ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក ហួរ វណ្ណឌី និងបក្សពួកក្មួយយាយផាន ត្រូវប្រជាជន និង មន្រ្តីរៀបចំដែនដី ប្តឹងពាក់ព័ន្ធការរាំង ការយកឧបករណ៍វាស់ស្ទង់ដី និងបង្កគ្រោះថ្នាក់ចរាចរណ៍ ។

ខេត្តកណ្តាល ៖ រឿងរ៉ាវ ដែលបណ្តាញសារព័ត៌មាន មួយចំនួនបានដកស្រង់សំដីតែភាគីប្រជាជនម្ខាង យកទៅចុះផ្សាយជាបន្តបន្ទាប់ លើករណីការបង្កគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង កាលពីថ្ងៃទី 19 ខែសីហា ឆ្នាំ 2019 ។ ពិសេសទៀតនោះ បានធ្វើប៉ះពាល់ដល់កិត្តិយស ដល់ក្រុមហ៊ុន ភឺន ផល្លា ដែលមិនបានដឹងអ្វីនោះ ។ពេលនេះ រកមុខឃើញ ជនដែលបង្កអោយមានភាពចលាចលហើយ នោះគឺ លោក វណ្ណឌី និង បក្សពួកក្នុងនោះមានក្មួយ យាយផាន ផងដែរ ។

បណ្តឹងជាផ្លូវការរបស់មន្រ្តីរៀបចំដែនដី នគរូបនីយកម្មសំណង់ និង ភូមិបាលស្រុកលើកដែក ខេត្តកណ្តាលមានគ្នា៤នាក់ តំណាងដោយលោក ណូយ ភាន់ ថានៈជាអនុប្រធានការិយាល័យ ដាក់ចូលលោកអធិការនគរបាលស្រុកលើក ។កាលពីថ្ងៃទី ២១ ខែសីហា ដោយបានសសេរប្តឹង លោក ហ៊ួរ វណ្ណឌី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និង បក្សពួក៧ ទៅ ៨នាក់ ។

នៅក្នុងខ្លឹមសារលិខិតប្តឹងនោះ បានរៀបរាប់ថា នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ រូបលោក និង ក្រុមការងារវាស់វែង បានចេញដំណើរទៅវ់ាស់ដី ត្រង់ចំណុចសកាកាំ ក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ។រួចរាល់ក៏ត្រលប់មកវិញនៅរោងលោក កេតុ មរ ដើម្បីហូបបាយ ។ពេលនោះក៏បានជួបក្រុមមនសុ្សលោកហ៊ួរ វណ្ណឌី បើកឡានម៉ាក តាកូមា ផ្ទុកមនុស្សប្រមាណ៧ ទៅ៨នាក់ ។ មករារាំងឡានដឹកក្រុមវាស់វែង របស់ខ្ញុំ ។ ដោយឃើញសកម្មភាពបែបនេះ ឡានដឹកក្រុមមន្រ្តីក៏បើកគេចចេញ ។ រំពេចនោះ ឡានរបស់ លោក វណ្ណឌី ក៏បើកប្រដេញបុកពីចំហៀងខាងស្តាំ ម្តងហើយ ម្តងទៀត និង បុកពីក្រោយខាងឆ្វេងរហូតឡានរបស់លោក កេតុ មរ ខូចទៅមុខលេងរួច ក៏បុកបន្ថែមទៀត របើកទ្វារជាប់គ្នា ។ ពេលចុះពីឡាន ឈ្មោះ ហ៊ួរ វណ្ណឌី ក៏បានឆែកយកម៉ាស៊ីនវាស់ដី ពីក្នុងឡាន លោក កេតុ មរ និង ឆែកយក ម៉ាស៊ីនផ្ទុកទិន្នន័យពីក្នុងកាបូប ។

ដោយឡែកបណ្តឹង១ទៀត ដែលក្រុមការងារគេហទំព័រទូរទស្សន៍ ព្រះនរាយណ៍ ទទួលបាននៅរសៀលថ្ងៃទី 23 ខែសីហាដូចគ្នានោះ គឺជាបណ្តឹងរបស់ប្រជាជន៤រូប និង មន្រ្តី៤រូប បានប្តឹងលោក ហ៊ួរ វណ្ណីឌី និង បក្សពួក មានក្មួយយាយផាន ទៅស្នងការនគរបាលខេត្តកណ្តាល ផងដែរ។

ដំណើររឿងគឺបានបង្ហាញថា លោក ហ៊ួរ វណ្ណឌី បានបើកឡានមកបុកឡាន លោក កេតុ មរ ខូចខាតយ៉ាងដំណំ និង បានដណ្តើមយកម៉ាស៊ីន DGPS ពីដៃភូមិបាលស្រុក យកទៅដាក់ក្នុងឡាន នឹងបានដកសោរឡានរបស់លោក ក៏បកចេញទៅបាត់ ។

ពាក់ព័ន្ធករណីនេះ លោក អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល បានបញ្ជាក់ថា រឿងនេះ លោកកំពុងស្រាវជ្រាវ ។

សូមបញ្ជាក់ថា រឿងរ៉ាវ ទាំងនេះហើយ ដែលនាំដល់ការយល់ច្រលំ ពីបណ្តាញសារព័ត៌មាន មួយចំនួនបានសសេរ បញ្រ្ចាស់ទិស ធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុន ភឺន ផល្លា នោះ ៕

IMG_20190824_063401_841

IMG_20190824_063814_850

IMG_20190824_063819_362

IMG_20190824_063822_544

IMG_20190824_063436_467

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com