ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឌភូមិព្រែកជ្រៃរិះគន់ថាប្រធានសហគមន៏នេសាទឡូត៏១០និងអាជ្ញាធរឃំុត្រូវគ្នាយកថវិការដែលបានផលពីរសហគមន៏មិនក៏សាងមូលដ្ឌានហើយមិនបានផលប្រយោជ៍ដល់ពួកគាត់ឡើយ

ខេត្តកណ្តាល=ប្រជាពលរដ្ឌជាច្រើនគ្រួសារនៅក្នុងឃំុព្រែកជ្រៃស្រុកកោះធំខេត្តកណ្តាលបានផ្តល់បទសម្ភាសជាមួយអ្នកយកពត៍មានយើងថានាឆ្នាំកន្លងមកក៏ដូចឆ្នាំ2019នេះដែរសហគមន៏នេសាទអតីតឡូត៏លេខ១០ដែលមានលោកសាំងរ៉នជាអ្នកគ្រប់គ្រងអស់៤ឆ្នាំមកហើយនេះវាហាក់ដូចជាគ្មានប្រយោជន៌អ្វីទាំងអស់។

ពលរដ្ឌបានលើកឡើងថាក្នុងរយះពេល៤ឆ្នាំដែលលោកសាំងរ៉នធ្វើប្រធានសហគមន៏កន្លងមកនេះក្នុងប្រជាពលរក្នុងភូមិព្រែកជ្រៃជាងបួនរយគ្រួសារមានតែប្រជាជនប្រមាណមិនដល់100គ្រួសារផងដែលធ្លាប់ទទួលបានត្រីប្រហុកពីលោកសាំងរ៉នតែ៣០គីឡូគ្រាមប៉ុណ្ណោះក្នុងមួយគ្រួសារក្រៅពីនោះគឺសូន្យសូម្បីតែ១សេនលុយខ្មែរក៏គ្មានដែរ។
ពួកគាត់នាំគ្នាឆ្ងល់ថាត្រីឡូត៏លេខ១០នេះត្រូវរាប់សិបតោនក្នុងមួយឆ្នាំៗរួមទាំងបង្កងផងនោះតើប្រាក់ចំណេញយកទៅណាបើការក៏សាងហេដ្ឌារចនាសមពន្ឌ័ក្នុងមូលដ្ធានក៏គ្មានហើយប្រជាពលរដ្ឌជាងបួនរយគ្រួសារក៏មិនដែលទទួលបានអីសោះនោះ។
ពលរដ្ឌបានបន្តថានៅពេលពួកគាត់ចង់ទៅទិញត្រីមកធ្វើប្រហុកផ្អកក៌៏មានការលំបាក់ដែរទម្រាំទិញបានមកព្រោះគេមិនចង់លក់អោយពលរដ្ឌខ្នែរយើងទេដោយសារប្រធានសហគមន៏ខាងលើជាប់កុងត្រាជាមួយយួនយកលុយគេមុនមកទិញសម្ភារះធ្វើស៊ងនិងរបាំងឆ្នួសសម្រាប់ចាប់ត្រីដូច្នេះត្រូវតែបង្ខំចិត្តអោយយួនបានគ្រប់ចំនួនសិនទើបខ្មែរយើងអាចទិញបានម្លោះហើយពួកគាត់ជួបការលំបាកពេកឈប់ទៅទិញទៅ។
ពួកគាត់បានរិះគន់ទៀតថាប្រធានសហគមន៏លោកសាំងរ៉នធ្វើអ្វីៗអត្តនោមត្តដោយខ្លួនឯងនិងបក្សពួកមួយចំនួនតូចប៉ុណ្ណោះរាល់ការចំណាយចំណូលរបស់សហគមន៏ក្នុងមួយៗឆ្នាំនោះខាតឬចំណេញខាងសហគមន៏មិនដែលអោយប្រជាពលរដ្ឌដឹងឡើយគឺស៊ិះស៊ុះគ្នាតែជាមួយលោកមេឃំុឯណោះទេ
ប្រជាពលរដ្ឌឃំុព្រែកជ្រៃធ្លាប់បានដាក់លិខិតស្នើសុំបោះឆ្នោតជ្រើសតាំងប្រធានសហគមន៏ថ្មីជូនលោកមេឃំុចំនួនបីលើកមកហើយតែមិនបានជោគជ័យទេរហូតមកដល់ឆ្នាំ2019នេះដោយលោកមេឃំុបានត្រឹមតែសន្យាខ្យល់តែប៉ុណ្ណោះចំណុចនេះហើយដែលរឹតធ្វើអោយពួកគាត់ដាក់ការសង្ស័យថាលោកមេឃំុនិលោកសាំងរ៉នបក្សពួកនិយមហើយប្រព្រឹត្តនូវអំពើពុករលួយនោះអី។
ពួកគាត់បានសុំណូមពរយ៉ាងទទូចដល់អាជ្ញាធរស្រុកខេត្តនិងមន្ទីរជំនាញពាកពន្ឌ័មេត្តាជួយអន្តរាគមន៏ក្នុងកណីខាងលើនេះផង។
ជំុវិញពត៍មានខាងលើនេះអ្នកយកពត៍យើងមិនអាចសុំការបំភ្លឺពីលោកសាំងរ៉នបានទេកាលពីព្រឹកថ្ងៃទី15–11–2019នេះដោយភ្ជាប់ទូសព្ឌ័ទៅហើយគ្មានអ្នកលើកសោះ។
លោកចាបស៊ុយមេឃំុព្រែកជ្រៃបានបញ្ជាក់អោយដឹងថាធ្ម្មតាទេពលរដ្ឌខ្លះគាត់មិនពេញចិត្តចឹងហើយដោយឡែករាល់ការចោទប្រកាន់នោះមិនពិតទេការចំណូលចំណាយនោះសមាជិកក្នុងក្រុមវេណនីមួយៗក្នុងសហគមន៏គេដឹងច្បាស់ណាស់រីឯផលត្រីដែលបាននោះសហគមន៏បានលក់អោយក្រុមវេណនីមួយៗដាច់ខានមិនលក់អោយយួនទេតែត្រង់ថាម្ចាស់វេណគេលក់បន្តទៀតជាសិទ្ទពួកគាត់។
រឿងត្រីប្រហុកអោយតែពួកគាត់ទៅយកគេអោយ30-4-0គីឡូគ្រអីនោះឯការឃុបឃិតនោះគ្មានទេចណែកការចង់ផ្លាស់ប្តូរតំណាងថ្មីជាសិទ្ទរបស់ពលរដ្ឌហើយបើមិនពេញចិត្តទេអាចបោះឆ្នោតជាថ្មីបាន។
លោកចាបស៊ុយបានបន្តថាសហគម័នីមួយៗគឺរយះពេលប្រាំឆ្នាំបោះឆ្នោតជ្រើសប្រធានម្តងឆ្នាំនេះដល់អាណិត្តហើយ។
គួបញ្ជាក់ថាសហគម៌ឡូត៏នេសាទព្រែកតម្បាញ(6)ឃំុព្រែកទន្លាប់សហគម៏ព្រែកថ្មីស្រុកលើកដែកសហគមន៏ឡូត៏និងលេខ(9)និងលេខ(10)សុតតែប្រព្រឹត្តផ្ទុយពីគោលការថ្នាក់លើនិងមានភាពមិនប្រក្រតីយ៉ាងច្រើនដែលនាំអោយប៉ះពាល់សត្តិអារម្មណ៏ប្រជាពលរដ្ឌផងដែរ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com