ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អធិការស្រុកបរកែវ ខេត្តរតនគិរី លោក ជួប វណ្ណារក្ស ប្តឹងអ្នកកាសែតទៅតុលាការ រំលងច្បាប់របបសារព័ត៌មាន

ខេត្តរតនគិរី ៖ យោងតាមដីការកោះ ដែលចេញដោយ រ៉ា បូរ៉ាន់ឌី តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី សំណុំរឿងព្រហ្មលេខ ៣៩៩ ចុះថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ អញ្ជើញឈ្មោះ លី វណ្ណៈ មុខរបរជាអ្នកសារព័ត៌មាន អោយចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង៩ព្រឹក ។ ដើម្បីធ្វើការសាកសួរដំណើររឿង បរិហារបង្កាច់កេរ្តិ៍ បរិហារកេរិ៍ ជាសាធារណៈ និង បទកំហែងយក ។

ពាក់ព័ន្ធរឿងនេះ លោក លី វណ្ណៈ ដែល ជាភ្នាក់ងារសារព័ត៌មាន គេហទំព័រទូរទស្សន៍ ព្រះនរាយណ៍ បាននិយាយថា គេចោទរូបលោករឿង លោកផ្សាយពីការសង្ស័យរំលោភដីចំណីបឹងកន្សែង និងចាក់ដីលុបផ្លូវទឹកសម្អាងថាមានប័ណ្ណកម្មសិទ្ធិ ។

ពាក់ព័ន្ធបញ្ហានេះ លោក ជួប វណ្ណារក្ស អធិការស្រុកបរកែវ ខេត្តរតនគិរី មិនបានទាក់ទងមកលោក រឺទៅអង្គភាពរបស់លោក
អោយបំភ្លឺ ណាមួយនោះទេ គឺលោក អធិការប្តឹងតែម្តង ។

ចំពោះការកំហែងយក លោកអធិការ បានប្រាប់ទៅអ្នកសារព័ត៌មានថា កន្លងមក ឈ្មោះ លី វណ្ណៈ មិន បានកំហែងទារប្រាក់ពីខ្ញុំចំៗទេ! ដោយគ្រាន់តែសរសេរថា៖ អត់លុយ រួចក៏ចុះផ្សាយតែម្ដង ។ ពោលគឺ ! ដីនោះលោកមាន ប្លង់កម្មសិទ្ធទិញពីគេ មិនមែនកាន់កាប់យកនោះទេ! ។

ដោយឡែកលោក លី វណ្ណ: វិញបកស្រាយថា លោកបានសរសេរសារ តាមវ៉ស់អាប់ទៅលោកអធិការមែន ដោយសរសេរថា” ចប់ដោយបរិបូរហើយ ប្អូនវណ្ណារក្ស អើយមកខូវចំ ថ្ងៃដាច់លុយ ” ។

យោងតាមច្បាប់នៃរបបសារព័ត៌មានឯណេះវិញ បានចែងត្រង់មាត្រា១០ថា ៖
ជនណាម្នាក់ដែលយល់ថាអត្ថបទណាមួយ ទោះ ជា សរសេរ បញ្ឆិត បញ្ឆៀង ក៏ ដោយ រូប គំនូរ ឬរូបថត ណាមួយ នៃ សារព័ត៌‌ មាន ណា មួយ ដែល មាន លក្ខណៈ ខុស ពី ការ ពិត ធ្វើឲ្យខូចខាតដល់កិត្តិយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួន មាន សិទិ្ធ ទាម ទារ អោយសារព័ត៌‌មាននោះធ្វើការកែតម្រូវ ឬមានសិទិ្ធឆ្លើយតប និង ធើ្វ បណ្តឹង ពីបទបរិហាកេរិ៏ត ពីបទមួលបង្កាច់ ឬពីបទជេរ ប្រមាថ ចំពោះ ការ ប៉ះ ពាល់ កិតិ្ត យស និងសេចក្តីថៃ្លថ្នូរ រ បស់ ខ្លួន។ ចម្លើយកែតម្រូវ ឬឆ្លើយតប ត្រូវ ចុះ ផ្សាយ ក្នុង រយៈពេល ប្រាំពីរថៃ្ង (៧ថៃ្ង) យ៉ាងយូរ ឬនៅលេខបន្ទាប់ ក្រោយ ពី បាន ទទួល ការ ទាម ទារឲ្យកែតម្រូវ ឬឆ្លើយតប។

ចំពោះ ករណី ដែល ពាក់ ព័ន្ធ ដល់ បុគ្គល សាធារណៈ គ្រប់ការពោលអះអាង ឬ ការ ទំ លាក់ កំហុសដែលអ្នក សារព័ត៌‌មាន យកមកចុះផ្សាយដោយផ្ទាល់ ឬ ក៏ យក មក ចុះផ្សាយបន្តខុសពីការពិត ក្នុងបំណងបំផ្លាញបុគ្គល សារណៈនោះ គឺជា ការមួល បង្កាច់ដែលច្បាប់ហាមឃាត់។

បើតុលា ការរក ឃើញថា ការ ផ្សាយ ណា មាន លក្ខណៈ ខុសពីការពិត តាម បណ្តឹង របស់ ដើម បណ្តឹងរដ្ឋប្បវេណី តុលាការ អាចបង្គាប់អោយសារ ព័ត៌‌មាន នោះ៖- ចុះផ្សាយនូវការកែតម្រូវ ឬ
– សងជម្ងឺចិត្ត ឬ- ចុះផ្សាយនូវការកែតម្រូវផងនិងបង់ប្រាក់សងជម្ងឺចិត្តផង។

អត្ថបទ កែតម្រូវ ដែល អ្នក សារព័ត៌‌ មាន មាន កាត ព្វកិច្ច ផ្សាយ ត្រូវ ចុះ ផ្សាយ នៅ ទំ ព័រ ដូច គ្នា និងមាន ទំហំអក្សរ ប៉ុនគ្នា និង អត្ថបទ ដែលបាន ចាត់ទុកថា ជា អត្ថ បទ ធ្វើ អោយ ខូច ខាត កិតិ្តយស និងសេចក្តី ថៃ្លថ្នូរ របស់គេ លើសពីនេះ តុ លា ការ អាច ផ្តន្ទា ទោស ពិ ន័យ ជា ប្រាក់ ពី មួយ លាន រៀល(១.០០០.០០០រៀល) ទៅ ប្រាំ លាន រៀល (៥.០០០.០០០រៀល) ទៀត ក៏បាន។

ម៉្យាង ទៀត ក្នុង ករណី ដែល មាន ការ វិនិច្ឆ័យ អំ ពី អំ ពើ ណា មួយ ដែល មាន ចែង ក្នុង ក ថា ខ័ណ្ឌ ខាង លើ តុ លា ការ អាច បញ្ជា ឲ្យ បិទ ផ្សាយ សេច ក្តី សំ រេច របស់ ខ្លួន នៅ ទី កនែ្លង ទាំង ឡាយ ដែល តុ លាការ នឹង បញ្ជាក់ ដោយ ឲ្យជន ជាប់ ចោទ ទទួល បន្ទុក ចេញ សោ ហ៊ុយ ហើយ តុលាការ អាច ចុះ ផ្សាយ សាល ក្រម នេះ ក្នុង សារ ព័ត៌‌ មាន មួយ ឬ ច្រើន និង ឲ្យ ជន ជាប់ ចោទ ទទួល បន្ទុក ចេញ សោ ហ៊ុយ ទាំង អស់ ដោយ កម្រិត ត្រឹម មួយ លាន រៀល (១.០០០.០០០រៀល) យ៉ាងច្រើនបំផុត ។

IMG_20191202_225025_490 IMG_20191202_225029_764 IMG_20191202_225034_197 IMG_20191202_225036_665 IMG_20191202_225041_371 IMG_20191202_225046_540 IMG_20191202_224912_192 IMG_20191202_224916_466 IMG_20191202_225023_579

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com