ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អបអរសាទរពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង÷នាព្រឹកថ្ងៃព្រហស្បតិ៍១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក សេង សិលា ជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង​​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានអញ្ជើញចូលរួមពីឯកឧត្តម ប្រតិភូក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព កងកម្លាំងទាំង៣ប្រភេទ លោកអភិបាលក្រុង/ស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាល និងលោក លោកស្រីជាមន្ត្រីរាជការជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះឯកឧត្ដមរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងមហាផ្ទៃ ដែលបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតី និងចូលរួមនៅថ្ងៃនេះ និងបានបង្ហាញជូនពីលទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការផ្ដល់សេវាសាធារណៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តស្វាយរៀងជាដើម។

ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈបានល្អប្រសើរ នាពេលកន្លងមក។

ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នូវចំណុចសំខាន់ៗចំនួន៦ដូចខាងក្រោម÷
១- ត្រូវពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងទប់ស្កាត់អោយបាននូវបដិវត្តន៍ព័ណ៌ដែលជាសកម្មភាពមិនស្របច្បាប់ មិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។
២- ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្លាប់សាធារណៈ សុវត្ថិភាពសង្គម និងត្រូវប្រកាន់ភ្ជាប់នូវការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
៣- ការគ្រប់គ្រង ការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ដូចពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរនៃប្រទេសជិតខាង ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន ឲ្យក្លាយទៅជាព្រំដែនសន្តិភាព និងការអភិឌ្ឍ។
៤- ត្រូវយកចិត្តទុកដាក់អនុវត្តការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈ ដែលទាមទាឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
៥- ត្រូវរួមគ្នាបន្តពង្រឹងការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានានៅក្នងមូលដ្ឋាន។
៦- រដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងរបៀបរបបធ្វើការងារ រួមមានការទំនាក់ទំនង សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ និងការអនុវត្តនូវតួនាទីភារកិច្ច នៃស្ថាប័ន អង្គភាពទាំងនោះ។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ១១១៤ អនក្រ.តត ចុះថ្ងៃអង្គារ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ត្រូវបានតែងតាំង លោក សេង សិលា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង។ដោយ÷សុខហ៊រ

IMG_20191010_160534_302 IMG_20191010_160530_141 IMG_20191010_160528_101 IMG_20191010_160520_518 IMG_20191010_160525_772 IMG_20191010_160522_803

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com