ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប៉ូលីសក្រុងតាខ្មៅ ចាប់បានជនសង្ស័យ២នាក់ប្តីប្រពន្ធ ជាមួយថ្នាំញៀនWY ក្បែរ ១ពាន់គ្រាប់ ។

ខេត្តកណ្តាល៖ នៅថ្ងៃទី២៤ ខែសីហា វេលាម៉ោង១២៖៣០នាទី កម្លាំងនគរបាលក្រុងតាខ្មៅដឹកនាំដោយលោកវរសេនីយ៍​ ស កែវពិសិដ្ឋ ជាអធិការ សហការជាមួយកម្លាំងគ្រឿងញៀន និងប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានចុះបង្ក្រាបអ្នកជួញដូរគ្រឿងញៀន២នាក់​ ប្តីប្រពន្ធ ។នៅចំណុចបន្ទប់ជួលក្នុងផ្សារកាច់ជ្រុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយដលហូតបានគ្រឿងញៀនជាច្រើនមានប្រភេទគ្រាប់WY ចំនួន៨៧០គ្រាប់ ម្សៅក្រាមសថ្លា ម៉ាទឹកកក ធ្វើតេះរួចចំនួន២កញ្ចប់ធំ ម្សៅក្រាមសថ្លា​ ម៉ាទឹកកកមិនទាន់ធ្វើតេះចំនួន៣កញ្ចប់មធ្យម។

ជនសង្ស័យ​ ឈ្មោះ វឿន វិរៈ​ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ស្បែកជើង និង​ ឈ្មោះ កុច ផល ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ស្បែកជើង ។ អ្នកទាំង២​ ស្នាក់នៅក្នុងបន្ទប់ជួលកន្លែងកើតហេតុ។

លោកវរសេនីយ៍​ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបាន អោយដឹងថាដោយមានការរាយការណ៍ ពីប្រជាពលរដ្ឋ និងមានការស៊ើបអង្កេតច្បាស់លាស់ ទើបអាចឈានចាប់ជនសង្ស័យជួញដូរគ្រឿងញៀន ២នាក់ប្តីប្រពន្ធនេះ ។

លោកក៏សំណូរពរ ដល់ប្រជាជន នៅមូលដ្ឋាន ទាំងអស់ប្រសិនមានការសង្ស័យ ថាមានករណីសេពគ្រឿងញៀន រឺ ជួញដូរ គ្រឿងញៀនរាយការណ៍ មករូបលោក ៕

IMG_20190825_124449_145

IMG_20190825_124452_263

IMG_20190825_124408_596

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com