ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ចំណីបឹងកន្សែងត្រូវគេរំលោភបំពាននិងាក់ដីលុបផ្លូវទឹកសម្អាងថាមានប័ណ្ណកម្មសិទ្ធិ….

ចេញផ្សាយថ្ងៃទី01ខែ វិច្ចិកា ឆ្នាំ 2019

ការិយាយល័យព្រ:នរាយណ៍ 017 45 27 36
ខេត្តរតនគិរី: ដីចំណីអូរបឹងកន្សែងដែលជាតំបន់រម្មណីយដ្ឋានធម្មជាតិដ៍ល្បីល្បាញមួយប្រចាំខេត្តរតនគិរីបច្ចុប្បន្នត្រូវបុគ្គលមានអំណាចបាន ឃុបឃិតជាមួយមន្ត្រីជំនាញចូលកាន់កាប់ដោយសំអាងថាមានប្លង់កម្មសិទ្ធិត្រឹមត្រូវដែលចេញពីមន្ទីរដែនដីនគររូបនីយកម្ម សំណង់និងសូរិយោដីខេត្តរតនគិរី ដែលប្រថាប់ត្រាដោយអតីតប្រធានមន្ទីរ លោក ទឹម សុីណាត។

ដីចំណីបឹងកន្សែងដែលគេរំលោភយកធ្វើជាកម្មសិទ្ទិនោះមានទីតាំងស្ថិតនៅផ្នែកខាងលិចបឹងកន្សែង គឺនៅចំផ្លូវបង្ហៀរទឹកហៅថាចំណីអូរបឹងកន្សែងស្ថិតនៅភូមិទេសដ៍អន្លង់.សង្កាត់បឹងកន្សែងក្រុងបានលុងរបស់ខេត្ដរតនគិរី។

បើយើងមកទស្សនារម្មណីយដ្ឋានបឹងកន្សែងវិញនិងបានឃើញសួនច្បារមួយផ្នែកដែលអាជ្ញាធរលោកបានរៀបចំដើម្បីកែលម្អរឲ្យមានសោភ័ណ្ឌភាព។ក៍ប៉ុន្ដែបើយើងក្រឡេកទៅផ្នែកខាងលិចបឹងនោះឃើញថាមានភាពអាត្ដខាត់យ៉ាងខ្លាំងព្រោះគេទៅហ៊ុំព័ទ្ឌដីចំណីបឹងយកធ្វើជាកម្មសិទ្ឌិស្ទើតែទាំងស្រុងទៅហើយ។

.ជាក់ស្ដែងដីឡូដ៍មួយប្លង់ដែលបាននិងកំពុងចាក់របងគ្រឹះយ៉ាងរឹងមាំដោយមានទំហំ ទទឹង25ម៉ែត្រ + ជម្រៅទៅក្រោយខាងកើតប្រវែង60ម៉ែត្រជម្រៅទៅក្រោយខាងលិច50ម៉ែត្រស្ថិតក្នុងភូមិទេសដ៍អន្លង់ សង្កាត់បឹងកន្សែងក្រុងបានលុងរបស់ខេត្តរតនគិរី។ ដែលគេសង្ស័យថា មានការរំលោភទៅលើចំណីអូរបឹងកន្សែងនោះទាំងស្រុង ។ ហើយដីមួយប្លង់នេះ ត្រូវបានគេដឹងថា: ជាកម្មសិទ្ធិរបស់់ លោក ជួប វណ្ណារក្ស អធិការស្រុកបរកែវ បានកាត់ចេញពីប្លង់រួមដើមរបស់ឈ្មោះ គឹម ណៃ ភេទស្រី អាយុ43ឆ្នាំជនជាតិខ្មែរ ជាម្ចាស់ផ្ទ:សំណាក់កុលសម្ព័ន្ធ កាលពីថ្ងៃទី10ខែមិថុនាឆ្នាំ2019 ចេញប័ណ្ណកម្មសិទ្ធិដោយប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដី លោក ទឹម សុីណាត។
. ពាក់ព័ន្ធរបងចាក់គ្រឹ:ដ៍រឹងមាំនេះដែលគេសង្ស័យថាបានរំលោភចំណីអូរបឹងកន្សែងនោះ..
.. លោក ចាន់ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក ឧត្តុនិយម ខេត្តរតនគិរី កាលពីថ្ងៃទី27តុលាឆ្នាំ2019 បានឱ្យដឹងតាមទូរស័ព្ទថា ការងាររបស់គេបងយល់ទេ? ខាងសូរិយោដីគេចេញប្លង់តាំងពីណាពីណីយើងនិយាយម៉េចកើត?យើងនិយាយអត់កើតទេអាហ្នឹង? និយាយទៅវានាំតែរឿងរ៉ាវដល់ខ្ញុំទេបងមានការអីបងសួរទៅសាលាក្រុងនិងសូរិយោដីទៅបានហើយ។. លោកបន្តថា ការងារ របស់រដ្ធទាំងអស់គ្នាមិនអាចរុញទៅរុញមកកើតទេត្រូវប្រជុំគណ:កម្មការឱ្យត្រឹមត្រូវអត់ត្រូវបងឯងមកសួរខ្ញុំអញ្ចឹងទេ។

ជាមួយគ្នានោះផងដែរ លោក
ប៉ូ ហាង ចៅសង្កាត់បឹងកន្សែង នៅរសៀលថ្ងៃទី27ខែតុលាឆ្នាំ2019វេលាម៉ោង3.00នាទីក៍បាន អញ្ចើញចុះមកដល់ចំណុចដីឡូដ៍ខាងលើនិងផ្តល់បទសម្ភាស់ដល់គេហទំព័រទូរទស្សន៍ព្រះនរាយណ៍ដោយមានសម្លេងដើមដូចតទៅ…………………………។

តែទោះជាយ៉ាងណា?ប្រជាពលរដ្ធទូទាំងខេត្តរតនគិរីមានទស្សនះយល់ឃើញថាដីដែលនៅសេសសល់ជាចំណីអូរបឹងកន្សែង ស្ថិតក្នុងតំបន់ទេសចរណ៍របស់រដ្ធមួយនេះមិនយូរមិនឆាប់និងត្រូវគេបំបាត់យកជាកម្មសិទ្ធិឯកជនជាបន្តបន្ទាប់គ្មានសល់ឡើយដោយសំអាងលើប្លង់រឹង រហូតដល់ហ៊ានដាក់ផ្លាក់ដីលក់និងលេខទូរស័ព្ទ (តម្លៃ:13.000$ក្នុង1ម៉ែត្រ)ទៀតផង។

ប្រជាពលរដ្ធទទូចស្នើសុំទៅឯកឧត្តម ជាសុផារ៉ា រដ្ធមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ សូមឱ្យឯកឧត្តមពិចារណាលើមន្ត្រីរូបណាដែលហ៊ានចេញប្លង់កម្មសិទ្ធិលើដីចំណីបឹងប៊ួរ អូរ ស្ទឹង ភ្នំ ជាសម្បត្តិធនធានធម្មជាតិរបស់រដ្ធ មន្ត្រីនោះគឺអនុវត្តដោយខុសច្បាប់ដែលបានចែងទាំងស្រុង។ ហើយច្បាប់នោះអត់មានអាជ្ញាយុគ្គកាលឡើយ ទោះបីមន្ត្រីនោះស្លាប់បាត់កប់ទៅក្នុងដីហើយក៍ដោយ ក៍ច្បាប់ពុំលើកលែងដែរ។ ជាពិសេសបើទុកមន្ត្រីរូបនេះទៀតអាចមានផលប៉ះពាល់ដ៌ធ្ងន់ធ្ងរដល់សន្លឹកឆ្នោតរបស់គណ:បក្សថែមទៀតផង៕ រាយការណ៍ពីមាត់បឹងកន្សែង ខ្ញុំបាទ លី វណ្ណ: Pntvទូរទស្សន៍ព្រ:នរាយណ៍

IMG_20191201_070231_049 IMG_20191201_070233_460 IMG_20191201_070237_350 IMG_20191201_070239_213 IMG_20191201_070242_303 IMG_20191201_070244_893

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com