ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឧកញ៉ា ជឹម សុខ ឈ្មួញគោ ក្របី ដឹក ពីថៃតាមច្រកអូរបីជាន់ មិនញញើតនរណា ទាំងអស់ ទោះច្រកនេះ បានប្រកាសបិទក៏ដោយ

ខេត្តបន្ទាយមានជ័យ៖ ប្រជាជននៅ

ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានឆ្ងល់ថា តើលោកឧកញ៉ា ជឹមសុខ មានអាជ្ញាប័ណ្ណ ទិញគោក្របី ពីប្រទេសថៃចូលមកខ្មែរដែរឬទេ? ធ្លាប់តែលឺថាលោកឧកញ៉ាម្នាក់នេះមានអាជ្ញាប័ណ្ណប្រមូលទិញគោពីខ្មែរទៅវៀតណាម ហើយបើមានច្បាប់ប្រកបអាជីវកម្មត្រឹមត្រូវហើយហេតុអីត្រូវនាំគោក្របីចូលមកតែពេលយប់ ដោយមិនឃើញមាន មុខខាងជំនាញបសុពេទ្យ ម្នាក់ណាមកពិនិត្យសត្វទាំងអស់នេះឡើយ ។គឺមានតែជំនាញដេកក្នុងឡានអោយរហង់រងចាំតាមដងផ្លូវដោយមិនដឹងថារងចាំយកស្អីនោះទេ (ច្រករបៀងអូបីជាន់) និងមានច្រើនស្ថាប័នចាំហិតក្លិនគោក្របី ឧកញ្ញា ជឹម សុខ ដឹកឆ្លងកាត់។

ពួកគាត់លើកឡើងថា៖ ច្រករបៀងអូរបីជាន់ដែលគ្រប់គ្រងដោយ ឧត្តមសេនីយ៍ ឃួន ជឿន មេបញ្ជាការកងការពារព្រំដែន ៥០៣យោធភូមិភាគទី ៥ ត្រូវ សម្តេចក្រឡាហោម ស ខេងបញ្ជាអោយបិទច្រកនេះ ដោយយល់ឃើញថា ខាតបង់ថវិការជាតិដោយមានទំនិញគេចពន្ធរាប់រយមុខចេញចូលតាមច្រករបៀងមួយនេះនាំអោយបាត់ចំណូលពន្ធរដ្ឋនិងនាំ អោយមានចរាចរណ៍ នៅគ្រឿងញៀនផ្សេងៗផងដែរ។

តែពេលនេះត្រូវបាន លោកឧកញ្ញា ជឹម សុខ យកច្រករបៀងមួយនេះសំរាប់ដឹកជញ្ជូនសត្វគោចូលមកពីថៃយ៉ាងរំភើយ ដោយអោយមន្រ្តីដែលប្រចាំការយាមនៅច្រកជាអ្នកបើកបារាស់មិនថាយប់ថ្ងៃ ឡើយ ។

IMG-20190926-WA0004

IMG-20190926-WA0011

IMG-20190926-WA0009

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com