ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មន្ត្រី​ក្រសួង​វ​ប្បធ​ម៏ គ្រោង​យក​ពុទ្ធ​រូប​២​អង្គ​ដែល​សល់​តាំងពី​សម័យ​បុរាណ ទៅ​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ តែ​ពលរដ្ឋ​មួយចំនួន​បដិសេធ ខណៈ​មតិ​ខ្លះ​យល់​ស្រប និង ខ្លះ​ស្នើ​ដាក់​ក្នុង​ព្រះបរមរាជវាំង​

មតិ​ខ្វែងយោបល់គ្នា​នេះ បាន​កើតឡើង​រយៈពេល​៣​ថ្ងៃ​មក​ហើយ ខណៈ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ចុះ​មក​ចរចារ​ជាមួយ​ព្រះសង្ឃ​គង់នៅ​វត្ត​ព្រះ​នាគ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​អង្គស្នួល​នេះ ដោយ​សុំ​យក​ពុទ្ធរូប​២​អង្គ ទៅ​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ ដោយយោង​ហេតុផល​ថា ខ្លាច​បាត់បង់ ដោយសារ​ពុទ្ធរូប​២​អង្គ​នេះ មាន​តម្លៃ​ខ្ពស់ និង​ជា​វត្ថុ​បុរាណ​ផងដែរ ។

​ការចរចា​មិន​ត្រូវ​គ្នា​នេះ ដោយសារ​ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត ព្រមទាំង​ប្រជាពលរដ្ឋ​ចង់ទុក​ព្រះ​ពុទ្ធរូប និង​វត្ថុ​បុរាណ​ជាច្រើន​នោះ សម្រាប់​ជា​ទី​សការៈបូជា និង​ខ្លះ​និយាយថា បើសិនជា​យក​ចេញពី​វត្ត​នេះ ខ្លាច​តែមាន​គ្រោះ​ទុរភិក្ស​ចង្រៃ​ណាមួយ​កើតឡើង ប៉ុន្តែ​អាជ្ញាធរ និង សមត្ថកិច្ច​ថា បើសិន​ទុក​វត្ថុ​បុរាណ និង ព្រះពុទ្ធ​រូប​ទាំង​ពីរ​អង្គ​នោះ​នៅក្នុង​វត្ត​នេះ គឺ​មាន​ការ​ប្រឈម​នឹង​បាត់បង់ ។ ដូច្នេះហើយ បើតាម លោក នី​ម នី​រ៉ា​ដេត អភិបាលស្រុក​អង្គស្នួល បាន​ទទូច​សុំឲ្យ​ក្រសួង​វប្បធម៌​យក​វត្ថុ​បុរាណ និង​ព្រះ​ពុទ្ធរូប​ទាំង​ពីរ​អង្គ​នោះ​ទៅ​រក្សាទុក​នៅ​សារៈមន្ទីរ និង សុំឲ្យ​ក្រសួង​ធ្វើ​កំណាយ​ដើម្បី​បញ្ចប់​នូវ​មន្ទិលសង្ស័យ​របស់​ប្រជាពលរដ្ឋ ។

​ការចរចារ​ជាថ្មី​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ ទី ៣​ខែ​គុម្ភៈ ឆ្នាំ ២០១៧ ខាងមុខនេះ

សូមបញ្ជាក់​ថា​ពុទ្ធរូប​២​អង្គ​នេះ ត្រូវ​បាន​គាស់​ឃើញ​ដោយ​បុរស​ម្នាក់​ឈ្មោះ ម៉ៅ អំលុង​ឆ្នាំ​
១៩៨២​មក​ម្លេះ ហើយ​យក​មក​រក្សាទុក​មកដល់​បច្ចុប្បន្ន ក៏​ស្រាប់តែ​បែកធ្លាយ​ដល់​ជន​សង្គម​ងងឹត មក​សុំ​ចរចា​រទិញ​ក្នុង​តម្លៃ​ខ្ពស់ តែ​ព្រះសង្ឃ និង​ពលរដ្ឋ​មិន​ព្រម​លក់​ដាច់​ខាត ៕

​ដោយ លោក ស្លៃ​ម៉ាន ហ្សា​កាតា ភ្នាក់ងារ​ប្រចាំ​ខេត្ត​កណ្តាល

 

budha (1) budha (2) budha (3)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com