ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីប្រកាសកាសតែងតាំងប្រធាន អនុប្រធានគណៈកម្មាធិការគណៈបក្ស ស្រុករមាសហែក

ខេត្តស្វាយរៀង៖ ​នាព្រឹកថ្ថ្ងៃទី១៤ ​ខែកញ្ញា​ ​ឆ្នាំ២០១៩នេះ​ ឯកឧត្តម ​ម៉ែ​ន​ ​វិបុល​ ​ប្រធាន​គណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​លោក​ ​ស៊ូ​ ​ម៉ុល​ ​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា​ស្រុក​រមាសហែក​។​

​​មានប្រសាសន៍​ក្នុង​ពិធី​នេះ​លោក​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង​បាន​ថ្លែង​នូវ​ការ​កោ​ត​សសើ​ ​និង​អរគុណ​ចំពោះ​លោក​ ​អុក​ ​ហាន​ ​អតីត​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ស្រុក​រមាសហែក​ ​ក្នុង​កំឡុង​ពេល​បំពេញការងារ​កន្លងមក​ ​លោក​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​យ៉ាង​ល្អ​ ​ធ្វើអោយ​ស្រុក​រមាសហែក​មានការ​រីកចម្រើន​ ​លើ​គ្រប់​វិស័យ​ ​ទាំង​កត្តា​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ ​ក៏​ល្អ​ប្រសើ​ផង​ដែរ​។​

លោកប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត​ខេត្តស្វាយរៀង​ ​បាន​ផ្តាំផ្ញើ​ដល់​លោក​ ​ស៊ូ​ ​ម៉ុល​ ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ​ស្រុក​រមាសហែក​ ​ដែល​ត្រូវ​បាន​ប្រកាស​ទទួលស្គាល់​នារ​សៀ​លនេះ​ ​នូវ​ចំណុច​សំ​ខាន់​ៗ​ ​មួយចំនួន​ដូចជា​៖​

​ ត្រូវតាមដាន ​និង​យកចិត្ត​ទុកដាក់​ស្តាប់​ប្រសាសន៍​ ​និង​សុន្ទរកថា​ ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ ​ពិសេស​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​ដើម្បី​មាន​មូលដ្ឋាន​ឆ្លើយ​បំភ្លឺ​ជូន​ប្រជាពលរដ្ឋ​ ​និង​វាយ​បក​ភ្លាម​ៗ​ទៅ​ ​និង​ក្រុមប្រឆាំង​ទុច្ចរិត​ក្រៅច្បាប់​។​

​ ​គណៈកម្មាធិការ​គណបក្ស​គ្រប់​ថ្នាក់​ត្រូវ​បន្ត​ដឹកនាំ​គ្រប់គ្រង​ ​ការងារ​ហិរញ្ញវត្ថុ​ឱ្យ​មានប្រសិទ្ធភាព​ ​និង​តម្លាភាព​។​

​ ​ត្រូវ​ចងចាំ​ ​និង​ប្រតិបត្តិ​ឱ្យ​បាន​ខ្ជាប់​ខ្ជូ​ននូវ​អភិក្រម​ទាំង៥​ ​និង​បាវចនា២​ ​“​កែទម្រង់​ខាងក្នុង​ ​បង្កើត​មិត្ត​ខាងក្រៅ​ ​ដែល​សម្តេច​តេជោ​ប្រធាន​គណបក្ស​បាន​ណែនាំ​។​

​ ​មន្ត្រី​គណបក្សប្រជាជន​កម្ពុជា​គ្រប់​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ ​ត្រូវ​ខិតខំ​ធ្វើអំពើ​ល្អ​ ​និង​ចេះកែ​លម្អ​នូវ​ចំណុច​ខ្វះខាត​ ​និង​ភាព​អសកម្ម​ទាំងឡាយ​ ​ដោយ​ទុក​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ​ ​និង​ខិតខំ​បម្រើសេវា​សាធារណៈ​គ្រប់​ប្រភេទ​ជូន​ពួកគាត់​អោយ​បាន​ល្អ​ប្រសើ​។​

​ត្រូវខិតខំប្រឹងប្រែងដឹកនាំកសាងស្រុក​ឲ្យ​មានការ​រីក​ចម្រើន​ថ្មី​ៗ​បន្ថែម​ទៀត​។​

​ត្រូវបង្កើនការពង្រឹងសាមគ្គីភាព ​ឯកភាព​ផ្ទៃក្នុង​បក្ស​ឲ្យបាន​កាន់តែ​រឹងមាំ​ ​ដោយ​ឈ​លើ​មាគ៌ា​មហាជន​របស់​គណបក្ស​ទាំង​ខាងនយោបាយ​ ​និង​សតិអារម្មណ៍​ ​និង​ការចាត់តាំង​ដោយ​ឈរ​លើ​គោលការណ៍​។​

​ត្រូវបន្តការសហការ ​នឹង​មាន​ទំនាក់ទំនង​ល្អ​ជាប់​ជានិច្ច​ជាមួយ​សមាជិក​ ​សមា​ជិ​ការ​ ​គណបក្ស​នៅ​គ្រប់​មូលដ្ឋាន​ ​ដើម្បី​ចូលរួម​ដោះស្រាយ​នូវ​បញ្ហា​ផ្សេង​ៗ​របស់​ប្រជាពលរដ្ឋ​ ​ឲ្យបាន​ទាន់ពេល​វេលា​ ​និង​ចំ​គោលដៅ​។​

​ត្រូវចុះជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ ​ដោយ​ក្តាប់​ឲ្យបាន​ច្បាស់លាស់​នូវ​បញ្ហា​ប្រឈម​និង​ការ​លំបាក​របស់​ប្រជាជនទូទៅ​ ​និង​ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ដោះស្រាយ​សម្រួល​ឲ្យបាន​ទាន់ពេល​វេលា​។​

​អាជ្ញាធរឃុំនិងកម្លាំងប្រដាប់អាវុធត្រូវ​បន្ត​ការ​យកចិត្ត​ទុកដាក់​អនុវត្ត​គោលនយោបាយ​ ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ​ឲ្យ​ទទួល​បាន​លទ្ធផល​ជោគជ័យ​ ​និង​ការ​ការពារ​សន្តិសុខ​សណ្តាប់​ល្អ​ប្រសើ​ជូន​ប្រជាពលរដ្ឋ​។​

​ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានការ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ធម្ម​ជា​តិ​ផ្សេង​ៗ​ដូចជា​ខ្យល់​កន្ត្រាក់​ ​ផ្គរ​រន្ទះ​ជាដើម​ ​និង​ប្រុងប្រយ័ត្ន​ចំពោះ​ក្មេង​តូច​ៗ​ជៀសវាង​ការ​លង់ទឹក​ជាដើម​៕​ ដោយ=សុខហ៊រ

IMG_20190915_084515_249

IMG_20190915_084505_131

IMG_20190915_084507_042

IMG_20190915_084509_756

IMG_20190915_084458_448

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com