ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កុមារ​សាលា​មតេយ្យ​ក្នុង​ក្រុង​បាត់ដំបង​ជាង​១០០​នាក់​រៀន ក្រោម​ដើម​ឆ័ត្ររួត​ខ្វះខាត​សាលា​ជិត​២០​ឆ្នាំ​ហើយ​

បាត់ដំបង ៖ កុមារ​តូចៗ​ដែល​ជា​សិស្ស​ថ្នាក់​មត្តេយ្យ​សិក្សា​ចំនួន​១០៣​នាក់ ក្នុង​សង្កាត់​អូរ​ចារ​កណ្តាល​ក្រុង​បាត់ដំបង ដែល​បាន​យក​ដើម​ឆត្រ័រួត​ធ្វើ​ជាដំបូល​សាលារៀន​ជា​ច្រើន​ជំនាន់​ជិត​២០​ឆ្នាំ​មកហើយ ខណៈ​សិស្ស​បឋមសិក្សា​មាន​ថ្នាក់រៀន​សមរម្យ ។​

​អ្នកស្រី គៀន យិន ជា​គ្រូ​បន្ទុក​បង្រៀន​សិស្ស​មត្តេយ្យសាលា​បានអោយ​ដឹង​នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៧​នេះ​ថា សិស្ស​កុមារ​ដែល​រៀន​នៅ​ក្រោម​ដើម​ឆត្រ័​រួតមាន​ចំនួន​៣​ថ្នាក់ និង​៣​កំរិត​ក្នុងនោះ មាន​កំរិត​ទាប កំរិត​មធ្យម និង​កំរិត​ខ្ពស់ សរុប​ទាំងអស់​ចំនួន​១០៣​នាក់ រួម​ទាំង​អ្នកគ្រូ​ចំនួន​៤​នាក់​ផង​ដែរ ។ បន្ទាប់​ពី​សាលា​មត្តេយ្យ​ហ៊ុន​សែន​អូរ​ចារ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ហើយ​លេច​ទឹក និង​មាន​ភក់​ទៀត​នោះ តាំងពី​នៅ​ឆ្នាំ​២០០០​អ្នកគ្រូ​ទាំងអស់​បាន​សម្រេចចិត្ត​មក​ស្នើរ​សុំ​ទីតាំង​សាលាបឋមសិក្សា​ហ៊ុន​សែន​អូរ​ចារ ដើម្បី​បង្រៀន​សិស្ស​វិញ​ទោះ ជា​គ្មាន​បន្ទប់រៀន​នៅ​ក្រោម​ដើមឈើ​ក៍ដោយ ។

​អ្នកគ្រូ សួ ផា​រី បានអោយ​ដឹង​ដែរ​ថា រយៈពេល​១៧​ឆ្នាំ​មកនេះ ពួកគាត់​តស៊ូ​បង្រៀន​សិស្ស​ប្រឈម​និង​បញ្ហា​លំបាក​ជា​ច្រើន ព្រោះតែ​អាណិត​ក្មេងៗ​និង​ឪពុក​ម្តាយ​សិស្ស ។ ចំពោះ​ការបង្រៀន​ពេល​ថ្ងៃ​វិញ គឺ​ប្រឈម​និង​កំដៅថ្ងៃ ត្រូវ​នាំ​សិស្ស​រត់​ទៅ​ជ្រក​នៅ​តាម​សំយាបមុខ​ថ្នាក់​គេ ឬ​ចូល​រៀន​នៅក្នុង​ឃ្លាំង​ដាក់​សម្ភារៈ​សាលា ជាពិសេស​នៅ​រដូវវស្សា​ពេល​មេឃ​ភ្លៀង ត្រូវ​រត់​រក​កន្លែង​ជ្រក​ភ្លៀង ហើយ​បញ្ចូល​ថ្នាក់​គ្នា​តែ​១​ឬ​ត្រូវ​រំសាយ​លេង​បាន​បង្រៀន​បន្ដរ​ទៅ​ទៀត ។ ពួក​គាត់​បន្ត​ថា ពួកគាត់​ដែល​ជា​អ្នកគ្រូ​បានស្នើ​ទៅកាន់​មន្ទីរអប់រំ​ច្រើនលើក​ច្រើនសារ​ដែរ តែ​មិន​ទ​ទូល​បាន​លទ្ធផល ។​

​ឆ្លើយតប​និង​បញ្ហា​នេះ លោក យី សុ​គី អនុប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង​បានបញ្ជាក់​ថា ខាង​មន្ទីរ​បាន​បញ្ជូន​សំណើ​ជុំវិញ​បញ្ហា​ខាងលើ​នេះ ជា​យូរ​មក​ហើយ​ដែរ​ទៅ​ដល់​ក្រសួង ក្រោយមក ក្រសួង​ក៏​បាន​ដាក់​គម្រោង​សាងសង់​អតីត​សាលា​មត្តេយ្យ ហ៊ុន សែន អូរ​ចារ​នេះ​ម្តង​រួចមកហើយ​ដែរ ប៉ុន្តែ​ផ្ទៃដី​សាងសង់​មិនមាន​គ្រប់គ្រាន់ ក៏​បង្វែរ​គម្រោង​ដែល​មាន​នេះ​ទៅ​សាងសង់​សាលា​ផ្សេង​វិញ ហើយ​សាលា​មតេយ្យ​ក៏​ត្រូវបាន​ខកខាន ។ ទោះជា​យ៉ាងណា​ក៏ដោយ បច្ចុប្បន្ននេះ ក្រសួង​អប់រំ​ក៏​កំពុង​រក​ទីតាំង​ក្នុង​មូលដ្ឋាន​ក្នុង​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ឲ្យបាន​សមរម្យ ដើម្បី​បាន​សាងសង់​សាលា​មត្តេយ្យ​អោយ​សិស្ស​បាន​សិក្សា​រៀនសូត្រ​សមរម្យ​ដូច​ក្មេង​ដ៍ទៃទៀត ។

​ក្រុម​អ្នកគ្រូ​ព្រមទាំង​មាតាបិតា​សិស្សសាលា​មតេយ្យ​ដ៏​កំសត់​នេះ​សង្ឃឹមថា មន្ទីរ​ឬ​ក្រសួង​ពាក់ព័ន្ធ​និង​រក​ដំណោះស្រាយ​នេះ​ឲ្យបាន​ឆាប់​សម្រាប់​ឲ្យ​ពួកគេ​ទទួលបាន​សាលារៀន​សមរម្យ​ដូច​សិស្ស​ដ៏ទៃទៀត​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ ៕
​សៅ សារិទ្ធ​

 

20170126pv1 (1) 20170126pv1 (2)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com