ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តើប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ ហ៊ានស្បថទេថា មិនទទួលបានផលលាភ ក្នុងការបិទភ្នែកបង្កអោយមានបទល្មើសនេសាទចាប់មិនចេះអស់នៅក្នុងទឹកដីស្រុកអង្គរបុរី និង បុរីជលសារ ?

ភ្នំពេញ ៖ បន្ទាប់ពីមានសារព័ត៌មានមួយចំនួននៅក្នុងស្រុក បាននាំគ្នាចេញផ្សាយយ៉ាងព្រោងព្រាត ចាប់ពីថ្ងៃទី២១ -ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៩ លើករណីថាមានបទល្មើសនេសាទ កើតឡើងយ៉ាងពេញបន្ទុកនៅស្រុកបុរីជលសារ និង ស្រុកអង្គរបុរី នោះមក ។ នៅថ្ងៃទី២២ ខែតុលា នេះ ខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ដល់សាធារណៈជន អោយបានជ្រាបថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានរដ្ឋបាលជលផល បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្រ្កាប ជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ ចាប់តាំងពីពេលបិទនេសាទ ហើយកំពុងតែអនុវត្តន៍បន្ត ទៀត ពុំមានការឃុបឃិតជាមួយជនជាតិវៀតណាម ឬ ជនល្មើសក្នុងស្រុកទាំង២ នោះឡើយ។ ហើយបច្ចុប្បន្ននេះ មានសហគមន៍នេសាទ នៅជាប់ព្រំដែន មានលិខិតអនុញ្ញាតិដាក់របាំងតាមស្ទឹង ដើម្បីរកចំណូលសំរាប់ទ្រទ្រង់សហគមន៍ និង សហការក្នុងការបង្រ្កាបបទល្មើស ។

លិខិតនោះបានបន្តថា ចំពោះរបាំងស្បៃមុងខ្មាតវែងជាច្រើន គឺស្ថិតនៅក្នុង ដែនដីប្រទេសវៀតណាម ក្នុងចំណុចបង្គោល ២៥៤ ក្រោយកាស៊ីណូបាក់ដៃ គឺ សមត្ថកិច្ចពុំអាចបង្រ្កាបបានឡើយ ។

ពាក់ព័ន្ធនឹងការបំភ្លឺ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នេះ ខ្ញុំបាទតំណាងអោយអង្គភាពគេហទំព័រទូរទស្សន៍ព្រះនរាយណ៍ សូម ជំរាបជូន លោកប្រធានមន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ ថា ៖ នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៩ យើងខ្ញុំបានចុះយកព័ត៌មានពីរាជធានីភ្នំពេញ មាន៤ ស្ថាប័ន ក្នុងនោះមានភ្នាក់ងារកម្ពុជាថ្មី -ភ្នាក់ងារ ប្រេសញ៉ូវ និង សំដីរាស្រ្ត គឺបានចុះថត ផ្ទាល់នៅក្នុងទឹកដីប្រទេសកម្ពុជា និងបានសំភាស ជនជាតិវៀតណាម ចំងាយប្រមាណ ១គីឡូដី ពោលគឺមិនបានថតចូលក្នុងទឹកដីប្រទេសវៀតណាម ដើម្បីសំភាស ពួកគេនោះទេ ។

មួយវិញទៀត ខាង មន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ បានបង្ហាញថា មានសហគមន៍សហគមន៍នេសាទ នៅជាប់ព្រំដែន មានលិខិតអនុញ្ញាតិដាក់របាំងតាមស្ទឹង ដើម្បីរកចំណូលសំរាប់ទ្រទ្រង់សហគមន៍ និង សហការក្នុងការបង្រ្កាបបទល្មើស ។ ក្នុងចំណុចនេះ អង្គភាពគេហទំព័រទូរទស្សន៍ព្រះនរាយណ៍ សួរថា តើសហគមន៍នោះ ប្រមូលលុយបានប៉ុន្មានក្នុង១ឆ្នាំ និងបានជួយអ្វីដល់សង្គម ។ ព្រោះតាមសេចក្តីរាយការណ៍មកថា ការបង្កើតអោយមានសមគមន៍ នេះ គឺមានភាពប្រក្រតី ជាច្រើននៅពីក្រោយខ្នង ។

ចំណុចចុងក្រោយលិខិតរបស់មន្ទីរបានសសេរ ថា  ពុំមានការឃុបឃិតជាមួជនជាតិវៀតណាម ឬ ជនល្មើសក្នុងស្រុកទាំង២ នោះឡើយ។ ត្រង់ចំណុចនេះ ខ្ញុំបាទតំណាងអង្គភាព គេហទំព័រទូរទស្សន៍ ព្រះនរាយណ៍ សួរលោកប្រធានថា តើលោកហ៊ានស្បថនៅវត្តភ្នំខ្លែង ចំពោះព្រះសង្ឃ ថាលោកមិនបានទទួលថវិកា ពីលោកលេស ដើម្បីបិទភ្នែកអោយលោក កេ ជនជាតិវៀតណាម មកធ្វើអីតាមអំពើចិត្តនៅស្រុកទាំង២ខាងលើទេ ?សូមបញ្ជាក់ថាការស្បថនេះ មិនមែនជាការលេងសើចទេ សូម្បីសម្តេចនាយករដ្ឋមន្រ្តី ក៏ធ្លាប់ប្រើពាក្យសម្បថជារឿយៗ ផងដែរ ។ ដើម្បីជាសក្ខីភាព សូមស្តាបើកិច្ចសំភាស ឡើងវិញ ។

សូមរំលឹកថា ជាច្រើនឆ្នាំមកនេះ នៅចំណុចស្រុកទាំង២ ខាងលើ គឺមានសកម្មភាព ពពាក់ពពូន នៃ បទល្មើសនេសាទ ។ពោលគឺ បង្រ្កាបហើយ កើតវិញ មិនដឹងដោយសារអ្វី ?។

ពាក់ព័ន្ធករណីនេះមានពាក្យ លេចលឺមកថា មានអ្នករត់ការម្នាក់ ឈ្មោះលេស មានឥទ្ធិពលបំផុត ក្នុងខេត្តមួយនេះ គឺ គេចាយ រត់ការទៅ អោយអ្នកមុខ អ្នកការ និង សារព័ត៌មានមួយចំនួន គឺអស់ មិនក្រោម ១២ម៉ឺនដុល្លានោះទេក្នុង១ឆ្នាំៗ ។ក្នុងនោះគ្រាន់តែអតីតអភិបាលមុន ចាយអស់ ៤ម៉ឺនដុល្លា ។

ដោយឡែក អង្គភាពគេហទំព័រ ទូរទស្សន៍
ព្រះនរាយណ៍ នឹងស្រាវជ្រាវអោយបានច្បាស់ការ ថាដីមួយកន្លែងរបស់ មន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ ត្រូវបានកេងបន្លំទុក ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន តាំងពីជំនាន់ប្រធានជលផលចាស់ អោយថ្នាក់បានដឹង នៅពេលខាងមុខ ៕

IMG_20191022_230659_777 IMG_20191022_230403_757 IMG_20191022_230357_592 IMG_20191022_230108_268

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com