល កំពុង​ធ្វើ​ប្រតិបត្តិការ​ផ្ដល់សេវា​លើ​ការសង្គ្រោះ និង​ពិនិត្យ ព្យាបាល​ជំងឺ​ជូន ប្រជាជន សូម​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​​តម្កល់​នូវ​ទឹក​ចិ​ត្ដ អាណិត ស្រលាញ់​អ្នក​ជំងឺ ដែលជា​អ្នក​មក​ទទួល និង​ប្រើប្រាស់​សេវា​នៅ មន្ទីរពេទ្យ​។ មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល នៅ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ត្រូវ បន្ត​ការ​ខិតខំ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ជាពិសេស ការ​លុបបំបាត់​សេវា​សុខាភិបាល​ខុសច្បាប់ និង​ឱសថ​ក្លែងក្លាយ​ដើម្បី​ផ្ដល់​សេវា​សុខភាព​ឱ្យ​កាន់​តែ​មាន​គុណភាព សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ ការពារ​-​សុខភាព និង​ព្យាបាល​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត៕ ដោយ=សុខ ហ៊រ

IMG_20190820_122000_793

IMG_20190820_121952_167

IMG_20190820_121945_799

IMG_20190820_121939_331

IMG_20190820_121949_513

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com