ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីចែកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ស្វាយរៀង៖ អំណោយមនុស្សធម៌ជាស្បៀង សម្ភារ និងថវិកាមួយចំនួន ត្រូវបានក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយ លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា នាំយកទៅសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ១០៤ គ្រួសារ មកពី ១០ ឃុំក្នុងស្រុករំដួល ដែលពិធីនេះបា្ររព្ធធ្វើនៅថ្ងៃទីសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករំដួល។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ដួង វណ្ណា បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែង​តែ​យកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងបានសម្តែងនូវការនឹករលឹក ក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅជាមួយប្រជាពលរដ្ឋទាំងអស់។

ជាមួយគ្នានោះ លោកជំទាវ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ទាំងអស់ បន្តប្រឹងប្រែងប្រកបរបរដើម្បីជីវភាពគ្រួសាររៀងៗខ្លួនឲ្យបានល្អប្រសើរ ហើយត្រូវគិតគូរពីសុខុមាលភាពគ្រួសារ និងសង្គម ត្រូវ​យកចិត្តទុកដាក់ថែទាំសុខភាព ពិសាទឹកដាំពុះ មានអនាម័យល្អក្នុងការរស់នៅ សម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកសត្វមូស ដែលជាប្រភពនៃជំងឺគ្រុនឈាម-គ្រុនចាញ់ គេងក្នុងមុងជានិច្ច និងត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ នៅពេលមាន រោគសញ្ញានៃជំងឺឆ្លងណាមួយ ដើម្បីសង្គ្រោះជីវិតឱ្យបានទាន់ពេលវេលាជាពិសេស ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
អំណោយដែលបានចែកជូនទាំង ១០៤ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) អាវយឺត ២ និងថវិកា ៥០,០០០ រៀល ។

IMG_20190907_173951_965

IMG_20190907_174007_910

IMG_20190907_174009_819

IMG_20190907_174000_067

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com