ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តើពិតទេ ដែលថា លោក ខាត់ សារ៉ាត់ មេប៉ុស្តិ៍អន្តោរប្រវេសន៍ច្រកទ្វារព្រំដែនបាវិត សំងំកើបលុយ ?

ស្វាយរៀង៖ ជនជាតិខ្មែរ និងវៀតណាម រាប់សិបនាក់ក្នុងមួយថ្ងៃៗ បានសម្រុកនាំគ្នាធ្វើដំណើរតាមម៉ូតូ ខ្លះដឹកទំនិញ ខ្លះថ្មើរជើង ចេញចូលទៅមកដោយខុសច្បាប់ គ្មានការត្រួតពិនិត្យរាល់ឯកសារពាក់ព័ន្ធ ដោយពួកគេឆ្លងកាត់តាមត្រចៀកច្រកទាំងសងខាងគឺខាងជើងនិងខាងត្បូង នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពពីប្រជាពលរដ្ឋខ្មែរដែលចេញចូលនៅច្រកនោះបានប្រាប់អោយដឹងថា សម្រាប់ពលរដ្ឋខ្មែរ ខ្លះដែលពុំមានលិខិតឆ្លងដែនហើយគេចសមត្ថកិច្ចមិនចូលតាមច្រកទ្វារ គឺត្រូវជិះម៉ូតូឌុបវាងតាមត្រចៀកច្រកដោយចំណាយក្នុងម្នាក់អស់៣០០០០រៀល ក្នុងនោះត្រូវឲ្យថ្លៃឈ្នួលម៉ូតូឌុប១០០០០រៀលនិងបង់ឲ្យនគរបាល២០០០០រៀល។

ប្រភពដដែលបានបន្ដថាប្រសិនបេី ពួកគាត់ធ្វើដំណើរ ទៅព្យាបាលជំងឺ ដោយពុំមានលិខិតឆ្លងដែន ក្នុងម្នាក់អស់៤០ដុល្លាជាកំហិត ទៅ២០ដុល្លា លុះពេលត្រឡប់មកវិញ២០ដុល្លាទៀត ជាហេតុនាំឲ្យពលរដ្ឋក្រីក្រដែលអត់មានលិខិតឆ្លងដែន រអ៊ូរទាំរិះគន់ជាខ្លាំង។

មិនតែប៉ុណ្ណោះសម្រាប់ពលរដ្ឋដែលមានលិខិតឆ្លងដែនហើយ ក៏ត្រូវបង់លុយថ្លៃបំពេញឯកសារ និងប្រថាប់ត្រាអស់ចាប់ពី១០០០០រៀល ទៅ២០០០០រៀលក្នុងម្នាក់ ទើបអាចឆ្លងកាត់បានដោយរលូន។

ប្រភពពីជនអន្តោរប្រវេសន៍វៀតណាមម្នាក់បានប្រាប់អោយដឹងថា ខ្លួនចេញចូលមកលេងល្បែងនៅកាស៊ីណូ និងដឹកទំនិញបានរាល់ថ្ងៃ ដោយពុំមានការត្រួតពិនិត្យឯកសារទេពោលគឺបង់លុយ ជូននគរបាលអន្តោរប្រវេសន៍ ក្នុងម្នាក់១០ម៉ឺនដុងលុយវៀតណាមបើគិតជាប្រាក់ខ្មែរស្មើ២០០០០រៀលជាកំហិត ជាថ្នូរនិងការចេញចូល។

ជនអន្តោរប្រវេសន៍វៀតណាមរូបនេះបានប្រាប់បន្ដអោយដឹងថា គាត់ចេញចូលបានព្រោះបង់លុយ ជូនមន្ត្រីនគរបាលអន្តោរប្រវេសន៍ ដែលប្រចាំការនៅទីនោះគឺចូលម្ដងមន្ត្រីគេកំណត់ឲ្យបង់១សែនដុងលុយវៀតណាម ជាកំហិត បើចូល២ដងបង់២ដងដែរ បើយើងដឹកទំនិញ ត្រូវបង់មួយគុណជាពីរ ប្រសិនជាមិនបង់តាមកំណត់ទេ គេមិនឲ្យចេញចូលឡើយ។

ទាំងនេះជាប្រភពចំណូលក្រៅប្រព័ន្ធរបស់ មេប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលប្រមូលលុយបាន រាប់សិបពាន់ដុល្លារក្នុង១ខែៗសម្រាប់បែងចែកបក្ខពួកខ្លួនជាងនេះទៅទៀតលោក ខាត់ សារ៉ាត់ បានកំណត់យកលុយ ពីពលរដ្ឋរាប់សិបនាក់ក្នុងមួយថ្ងៃៗ ។

ជុំវិញករណីខាងក្រុមកាងារយីេងមិនអាចសុំការបំភ្លឺពីលោក ខាត់ សារ៉ាត់ មេប៉ុស្តិ៍អន្តោរប្រវេសន៍ច្រកទ្វារព្រំដែនបាវិតបានទេព្រោះគ្មានលេខទួរសព្ទ័សំរាប់ទំនាក់ទំនង។

FB_IMG_1566443292827

FB_IMG_1566443301182

FB_IMG_1566443298531

FB_IMG_1566443295713

FB_IMG_1566443286976

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com