ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពលរដ្ឌស្រុកអង្គរបុរីរិះគន់ថាចៅហ្វាយស្រុកនិងជលផលឃុបឃិតគ្នាលក់ដីត្រពាំងអណ្តើកនិងទីទួលបុរាណ ?

ខេត្តតាកែវ ៖តាមប្រភពពីប្រជាពលរដ្ឌរសនៅភូមិកំពង់ពោធិ៍ ឃំុព្រែកផ្ទោលស្រុក អង្គរបុរី ខេត្តតាកែវបានអោយដឹងថាលោក ឌឹម គឹមសានអភិបាលនៃគណះអភិបាលស្រុកអង្គបុរីបានត្រូវគ្នាជាមួយមន្រ្តីជលផលលក់ដីបឹងត្រពាំងអណ្តើកនិងដីទីទួលបុរាណជាច្រើនហិកតាអោយទៅពួកឈ្មួញហើយបានធ្វើប្លង់កម្មសិទ្ទផ្តាច់មុខយកតែម្តងបើទោះបីពួកគេបានដឹងថាដីទាំងនេះជាដីសម្បត្តិរបស់រដ្ឌក៏ដោយ។

ពលរដ្ឌភូមិព្រែកផ្ទោលបានបន្តអោយដឹងថាដីតបន់ខាងលើនេះមូួយចំនួនជាដីព្រៃលេចទឹកជាជម្រកត្រីពងកូននារដូវទឹកឡើងមួយនិងចំនួនទៀតជាទីទួលបុរាណដែលជាទីជម្រកនៃហ្វូងបក្សាបក្សីជ្រកកោននៅដែលមានដើមឈើធំៗចម្រុះគ្នាមានដូចជាដើមគគីដើមចង្រៀកដើមរាំងទឹក។ល។

ឥលូវពេលនេះរលាយរលត់អស់ហើយដោយសារចៅហ្វាយស្រុកនិងជំនាញជលផលបើកដៃអោយក្រុមឈ្មួញមានប្រាក់មានអំណាចដាក់គ្រឿងចក្រធ្វើការឈួសឆាយតាមអំពើចិត្តទន្រ្ទានយកដីទាំងនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងអណាធិបតេយ្យ។

ប្រជាពលរដ្ឋ ម្នាក់បានអោយដឹងថាដីព្រៃតំបន់នោះកាលពីប៉ុន្មានឆ្នាំមុនកន្លងមកកុំថាឡើយហានឈួសឆាយតែប្រជាជនទៅកាប់រកអុសដុតមិនបានផងត្រូវពួកជលផលដេញចាប់ហើយពិន័យជាប្រាក់រាប់លានរៀលទៀតផង។

ឥលូវនេះមហន្តរាយចូលមកដល់រលាយហិនហោចគ្មានសល់អ្វីឡើយ ពួកគាត់សូមណូពរដល់លោកអភិបាលខេត្តតាកែវមេត្តាមានវិធានការជួយទប់ស្កាត់ផង។

ពាក់ពន្ឌ័នៃការរិះគន់ចោទប្រកានរបស់ប្រជាពលរដ្ឌទៅលើលោកចៅហ្វាយស្រុកនេះដែរ អ្នកយកពត៍មានយើងបានព្យាយាមសុំការបំភ្លឺពីលោកឌឹមគឹមសានជាច្រើនដងនិងច្រើនថ្ងៃតែលោកពំុបានទទួលទូរសព្ឌ័នោះទេ៕

IMG_20190915_151714_952

 

IMG_20190915_151714_952

IMG_20190915_150342_004

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com