ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

វេទិកាសាធារណៈ ខណ្ឌពោធិ៍សែនជ័យ ព្រឹកមិញ ទទួលបាន សំណូមពរ ៨០ករណី ក្នុងនោះ សំណូមពរ និងសំណើរផ្ទាល់មាត់ មានចំនួន១៤ ករណី

ភ្នំពេញ៖ ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ បើកវេទិការផ្សព្វផ្សាយ ពិគ្រោះយោបល់លើកទី១ អាណត្តិទី៣ ឆ្នាំ២០១៩ជាមួយអាជ្ញាធរ សង្កាត់ ភូមិ ក្នុងខណ្ឌពោធិជ័យសែន ដើម្បីស្តាប់បញ្ហាប្រឈមមួយចំនួន និងតម្រូវការចាំបាច់ចំពោះមុខ របស់មូលដ្ឋាន ឈានទៅរកដំណោះស្រាយឱ្យបានសមស្រប និងប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ ។

វេទិការនេះត្រូវបាន ធ្វើនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នេះ នៅក្នុងបរិវេន្តវត្តអរុណវត្ថី សង្កាត់ត្រពាំក្រសាំង ខណ្ឌពោធិសែនជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឃុន ហាំង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកក្មមពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌពោធិ៍សែនជ័យ ឯកឧត្តម ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោកភិបាលរង មន្ត្រីចំណុះការិយាល័យខណ្ឌ លោកចៅសង្កាត់ ប្រធានភូមិ ប្រធានក្រុម និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ថ្លែងបើកអង្គវេទិការ ឯកឧត្តម ក្រូច ផាន មានប្រសាសន៍ថា ការរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ជាការបង្ហាញអំពីគណនេយ្យភាព របស់ក្រុមប្រឹក្សាខណ្ឌ និងប្រជាពលរដ្ឋ ជាងនេះទៅទៀត ក៏ជាឱកាសឲ្យក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់បានដឹងនូវសមិទ្ធិផល នៃកិច្ចខិតខំប្រឹងប្រែង ក្នុងតួនាទីរបស់ក្រុមប្រឹក្សាខណ្ឌ ដែលសំរេចបាន ក្នុងឆ្នាំ២០១៩នេះ។
ជាមួយនេះ ក៍នឹងប្រមូលនូវប្រមូលនូវបញ្ហាប្រឈមនានា ដាក់ជូនគណៈអភិបាលខណ្ឌ ក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី និងថ្នាក់ជាតិ ដើម្បីឆ្លយតប និងដោះស្រាយជូនជាមួយប្រជាពលរដ្ឋ ឱ្យបានសមស្រប ទាន់ពេលវេលា ។
ក្នុងវេទិការផ្សព្វផ្សាយ ពិគ្រោះយោបល់ ដែលបានដំណើរការរយៈពេល ពេញមួយព្រឹកនេះ ក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌ ទទួលបានសំណូមពរ និងសំណើរពីប្រជាពលរដ្ឋ ចំនួន៨០ករណី ក្នុងនោះ សំណូមពរ និងសំណើរផ្ទាល់មាត់ មានចំនួន១៤ ករណី ក្រៅពីនោះតាមយៈលិខិត ។
បញ្ហាដែលប្រជាពលរដ្ឋ ឬដំណាងប្រជាពលរដ្ឋ បានលើកឡើង ភាគច្រើនមាន៖ ផ្លូវ លូ សំរាម សន្តិសុខសង្គម (លួច ឆក់ ប្លន់ ល្បែងស៊ីសង ក្មេងទំនើង និងគ្រឿងញៀន) ការចេញប្លង់កម្មសិទ្ធិដីធ្លី។
ឆ្លើយតបទៅនិងការលើកឡើងខាងលើ លោក ហែម ដារិទ្ធិ បានឆ្លើយបំភ្លឺ និងដោះស្រាយជូន បងប្អូនប្រជាពលរដ្ឋ ជាបន្តបន្ទាប់ និងមួយចំនួនទៀត បានចាត់ឱ្យមន្រ្តីក្រោមឱវាទ ចុះសិក្សាឱ្យបានល្អិតល្អន់ ដើម្បីមានវិធានការដោះស្រាយជូននៅពេលក្រោយ។
ក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទូទាំងខណ្ឌពោធិ៍សែនជ័យ សូមចូលរួមទាំងអស់គ្នា អនុវត្តនូវគោលនយោបាយ ភូមិសង្កាត់មានសុវត្តិភាព ដើម្បីឱ្យមូលដ្ឋានមានសុខសន្តិភាព សុវត្តិភាព គ្មានចោរលួច ឆក់ ប្លន់ មានការអភិវឌ្ឍន៍រីកចំរោះន និងប្រជាពលរដ្ឋ រស់នៅសុខដុមរមនា ៕

IMG_20190821_200042_491

IMG_20190821_200048_953

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com