ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមសូត្រមន្ត នៅវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង ÷នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញអមដំណើរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១ នៅវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទ្ធ បានបូជាទៀនធូប ផា្កភ្ញី ធ្វើកិច្ចនមស្សការចំពោះព្រះរតនត្រៃ សមាទានសិល ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខទៀតប្រគេនព្រះសង្ឃក្នុងវេនកាន់បិណ្ឌទី ១ នៅវត្តព្រៃឆ្លាក់នេះ ដើម្បីឧទ្ទិសនូវផល្លាអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមាន មាតា បិតា ជីដូន ជីតា ញាតិការទាំង៧សណ្ដាន ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងថាការធ្វើបុណ្យកាន់បិណ្ឌនេះ គឺដើម្បីឧទ្ទិសដល់ដួងវិញានក្ខ័ន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបណានិគមចាស់ថ្មី និងពីរបបប្រល័យពូជសាសន៏ ប៉ុលពត ហើយ ជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលរងទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំងនោះបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសដែលលោកជំទាវកិត្តិដង្គហបណ្ឌិត ម៉ែន សំអន និងក្រុមការងសំអន បានប្រគេនបច្ច័យចំនួន ១០ លានរៀល ដល់វត្តព្រៃឆ្លាក់ និងព្រះសង្ឃចំនួន ៧៧អង្គ ក្នុងមួយអង្គទទួលបានស្លាដក១ និងបច្ច័យចំនួន ៤ ម៉ឺនរៀល។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបួងសួង បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ ដឹកនាំសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំសមាជិក សមាជិការរដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត ៕ដោយ=សុខហ៊រ

IMG_20190914_095546_223

IMG_20190914_095535_831

IMG_20190913_165815_650 IMG_20190914_095534_368

IMG_20190914_095530_919

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com