ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រតិកម្ម​អាជីវករ​ផ្សា​បាន​លុង​ទៅលើ​ក្រុមហ៊ុន​គីម​ជ្រា​បញ្ហាសំរាម​គរ​ចោល​មុខផ្សា​ក្រុង​បាន​លុង​

ខេត្ត​រតនគិរី​៖ គំនរ​សំរាម​គរ​ដូច​ភ្នំ​នៅមុខ​ផ្សារ​បាន​លុង ត្រូវ​អាជីវករ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុមហ៊ុន គីម​ជ្រា ដែល​មាន​លោក ជា គួង ទទួលខុសត្រូវ​មិនបាន​ប្រមូល​យក​ទៅ​ទីលាន​ចាកសំរាម​នោះឡើយ ។ គំនរ​សំរាម ទាំងនេះ​ត្រូវ​ក្រុម​អ្នក​សារព័ត៌ មាន​យើង ប្រទះ​ឃើញ​គរ​ចោល​នៅមុខ​ផ្សា​ឈាង​ខាងលិច​បេនឡាន ណែនណាន់​តាន់តាប់​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៧ នៅត្រង់​ចំណុច​មុខ​ផ្សា​បាន​លុង​ស្ថិតក្នុង​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង បាន​លុង​។​

​អាជីវករ​មួយក្រុម​កើតទុក្ខ​ពុំ​សុខចិត្ត​លើក​ប៉ា​ដា​ម្នាក់​មួយ​ជួបជុំគ្នា​នៅមុខ​សាលាក្រុង ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក​អភិបាលក្រុង និង អាជ្ញាធ័រ​ពាក់ព័ន្ធ ទីមួយ សុំ​បញ្ឈប់​លោក ជា គួង អោយ​ដឹក​ជញ្ជូន​សំរាម​ចេញ ពី​ក្នុង​និង​ក្រៅ​ផ្សា​។​ ​ទី​ពីរ​ប្រគល់​ការប្រមូល​សំរាម​ទៅ​ទីលាន​ចាក់សំរាម មក​អោយ​មក​ក្រុមហ៊ុន ហេង​ដា​រ៉ា ទទួលខុសត្រូវ​វិញ​ជាបន្ទាន់ ។ ពី​ព្រោះ​ក្រុម ហ៊ុន​លោក ជា គួង មិន​បាន​យកចិត្តទុកដាក់​គោរព​ទៅតាម​គោលការណ៍ និង​សៀវភៅ​បន្ទុក  ដែល​ក្រុមហ៊ុន​ហេង​ដា​រ៉ា បាន​បង់​ក្នុង​១​ខែ នៃ​ទឹកប្រាក់​ចំនួន​បួន​លាន​ប៉ែតសិប​ម៉ឺន​រៀល​គត់ ជា​ប្រចាំ​មិន​ដែល​អាក់ខាន ដោយ​មាន​ទាំង​កន្ទុយ​ប័ណ្ណ​(​វិក័យប័ត្រ​)​ថែមទៀត​ផង​។​

​តែ​ផ្ទុយទៅវិញ  លោក ជា គួង  បែរ​ជា​ទុក​សំរាម​ចោល​បី​ទៅ​បួន​ថ្ងៃ​ឯណោះ​មិន​ដឹកជញ្ជូន​ទៅ​ចាកចោល​នៅ​ទីលាន​ចាកសំរាម​នោះឡើយ​។ ទុក​អោយ​សំរាម​ស្អុយរលួយ ជះក្លិន​អា​សោធ ពេញ​ផ្សារ​បាន​លុង  ធ្វើអោយប៉ះពាល់  សុខភាព​ប្រជា​ពលរដ្ធ  និង​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ហើយ​ក៍មាន​ការរិះគន់​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ចូល​មក​ទស្សា​នាកំ​សាន្ត ក្នុង​ខេត្ត​នេះ​ផង​ដែរ​។​

​លោក ជាម  សុផាត គណៈកម្មការ​គ្រប់គ្រង​ផ្សា​បាន​លុង បានអោយដឹងថា សំណូមពរ អោយ​បញ្ឈប់​ក្រុមហ៊ុន ជា គួង ក្នុង​ការប្រមូល​សំរាម​ចេញពី​ផ្សា​បន្ត​ទៀត​ទៅ ពីព្រោះ លោក ជា គួង មិនបាន  គោរព​តាម សៀវភៅ​បន្ទុក​នោះឡើយ​។

​លោក​បន្តថា រាល់​ការប្រមូល​សំរាម​ពី​ក្នុង​ផ្សា មក​គរ​ទុក​នេះ គឺជា​កម្មករ​របស់​លោក សំរាប់​អោយ​ក្រុម​ហ៑ុន​លោក ជា គួង​ប្រមូល​ចេញ​ជា​រៀងរាល់ថ្ងៃ​។ តែ​ផ្ទុយទៅវិញ ក្រុមហ៊ុន​លោក ជា គួង មិន​បាន​គោរព​តាម​គោលការណ៍​របស់​ក្រុមហ៊ុន​នោះ​ឡើយ​។​

លុះ​មកដល់​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៧ ក្រុមហ៊ុន គីម​ជ្រា  ក៍​បាន​អោយ​បុគ្គ​លឹក​របស់​ខ្លួន​ប្រមូល​សំរាម ដែល​ស្អុយរលួយ​យកមក​ចាក់​លើ​ផ្លូវ​សាធារណ​: នៅមុខ​ផ្សា​បាន​លុង  ហើយ​ក៏​អោយ​បុគ្គ​លឹក​របស់ខ្លួន​ជាច្រើន​នាក់​មក​តវ៉ា ទៀមទារ លុយ​ដែល​ក្រុមហ៊ុន ហេង ដា​រ៉ា ពុំ​ដែល​ជំពាក់​នោះ​សោះ ហើយ​ក៏​ចោទថា ក្រុមហ៊ុន​ហេង​ដា​រ៉ា​ជំពាក់​លុយ​ប្រមូល​សំរាម​របស់​គាត់​ទៅ​វិញ​។​

​លោក​ឧកញ៉ា សា លាង​បាន​បញ្ចាក់​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ផង​ដែរ​ថា លោក​ពុំ​ដែល​ជំពាក់​លុយ ក្រុមហ៊ុន គីម ជ្រា នោះទេ  ព្រោះ​នៅក្នុង​សៀវភៅ​បន្ទុក ក្រុមហ៊ុន​របស់​លោក បាន​ចំណាយ​ទៅលើ ការប្រមូល​សំរាម ក្នុង និង​ក្រៅ​បរិវេណ​ផ្សារ និង​បោសសំអាត​អោយ​ស្អាត​ចំនួន​បី​លាន​ប្រាំ​សែន​រៀល​គត់​ជា​រៀងរាល់​ខែ ។​

ប៉ុន្តែ​ក្រុមហ៊ុន​គីម ជ្រា មិន​បាន​ប្រមូល​សំរាម ក្នុង​និង​ក្រៅ​បរិវេណ​ផ្សារ ឬ​សំអាត​នោះទេ ទើប​លោក​ដក​ប្រាក់​ចំនួន​ប្រាំ​សែន​រៀល​វិញ មក​ជួល​អោយ​កម្មករ​សំរាប់​ប្រមូល និង​សំអាត​ក្នុង​និង​ក្រៅ​បរិវេណ​ផ្សា  ដោយ​ចំណាយ​អស់​មួយ​លាន​ប្រាំបី​សែន​រៀល​។​

បើ​គិត​ទៅ​ក្រុម​ហុ៑ន គីម​ជ្រា​នៅ​ជំពាក់​ក្រុម​ហុ៑ន​ហេង​ដា​រ៉ា ក្នុង​ទឹកប្រាក់​ចំនួន​មួយ​លាន​បី​សែន​រៀល​(1300000​រៀល​)​ឯណោះ ។​

​ក្នុង​ព្រឹក​ថ្ងៃ​ដដែល​នេះដែរ  គេ​ក៍​ឃើញ​វត្តមាន​អាជ្ញាធ័រ​មូលដ្ឋាន​កងកម្លាំងប្រដាប់អាវុ​ធ ដែល​ដឹកនាំ​ដោយ លោក  ផន សុ​ផៃ  នាយការិយាល័យ​សណ្តាប់​ធ្នាប់ នៃ​ស្នងការដ្ធាន​នគរបា​ល​ខេត្តរតនគិរី បាន​ចុះ​ទៅ​សម្របសម្រួល​និង​ធ្វើ​ចរាចរណ៍​កុំអោយ​មាន​ការធ្វើ​អំពើ​ហិង្សា  និង​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណ​: ។ លោក​បន្តថា ការសម្របសម្រួល​នេះ​លុះត្រាតែ​មាន បញ្ជា​ពី​អាជ្ញាធរ​ខេត្ត​ទើប​អាច​ទប់ស្កាត់បាន ។​

​គួរ​បញ្ចាក់​ផងដែរ​ថា អ្នកវិនិយោគ​ផ្សារ និង ក្រុមហ៊ុន គីម ជ្រា វិវាទ​គ្នា​ក្លាយ​ជា​ជំងឺ​ដ៏​រាំ​រ៉ៃ​ជា​យូរ​ឆ្នាំ​មកហើយ ជាពិសេស លោក​ជា គួង  អោយ​បុគ្គលិក​របស់​ខ្លួន ដើរ​យក​ផាស៊ី​ពី​អាជីវករ​លក់ដូរ​ក្នុង​ផ្សា​ជា​រៀងរាល់ថ្ងៃ ផ្ទុយ​ពី​សៀវភៅ​បន្ទុក​ធ្វើអោយ​អាជ្ញាធរ​ខេត្ត ឈឺ​ក្បាល​ដោយសារ​លោក ជា  គួង ៕​

 

banlung1 (1) banlung1 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com