ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

​កញ្ញា​អា​វី​ហ្សា របួសធ្ងន់ ដោយសារ​អតីត​សង្សារ ជា​ប្អូនថ្លៃ​ឧកញ៉ា​ទ្រី​ភាព វាយ​ក្នុង​ក្លិប តារា​សម្តែង កញ្ញា ពេជ្រ អា​វី​ហ្សា បាន​រងរបួស​ផ្ទៃមុខ​ដោយ​ដាច់​រយះ និង​មាន​ស្លាកស្នាម​ជាំ​លើ​ដងខ្លួន​យ៉ាងធ្ងន់ធ្ងរ ដោយ​ការប្រើ​អំពើហិង្សា​ពី​សំណាក់​អតីត​សង្សារ​របស់​នាង កាលពី​យប់​ថ្ងៃ​ទី​១៣​ខែវិច្ឆិកា​នៅ​ក្លិប​កម្សាន្ត​ស្កា​យ​នៅ​ខេត្ត​ព្រះសីហនុ​

បើ​តាម​កញ្ញា អា​វី​ហ្សា បាន​លើកឡើង​ថា ស្នាមរបួស​នេះ​បាន​កើតឡើង​ដោយ​លោក​គៀង ហេង   ដែល​ជា​អតីត​សង្សារ បាន​មក​ស្ទាក់​វាយ​នាង​បណ្តាលឲ្យ​របួស   ហើយ​នាង​ក៏​សម្រេចចិត្ត​ទម្លាយ​រឿងនេះ មក​ឲ្យ​ប្រិយមិត្ត​បានដឹង ដោយសារ​លោក​គៀង ហេង   បាន​វាយ​ធ្វើបាប​នាង​ជាច្រើន​ដង​មក​ហើយ និង​បាន​គំរាមកំហែង​ទៀត​ព្រោះ លោក ហេង   មាន​កាំភ្លើង​។ អា​វី​ហ្សា ក៏​បាន​បញ្ជាក់ថា លោក​គៀង ហេង គឺជា​ប្អូនថ្លៃ​របស់​លោក​ឧកញ៉ា​ទ្រី​ភាព  ដែល​ជា​ឈ្មួញ​ឈើ​ដ៏​ល្បី​នៅ​ស្រុក​ខ្មែរ​។​

​អា​វី​ហ្សា បាន​អះអាង​ថា កាលពី​នៅ​ទាក់ទង​គ្នា លោក​គៀង ហេង ក៏​ធ្លាប់​វាយ​ធ្វើបាប​នាង​ផង​ដែរ   ដល់​ថ្នាក់​មាន​របួស ប៉ុន្តែ​នាង​ចេះ​តែ​ទ្រាំ​ដើម្បី​កុំ​ឲ្យ​ខ្មាស​គេ តែ​ពេល​នេះ​នាង​ទ្រាំលែងបាន​ហើយ   ព្រោះ​ឈប់​ទាក់ទង​គ្នា​ហើយ នៅ​តែ​លោក​គៀង ហេង មក​លប​ស្ទាក់​វាយ​ដដែល   និង​នៅ​ពេល​ជួប​នាង​ម្តងៗ​នៅ​ទីកន្លែង​ណាក៏ដោយ ក៏​លោក​គៀង ហេង   តាម​រក​រឿង​ធ្វើឲ្យ​នាង​ខ្មាស​គេ ដោយសារ​តែ​អាង​បងថ្លៃ​មាន​ងារ​ជា​ឧកញ៉ា​។​

​នៅពេល​នេះ​អា​វី​ហ្សា   បានប្រកាស​លែង​ខ្លាច​ស្លាប់​ហើយ ដើម្បី​បក​អ​ក្រា​ត​រឿងនេះ​៕ ក្នុងករណី​នេះ​អ្នក​សាព៏ត័​មិន​អាច​ទំនាក់ទំន​ង​លោក គៀង ហេង ក្នុងការ កប​ស្រាយ​បំភ្លី​ជំវិញ​ពាក់ពន្ធ​…៕

 

photoavisa

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com