ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

គណៈបញ្ជាការឯកភាពស្រុកលើកដែកសហការជាមួយសង្កាត់ជលផលចុះបង្ក្រាបបទល្មើសនេសាទក្នុងមូលដ្ឋាន

ខេត្តកណ្តាល៖ ដោយមានការណែនាំពីលោកអភិបាលស្រុកលើកដែកនិងនាយខណ្ឌរដ្ឋបាលជលផលនាយផ្នែកជលផល ដើម្បីចូលរួមទប់ស្កាត់ បង្ក្រាបអោយខានតែបាន នូវរាល់បទល្មើសជលផលគ្រប់ប្រភេទដែលច្បាប់ហាមឃាត់ នៃដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងរបស់ខ្លួន គណៈបញ្ជាការឯកភាពស្រុកលើកដែក បានដឹកនាំកម្លាំងចំរុះសរុបចំនួនជាង ៣០នាក់ ប្រើប្រាស់មធ្យោបាយ ទូក៥គ្រឿងបានចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើសនេសាទនារដូវត្រីពងកូនរឹបអូសឧបករណ៍ខុសច្បាប់យកមកដុតកម្ទេចចោលមួយចំនួន។

ប្រតិបត្តិការនេះដឹកនាំដោយលោក សោមផល្លាអភិបាលរងស្រុកលើកដែកកាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩ដោយបែងចែកកម្លាំងជា២ក្រុម ក្រុមទី១
នៅចំណុច ដំបាញស្ថិតក្នុងឃុំព្រែកដាច់និងក្រុមទី២នៅចំណុចឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ហើយចុះកាត់ឧបករណ៍នេសាទខុសច្បាប់មួយចំនួនយកមកដុតកម្ទេចចោល ។
លោក សោមផល្លា អភិបាលរងស្រុកលើកដែក បានឱ្យដឹងថា ដោយមានការណែនាំពីលោកអភិបាលស្រុកលើកដែក ដើម្បីចូលរួមទប់ស្កាត់ បង្ក្រាបអោយខានតែបាន នូវរាល់បទល្មើសជលផលគ្រប់ប្រភេទដែលច្បាប់ហាមឃាត់ នៃដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ជាពិសេសក្នុងរដូវបិទនេសាទត្រីពងកូននេះឯង ក្នុងគោលបំណងរក្សាការពារធនធានមច្ឆជាតិអោយបានគង់វង់។
ហេតុដូច្នេះហើយ ទើបកម្លាំងគណៈបញ្ជាការឯកភាពស្រុកលើកដែកនិងសង្កាត់ជលផលតែងតែចុះបង្ក្រាប់បទល្មើសនេសាទនៅតាមបឹង ព្រែក ទន្លេ ជាបន្តបន្ទាប់ ធ្វើឡើងដូចភ្លៀងរលឹម។
ជាលទ្ធផលទាំង២ទីតាំងនេះកម្លាំងចម្រុះបានចុះកាប់បំផ្លាញនិងដុតកម្ទេចចោលនៅកន្លែងទីទួលក្នុងភូមិ ឃុំខាងលើរួមមាន លូស្បៃមុង១១៨លូ របាំងស្បៃមុង៦៥០០ម៉ែត្របង្គោល៥០០០ដើមរបាំងស្កាត់១កន្លែង១៥ម៉ែត្រ របាំងឫស្សី៥ដើម
និង លែងកូនត្រី១៥០គីឡូក្រាម ចូលទៅក្នុងទន្លេវិញ ។
ជាមួយគ្នានោះ ក្នុងនាមគណៈបញ្ជាកាឯកភាពស្រុកលើកដែកក៍សូមអំពាវនាវដល់បងប្អូនប្រជានេសាទដែលកំពុងប្រកបមុខរបរនេសាទខុសច្បាប់ទាំងអស់ត្រូវនាំគ្នា ងាកមករករបរនេសាទត្រីស្របច្បាប់វិញ ដើម្បីកុំអោយវាពាក់ព័ន្ធនិងផ្លូវច្បាប់ ដែលធ្វើអោយបងប្អូនមានទោសទន្ទជាប់គុកបែកបាក់ចោលក្រុមគ្រួសារ ខាតបង់លុយកាក់ហើយជួនកាលអាចនិងមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារការប្រើឧបករណ៍ឆក់ទៀតផង៕

IMG-20190910-WA0128

IMG-20190910-WA0132

IMG-20190910-WA0134

IMG-20190910-WA0137

IMG-20190910-WA0141

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com