ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សម្តេច​ក្រឡាហោម ស ខេង ៖ បទល្មើស​នេសាទ​នៅ​សេសសល់​ត្រូវតែ​បន្ត​ការបង្ក្រាប​

​បាត់ដំបង ៖ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​២៦ មករា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ត​ការបង្ក្រាប​បទល្មើស​នេសាទ​ឲ្យបាន​ខ្លាំងក្លា​ថែម​ទៀត ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​កុំឲ្យ​មាន​នៅ​សេសសល់ ។​

​សម្តេច​ក្រឡាហោម​បន្តថា ៖ ដោយ​កន្លងមក​សម្តេច​បាន​ជិះ​យន្តហោះ​មើល​ពី​លើ​បឹង​ទន្លេសាប ឃើញ​មាន​បទល្មើស​នេសាទ​ដាក់​បរ​ណ​រ៉ាវ និង​ឧបករណ៍​ខុស​ច្បាប់​ផ្សេងៗ​ព្រោងព្រាត ធ្វើឲ្យ​ធនធាន​មច្ឆាជាតិ​រង​ការអន្ត​រាយដាច់​ពូជ​យ៉ាងធ្ងន់ធ្ងរ ។ ក្រោយពី​មាន​បទបញ្ជា​អាជ្ញាធរ​ខេត្ត​បាត់ដំបង​បាន​បង្ក្រាប​មួយ​ប្រាវ ។ តែ​ពេល​នេះ សម្តេច​ក្រឡាហោម​បាន​ជិះ​យន្តហោះ​ពិនិត្យមើល​ម្តងទៀត​ឃើញថា បទល្មើស​នេសាទ​ទាំងនោះ​មាន​ការថយចុះ​ខ្លះ អាច​នៅ​មាន​សេសសល់​ចំនួន​តិចតួច ទើប​សម្តេច​ជំរុញ​ឲ្យ​បន្ត​ការបង្ក្រាប​ថែមទៀត​អ្វី​ដែល​នៅ​សេសសល់​នោះ ។

​សម្តេច​ក្រឡាហោម​បន្តថា ៖ ការចុះ​បង្ក្រាប​របស់​អាជ្ញាធរ​ខេត្ត​បាត់ដំប​ង​អាចអនុវត្ត​បាន ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​ក្នុង​មូលដ្ឋាន ដោយ​មិន​ចាំបាច់​ប្រើ​កម្លាំង​អន្តរាគ​ម​ន៏​ជំនួយ​ពិសេស​ពីលើ​ទេ ។ សម្តេច​ថា កម្លាំង​បង្ក្រាប​មាន​គ្រប់គ្រាន់​សមល្មម​ហើយ សម្រាប់​អនុវត្តន៍​នៃ​ការបង្ក្រាប​ក្នុង​ខេត្ត​បាត់ដំបង ។

​សម្តេច​ថា ដោយឡែក ចំពោះ​ខេត្ត​ផ្សេង​ដូចជា​ខេត្ត​កំពង់ឆ្នាំង ឬ​ពោធិសាត់​២ ខេត្ត​នេះ ពិតជា​ត្រូវការ​កម្លាំង​ជំនួយ​ជួយ​ក្នុង​ការបង្ក្រាប ។ បន្ថែម​ពី​នេះ​ទៀត សម្តេច​ក្រឡាហោម​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត មន្ទីរ អង្គភាព​នានា​និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​រួម​គ្នា​ដោះស្រាយ​ទប់ស្កាត់​ឲ្យ​ខាន​តែ​បាន នូវ​បញ្ហា​សេសសល់​នានា ដូចជា ករណី​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ គ្រោះថ្នាក់​ចរាចរណ៍ វិស័យ​ព្រៃឈើ កសិកម្ម ការអប់រំ​កុមារ​តូចៗ នៅតាម​មូលដ្ឋាន វិស័យ​ទេសចរ បរិស្ថាន ការងារ​ផ្តល់​សេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ភាពយុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​ករណី​ដីធ្លី​ឲ្យបាន​ល្អ​ប្រសើ​ផង​ដែរ ។​

​ឆ្លើយតប​និង​ការជំរុញ​បន្ថែម​លើ​ករណី​បទល្មើស​នេសាទ​របស់​សម្តេច​ក្រឡាហោម ស ខេង លោក ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង​បាន​លើកយក​របាយការណ៍​ដែល​អាជ្ញាធរ​ខេត្ត​បាន​អនុវត្តន៍​កន្លង​មក​បង្ក្រាប​បទល្មើស​លើ​វិស័យ​ជល​ផល​បាន​ចំនួន​២៧០​ករណី ក្នុងនោះ ពិន័យ​អន្តរ​ការ​ចំនួន​១៨​ករណី បំផ្លាញ​វត្ថុតាង​ចោល​មាន​ចំនួន​២៥១​ករណី និង​បញ្ជូន​ទៅ​តុលាការ​០១​ករណី ហើយ​បន្ទាប់​ពី​នេះ អាជ្ញាធរខេត្ត​ក៏​បាន​ប្តេជ្ញា​បន្ត​ការបង្ក្រាប​នេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ៕
​សៅ សារិទ្ធ​

 

samdachsorkheng4

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com