ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្តីប្រពន្ធមួយគូរប្រើល្បិចឆបោកថ្មីចែសតែត្រូវអស់ល័ក្ខសមត្ថកិច្ចក្របួចជាប់

ខេត្តបាត់ដំបង:ជនសង្ស័យពីរនាក់ប្តីប្រពន្ធត្រូវបានសមត្ថកិច្ចក្របួចបានទាន់ពេលខណះដែលជនសង្ស័យពីរនាក់ប្តីប្រពន្ធអស់ល័ក្ខនិងល្បិចឆបោកដ៏ថ្មីស្រឡាងរបស់គេដើម្បីយកម៉ូតូ១គ្រឿងពីជនរងគ្រោះនាពេលថ្មីៗនេះ។តាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថាការចុះឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធក្នុងករណីខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី២៧ខែសី​ហាឆ្នាំ២០១៩កន្លងថ្មីៗនេះវេលាម៉ោង១១និង១០នាទីនៅ​ចំណុចក្រុមទី២ភូមិថ្នល់បត់ឃុំអូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង។

ប្រភពដដែលបន្តថាកិច្ចប្រតិបត្តិការខាងលើបានអនុវត្តដោយកម្លាំងជំនាញនៃអធិការ​ដ្ឋាននគរបាលស្រុកភ្នំព្រឹកក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោសារ៉េត.វិសេដ្ឋអធិការនគរបាលស្រុកភ្នំព្រឹករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដូលបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ប្តីប្រពន្ឋដែលពាក់ពន្ធ័ករណី(ឆបោកម៉ូតូ)ប្រជាពលរដ្ឋក្នុងចំណុចមូលដ្ឋានខាងលើ។លោកវរសេនីយ៍ទោសារ៉េត.វិសេធបានបញ្ជាក់ដំណើរដើមទងនៃការឆបោករបស់ជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធថាក្នុងរយៈពេលថ្មីៗនេះក្នុងមូលដ្ឋានស្រុកភ្នំព្រឹ​កខេត្តបាត់ដំបងមានករណី(ឆបោកយកម៉ូតូ)របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយក្រុមជន​សង័្សយទាំងពីរនាក់ប្តីប្រពន្ធបានប្រើល្បិចទំនាក់ទំនងជាមួយអ្នកដែលមានម៉ូតូល្អៗដោយប្រើល្បិចធ្វើដូចជា​ស្គាល់គ្នាជិតស្និតជាមួយជនរងគ្រោះណាដែលមានម៉ូតូល្អសមរម្យរួចក៏សុំខ្ចីម៉ូតូនោះតែម្តងដោយប្រើល្បិចប្រាប់ជនរងគ្រោះថាខ្ចីឲ្យប្រពន្ឋជិះទៅដកប្រាក់នៅកន្លែង(វេរប្រាក់)ណាមួយតែ​ខ្លួនជាប្តីនៅអង្គុយរងចាំនៅទីនោះជាមួយជនរងគ្រោះជាម្ចាស់ម៉ូតូដើម្បីអោយជនរងគ្រោះមានទំនុកចិត្តផ្ទុយទៅវិញខណៈដែលម្ចាស់ម៉ូតូជាជនរងគ្រោះជាប់មានធុរៈឬភ្លេចខ្លួនតែបន្តិចជនសង័្សយជាប្តីបានឆក់ឱកាសគេចខ្លួនបាត់ពីទី​នោះភ្លាមរីឯប្រពន្ឋដែលជាបក្សពួកជិះម៉ូតូយក​ទៅមុន​នោះគឺមានចេតនាជិះយកទៅបាត់តែម្តង។លោកបន្តថាផ្តើមចេញពីករ​ណីប្រើល្បិចថ្មីខាងលើដោយមានការចូលរួមសហការពីប្រជាពលរដ្ឋក្នុងមូលដ្ឋានផងទើបកាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២​០១៩កន្លងថ្មីៗនេះសមត្ថកិច្ចបានចុះឃាត់ខ្លួនជនស័ង្សយពីរនាក់ប្តីប្រពន្ធបានទាន់ពេលវេលាភ្លាមៗក្រោយពីបានទទួលសេចក្តីរាយការពីជនរងគ្រោះក៏ដូចជាប្រជាពលរដ្ឋ។លោកអោយដឹងបន្តថាជនសង្ស័យពីរនាក់ប្តីប្រពន្ធមានឈ្មោះឃួន.ប៊ុនរិតភេទប្រុសអាយុ៤៨ឆ្នាំរស់នៅភូមិទួលភ្លុងឃុំអូរសារ៉ាយស្រុកត្រាំកក់ខេត្តតាកែវ(ជាប្តី)​និងឈ្មោះង៉ែត.ស្រីទូចភេទស្រីអាយុ៣១ឆ្នាំរស់នៅមូលដ្ឋានជាមួយគ្នា(ជាប្រពន្ឋ)បានធ្វើសកម្មភាពប្រើល្បិច(ឆបោក)​ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC១២៥ពណ៌ខ្មៅពាក់ស្លាកលេខ១X.៧៧១០លេខតួនិងម៉ាស៊ីន៩៣០៩៩៣៤៩ជារបស់ជនរងគ្រោះឈ្មោះស៊ុន.ច្រឹកភេទប្រុសអាយុ៧៦​ឆ្នាំមានទីលំនៅភូមិថ្នល់បត់ឃុំអូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
ពាក់ព័ន្ធករណីឆបោកខាងលើត្រូវបានលោកឧត្តមសេនីយ៍ត្រីជេត.វណ្ណនីស្នងការរងផែនការងារព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថានេះគឺជាល្បិចកលថ្មីមួយទៀតដែលជនសង័្សយបានប្រើប្រាស់ក្នុងការ(ឆបោកម៉ូតូ)ប្រជាពលរដ្ឋនៅតាមមូលដ្ឋានពិសេ​ស​មូលដ្ឋាននៅឆ្ងាយពីទីប្រជុំជនដែលចាំបាច់តម្រូវអោយនគរបាលមូលដ្ឋានត្រូវតែស្វែងយល់និងធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជ្រាបអំពីល្បិចកលមួយនេះដើម្បីមានវិធានការប្រុងប្រយ័ត្ននិងរាយការអោយសមត្ថកិច្ចអោយបានទាន់ពេលទាន់ពេលវេលាក្នុងករណីមានការសង្ស័យរាល់សកម្មភាពបែបនេះបាននិងកំពង់កើតឡើង។
ក្រោយពីជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធបានសារភាពចំពោះមុខសមត្ថកិច្ចអំពីសកម្មភាពរបស់ពួកគេដែលបានប្រព្រឹត្តកន្លងទៅបច្ចុប្បជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធរួមនិងម៉ូតូ១គ្រឿងដែលជាវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យជំនាញនៃស្នងការស្នងការខេត្តកំពង់រឿបចំសំណុំរឿងបញ្ជូនទៅសាលដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់៕ដោយ:សួន​ សុខហៃ
កែសម្រួលដោយ:សៅ​ សារិទ្ធ

IMG_20190828_094109_210

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com