ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មេភូមិនិងប្រជាពលរដ្ឋក្នុងសហគមន៍នៅស្រុកលើកដែកប្រតិកម្មចំពោះការឡាយព័ត៌មានរបស់អ្នកសារព័ត៌មានពាក់ព័ន្ធទំនាស់ដីធ្លី ។

ខេត្តកណ្តាល ៖ លោកមេភូមិនិងប្រជាពលរដ្ឋក្នុងសហគមន៍ព្រែកស្ពានថ្មប្រមាណជិត២០០គ្រួសារនៅក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែកបានប្រតិកម្មចំពោះការឡាយព័ត៌មានរបស់អ្នកសារព័ត៌មានអនឡាញមួយ ដែល បានឡាយព័ត៌មានពាក់ព័ន្ធទំនាស់ដីធ្លីនៅចំណុចដីទំនាស់ចុងព្រែកតូចស្ថិតក្នុងភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

ការប្រតិកម្មនេះដោយសារអ្នកសារព័ត៌មានរូបនោះបានធ្វើការឡាយដោយលើកយកការសម្តែងមតិតែភាគីម្ខាងមានប្រជាពលរដ្ឋតែមួយគ្រួសារក្នុងចំណោមប្រជាពលរដ្ឋក្នុងសហគមន៍ជិត២០០គ្រួសារបានបញ្ចេញមតិជាឃ្លីបវីដេអូដោយចោទប្រកាន់អាជ្ញាធរបានឃុបឃិតគ្នាយកដីសហគមន៍ព្រែកស្ពានថ្មហៅដីហ៊ុនព្រែកលក់ឲ្យឈ្មួញរួមទាំងដីរបស់ខ្លួនដែលមិនបានផ្តិតមេដៃលក់ ។មិនតែប៉ុណ្ណោះថែមទាំងបានចោទប្រកាន់ទៅលើប្រជាពលរដ្ឋមួយគ្រួសារដែលបានទិញដីពីប្រជាពលរដ្ឋនៅក្នុងសហគមន៍ហ៊ុនព្រែកជាមួយគ្នាថាបានឈូសឆាយរំលោភយកដីរបស់ខ្លួនទៀតផង ។ បញ្ហានេះបានធ្វើឲ្យលោកមេភូមិនិងប្រជាពលរដ្ឋក្នុងសហគមន៍កើតទុក្ខមិនសុខចិត្តដោយលើកឡើងថា ការឡាយព័ត៌មាននេះគឺជាការមួលបង្កាច់នូវព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរបស់ពួកគាត់រហូតស្នើសុំលោក ងី សារី មេឃុំព្រែកទន្លាប់ជួយរ
កយុត្តិធម៌ ។

ពាក់ព័ន្ធការស្នើសុំនេះនៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩ នេះ លោក ងី សារី បានកោះហៅភាគីទាំងអស់មកកាន់សាលាឃុំដើម្បីសម្របសម្រួលកុំឲ្យមានការប្តឹងផ្តល់និងពន្យល់លើកពីប្រវត្តការបង្កើតសហគមន៍ព្រែកស្ពានថ្ម ហៅ ( ហ៊ុនព្រែក )ដើម្បីក្រុមគ្រួសារកូនចៅលោកតាឈួន ឈិន ដែលបានហៅអ្នកសារព័ត៌មាន មកឡាយព័ត៌មាននោះ។

IMG_20190827_191602_823

ប្រជាពលរដ្ឋថា នៅឆ្នាំ១៩៩៤ ប្រជាពលរដ្ឋក្នុងភូមិបានព្រមព្រៀងបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការបង្កើតសហគមន៍ព្រែកស្ពានថ្មហៅ(ហ៊ុនព្រែក)និងបានប្រគល់ដីរបស់ខ្លួនដែលកាប់ឆ្ការព្រៃដីបឹងនោះឲ្យទៅគណៈកម្មការព្រែកស្ពានថ្មគ្រប់គ្រងដើម្បីជីកស្តារព្រែកស្ពានថ្មតាមក្បាលដីរៀងៗខ្លួនដោយកម្លាំងពលកម្មហើយប្រជាពលរដ្ឋមានឈ្មោះទទួលបានរបបអង្ករនិងទទួលបានដីមកវិញ ។ ក្នុងនោះលោកតាឈួន ឈិន ដែលជា ឪពុករបស់ឈ្មោះ ឈិន ផា ; ឈិន យ៉ាន ; ឈិន ភាព និង ឈ្មោះ ឈិន សុភាក៏បានយល់ព្រមប្រគល់ដីឲ្យ គណៈកម្មការសហគមន៍ព្រែកស្ពានថ្មផងដែរហើយការប្រគល់ដីនោះគឺប្រជាពលរដ្ឋនៅក្នុងភូមិព្រែកតូចប្រមាណជិត២០០គ្រួសារមិនមានផ្តិតមេដៃប្រគល់ដូចៗគ្នា ។ប៉ុន្តែទោះបីលោកមេឃុំខិតខំសម្របសម្រួលពន្យល់យ៉ាងណាក៏ដោយ ក៏ក្រុមគ្រួសារកូនចៅលោកតា ឈួន ឈិន នៅតែទទូចស្នើសុំឲ្យមេឃុំជួយរកយុត្តិធម៌និងទាមទារយកដីដែលឪពុករបស់ខ្លួនប្រគល់ឲ្យគណៈកម្មការព្រែកស្ពានថ្មដដែល ។ ការទាមទារនេះ បានធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិប្រតិកម្មជាខ្លាំងដោយលើកឡើងថា ដីនោះត្រូវលោកតា ឈួន ឈិន លក់អស់ហើយតាំងពីគាត់ ( ឈួន ឈិន )មិនទាន់ស្លាប់ម្លេះ ហើយការលក់ដីនេះក្រុមគ្រួសារ កូនចៅក៏បានដឹងដែរ ។

លោក សុខ បូ មេភូមិព្រែកតូច បានឱ្យដឹងថា បញ្ហាព្រែកស្ពានថ្ម ហៅព្រែកស្ពានទី៣នេះ គឺបានកកើតចាប់ជីកស្តារតាំងពីឆ្នាំ១៩៩៤មកម្លេះ។ ដីហ៊ុនព្រែកយើងចែកឱ្យបងប្អូន ដោយសារប្រជាជនរំលាយកម្មសិទ្ធចូលមកហ៊ុនព្រែកចែកបានម្នាក់១ម៉ែត្រៗ មានប៉ុន្មានគ្រួសារចែកមួយហ៊ុនៗម្នាក់អញ្ចឹងទៅ។ ទី២យើងចែកហ៊ុនថ្មី មុននឹងការចុះវាស់វែងបានឯកភាពអស់ហើយលើដីទាំងនោះថារំលាយចោលកម្មសិទ្ធទាំងអស់ដាក់ចូលជាហ៊ុនព្រែក ទើបគណៈកម្មការព្រែកមានសិទ្ធធ្វើការងារវាស់វែងបែងចែកស្នើឱ្យភូមិឃុំជួយចូលរួម។ ដូច្នេះ ការវាស់វែងគឺមានក្រុមការងារភូមិ-ឃុំ គណៈកម្មការព្រែក មេក្រុមទាំងអស់បានវាស់វែងចែក។

ការចែកមានការប៉ះពាល់ ឧបមាថា វាស់ទៅកន្លែងខ្លះគេអត់មានដីហ៊ុនទេ តែប៉ះពាល់កម្មសិទ្ធរបស់គេ អញ្ចឹងគេរំលាយចូលក្នុងហ៊ុនព្រែក និងសុំតែមួយហ៊ុនប៉ុណ្ណោះ។ ចំពោះបងប្អូនខ្លះ មានហ៊ុនដែរនៅក្នុងហ្នឹង តែប៉ះពាល់ដីច្រើន ក៏សុំពង្រីកហ៊ុននោះទៀត អញ្ចឹងហ៊ុនចាស់ និងហ៊ុនថ្មី គឺខុសគ្នា ហ៊ុនថ្មីអាចកើនឡើង ហ៊ុនចាស់អាចនៅដដែល។

លោកបន្តថា អ្នកតវ៉ារឿងដីនោះ ដែលមានឪពុកឈ្មោះ ឈួន ឈិន គឺដីគាត់ដាក់ចូលក្នុងហ៊ុនព្រែកអស់ហើយ ការបែងចែកគឺពួកគាត់មិនបាននៅហ្នឹងផង ដោយមានមួយនៅព្រៃវែង មួយនៅកោះធំ។ ប៉ុន្តែដោយសារគាត់នៅក្នុងបន្ទុកគ្រួសារ អញ្ចឹងបើឪពុកបានរបបហើយ កូនចង់បានរបបអីទៀត។ មួយទៀត ពលរដ្ឋខ្លះ ខ្ចិលជីកស្តារហើយចង់បានហ៊ុននឹងគេ ចាំតែយកស្រាប់ៗ តើអ្នកណាគេឱ្យ?
ចំពោះអ្នកដែលមានកូនតវ៉ានោះ គឺគាត់បានហ៊ុនទាំងដីលើ ទាំងដីក្រោម ហើយគាត់បានយកដីនោះលក់អស់ហើយ គឺគាត់លក់ដីខាងលិចជិតភូមិដែលបានថ្លៃ ចំណែកដីខាងក្រោមគាត់មិនរវីរវល់ចង់បានដោយមិនចូលរួមជីកស្តារព្រែក។ លុះពេលដីមានតម្លៃថ្លៃ ស្រាប់តែមកនាំគ្នាទាមទារយកដីរបស់ឪពុកគាត់វិញទៀត។
លោកថា ភាគរយនេះអ្នកចូលហ៊ុន ប្រមាណ២០០គ្រួសារ គេមិនបានមកធ្វើការតវ៉ាអីទេ គឺតវ៉ាតែមួយគ្រួសារនេះប៉ុណ្ណោះ ហើយមិនមែនតវ៉ាពីមុនទេ គឺទើបតែមកតវ៉ាប្រមាណមួយខែ នេះតែប៉ុណ្ណោះ ៕

IMG_20190827_191600_116

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com