ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

របាំងស្បៃមុងជិត៦ពាន់ម៉ែត្រ និងលបឆ្កួត៣៥០ខ្សែ ប្រវែងជិត៤ពាន់ម៉ែត្រត្រូវកម្លាំងចម្រុះចុះកាប់បំផ្លាញនិងដុតចោលនៅស្រុកកោះធំ

ខេត្តកណ្តាល :កម្លាំងសម្ថកិច្ចចម្រុះរួមមាន នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច សហការជាមួយរដ្ឋបាលជលផល អធិការដ្ឋានស្រុក និងទាហានការពារព្រំដែនទឹក បានបេីកប្រត្តិបត្តការ ចុះបង្ក្រាបបទល្មេីសនេសាទ នៅតាមទីតាំងមួយចំនួន ក្នុងភូមិសាស្រ្ត ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ដោយបានកាប់បំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនដែលឈ្មួញដាក់ពង្រាយលើផ្ទៃទឹក។

សមត្ថកិច្ចបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងប្រមូលបាននូវ សៃយឺនស្បៃមុងចំនួន១៧០មាត់លូ, របាំស្បៃមុងប្រវែង៥៤០០ម៉ែត្រ, បង្គោលតូចធំ១៧០០ដេីម, ឧបករណ៍នេសាទទំនេីប លបឆ្កួត៣៥០ខ្សែ ស្មេីនឹង៣៥០០ម៉ែត្រ។

សមត្ថកិច្ចបានបញ្ជាក់ ចំពោះឧបករណ៍នេសាទខុសច្បាប់ដែលប្រមូលបានខាងលើ ត្រូវបានដុតបំផ្លាញចោលនៅនឹងមុខសាលាឃុំព្រែកជ្រៃ៕

IMG_20191204_085514_937 IMG_20191204_085520_347 IMG_20191204_085517_042 IMG_20191204_085529_059 IMG_20191204_085524_492 IMG_20191204_085538_167

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com