ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ទីតាំងស្តុកឈើប្រណិតជាច្រើនម៉ែត្រគូបត្រីគុណ ត្រូវសមត្ថកិច្ចចម្រុះខេត្តរតនគិរីចុះចាប់

ខេត្តរតនគិរី: ទីតាំងស្តុកឈើប្រណិតដោយខុសច្បាប់នៅក្នុងដីឡូមួយកន្លែង ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់ យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី បានរងការឡោមព័ទ្ធនិងបង្ក្រាបភ្លាមៗពីកម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តរតនគិរីហើយចាប់បញ្ជូនជាបន្តបន្ទាប់តាមរឺម៉កម៉ូតូខ្នាតយក្សជាច្រើនរឺម៉កទៅរក្សាទុកជាសម្បត្តិរដ្ធ នៅខ័ណ្ឌរដ្ធបាលព្រៃឈើខេត្ត។ចំណែកម្ចាស់ផ្ទះជាជនជាតិវៀតណាមត្រូវបានសមត្ថកិច្ចធ្វើការសួរនាំបញ្ជាក់់។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកឈើប្រណិតខុសច្បាប់ខាងលើនេះគឺធ្វើឡើងកាលពីវេលាម៉ោង11.30នាទីថ្ងៃត្រង់ថ្ងៃកាន់បិណ្ឌទី14រោចខែភទ្របទឆ្នាំកុរឯកស័ក ព.ស2563 គ.ស2019 ត្រូវនិងថ្ងៃសុក្រទី27ខែកញ្ញាឆ្នាំ2019។

គេសង្កេតឃើញសមត្ថកិច្ចចម្រុះដែលចុះបង្ក្រាបនាខណះនោះរួមមាន/…លោក វរះសេនីយ៍ទោ ឃីសុខា មេបញ្ជាការរងកងរាជអាវុធហត្ថទទួលបន្ទុកប្រធានមន្ទីរបច្ចេកទេសសន្តិសុខសណ្តាប់ធ្នាប់ នៃទីបញ្ជាការដ្ធានកងរាជអាវុធហត្ថខេត្តរតនគិរី។…លោកលី សុផាន នាយសង្កាត់រដ្ធបាលក្រុងបានលុង។និងមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្តរតនគិរី។
តាមការឱ្យដឹងពីសមត្ថកិច្ចចម្រុះដែលចុះបង្ក្រាបថា វត្ថុតាង
ប្រមូលនិងរិបអូសជាបថមគឺបានឈើប្រណិតល្អៗប្រភេទឈើកកោះសន្លឹកសុទ្ធចំនួនជាង60សន្លឹកដែលមានមុខកាត់ 0.30Cm/.កំរាស់/0.10Cm. ប្រវែង2.20m/ ដែលប្រមាណមើលជាច្រើនម៉ែត្រគូបត្រីគុណ។ ប៉ុន្តែវានៅសេសសល់ឈើសន្លឹកនៅក្នុងផ្ទះល្អៗមួយចំនួនទៀតពុំឃើញសមត្ថកិច្ចរិបអូសយកប្រហែលជាមានការយោគយល់ និងអធ្យាស្រ័យខ្លះ។
.តាមប្រភពពីម្ចាស់ផ្ទះដែលត្រូវបានគេស្គាល់ឈ្មោះ ធួញ ភេទប្រុស ជនជាតិវៀតណាមមានមុខរបរ ជាងឈើ បានអោយសមត្ថកិច្ចនិងក្រុមអ្នកសារព័តិមានដឹងថា. ទីតាំងដីឡូដែលស្តុកឈើខាងលើនេះ គឺជាដីឡូរបស់ លោក ងួន សុវណ្ណា ហៅអូនធំ ដែលចូលនិវត្ដន៍ ជាអតីតមេបញ្ជាការដ្ធាននគរបាលការពារវរះព្រំដែនគោកលេខ623…។ រីឯខ្លួនគាត់(វៀតណាម)គ្រាន់តែមកសុំស្នាក់អាស្រ័យជាបណ្តោះអាសន្នប៉ុណ្ណោះ ។ ប្រភពដដែលបន្តថា ឈើទាំងអស់នេះលោក ងួនសុវណ្ណា ឱ្យគេធ្វើទ្វាបង្អួចយូរហើយតែគេគ្មានពេលធ្វើរវល់ពេកក៍ត្រូវសមត្ថកិច្ចចាប់បង្ក្រាបតែម្តងទៅ។
.ពាក់ព័ន្ធនិងករណីខាងលើនេះ លោក ងួនសុវណ្ណា គេហទំព័រទូរទស្សន៍ព្រះនរាយណ៍ពុំអាចសុំការបំភ្លឺបានឡើយនាព្រឹកថ្ងៃទី27ខែកញ្ញានេះ ដោយសារទូរស័ព្ទចុជមិនចូល…..៕ រាយការណ៍ពីក្រុងបានលុង ខ្ញុំបាទលីវណ្ណះ Pntvទូរទស្សន៍ព្រះនរាយណ៍

IMG_20190928_051450_830

IMG_20190928_051415_151

IMG_20190928_051431_402

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com