ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

​តុលាការ​ផ្តន្ទាទោស​លោក​ស្រី​ឧកញ៉ា សៀង ចាន់​ហេង ដាក់ពន្ធនាគារ​១​ឆ្នាំ រឿង​ក្លែង​ឯកសារ​ផ្ទេរសិទ្ធិ​ស៊ីដាច់ ដី​ក្រុមហ៊ុន​វិនិយោគ​ចិន ១៤៧ ហិកតា !!!

ភ្នំពេញ ៖ មន្ត្រី​តុលាការ​បាន​បញ្ជាក់​ឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍ​អភិវឌ្ឍន៍ ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ និង​ពិន័យ​៣​លាន​រៀល ព្រម​ទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្ដឹង​ចំនួន​៤០០​លាន​រៀល ពាក់ព័ន្ធ​ការ​ក្លែងបន្លំ​ឯកសារ​ផ្ទេរសិទ្ធិ ដើម្បី​ស៊ីដាច់​ដី​ក្រុមហ៊ុន​វិនិយោគ​ចិន​ចំនួន​១៤៦​ហិកតា​។​

​លោក ឡុង កេស​ភី​រម្យ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឈ្មោះ សៀង ចាន់​ហេង អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ក្រោម​ការចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​ឯកសារ និង​ប្រើប្រាស់​ឯកសារ​ក្លែង តាម​មាត្រា​៦២៦ មាត្រា​៦២៧ និង មាត្រា​៦២៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ពាក់ព័ន្ធ​ករណី​នេះ ដើមចម​កាលពី​អំឡុង​ឆ្នាំ​១៩៩៥ លោកស្រី លឹម ឃី និង​មនុស្ស​៩​នាក់​ផ្សេង​ទៀត បាន​ចូល​ហ៊ុន​គ្នា​ទិញ​ដី​ទំហំ​១៤៦​ហិកតា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទឹកល្អក់ ឃុំ​ទឹក​ហួត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។ លុះ​ដល់​ឆ្នាំ​២០១៣ លោកស្រី លឹម ឃី បាន​ទៅ​មើល​ដី​ទើប​ដឹងថា ដី​នេះ​ត្រូវបាន​ក្រុមគ្រួសារ​លោក​ស្រី​ឧកញ៉ា សៀង ចាន់​ហេង លក់​ទៅឲ្យ​ឈ្មោះ គង់ សែន និង ប្រពន្ធ​ឈ្មោះ នី គឹមអ៊ាន់​។ ផ្តើមចេញ​ពី​បញ្ហា​ទាំងនេះហើយ ទើប​លោកស្រី លឹម ឃី ដាក់​ពាក្យបណ្ដឹង​ប្តឹង​លោកស្រី ឧកញ៉ា សៀង ចាន់​ហេង តែម្ដង​៕

 

seangchanheng

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com