ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មេឈ្មួញឈើដុះស្លែរ៣រូប ឈ្មោះចែនី ចែស្រី ចែម៉ុម ប្រចាំខេត្តត្រូវបានគេមើលឃើញថា កំពុងធ្វើសកម្មភាពឡើងវិញ ?

ខេត្តក្រចេះ ៖បងប្អូនប្រជាពលរដ្ឋថា

មួយរយៈពេលខ្លីដើមខែធ្នូ នេះគឺពួកគេមានការសាទរយ៉ាងខ្លាំង ចំពោះនៃការទប់ស្កាត់និងបង្ក្រាប បទល្មើសព្រៃឈើ យ៉ាងក្ដៅគគុករបស់កងកម្លាំងអាវុធហត្ថខេត្តក្រចេះ ក៏ដូចជាកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស យ៉ាងសកម្មគួរឲ្យកត់សម្គាល់ ។

ទន្ទឹមនឹងការសាទរ នេះក៏មានពាក្យលេចលឺមកថា មេឈ្មួញ៣រូប
ឈ្មោះ ទី-ចែនី មានទីលំនៅបច្ចុប្បន្នសង្កាត់រកាកណ្ដាល ។ទី 2 ឈ្មោះ ចែស្រី ទីលំនៅសង្កាត់រកាកណ្តាលក្រុងក្រចេះ ទី 3 ឈ្មោះចែម៉ុម រស់នៅសង្កាត់ក្រគរក្រុងក្រចេះ កំពុងរកស៊ីយ៉ាងសប្បាយ ដោយចេះមន្តវិជ្ជាការបំបាំងកាយ មិនអោយសមត្ថកិច្ចដឹង រឺថា មិនមានសមត្ថកិច្ចណា ហ៊ាន ប៉ះពាល់ពួកគេនោះឡើយ ។

អាស្រ័យដូចនេះ សូមមន្រ្តីជំនាញ ពិសេសកងរាជអាវុធហត្ថ ខេត្តក្រចេះ មេត្តា ពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការ ប្រសិនបើពាក្យលិចលឺ ជាការពិតមែននោះ ។

សូមរំលឹកថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិ បានផ្តាំផ្ញើដល់មន្ត្រីអាវុធហត្ថ និងគ្រួសារអាវុធហត្ថទាំងអស់ ហាមពាក់ព័ន្ធជាមួយបទល្មើសព្រៃឈើ ទោះឈើមានច្បាប់ ឬល្មើសច្បាប់ក៏ដោយ និងត្រូវការពារជាតិ បម្រើប្រជាជន គោរពច្បាប់ និងបង្ក្រាបបទល្មើស។
ការក្រើនរម្លឹកជាថ្មីរបស់នាយឧត្តមសេនីយ៍ សៅ សុខា ខាងលើនេះ បានធ្វើឡើង ខណៈអញ្ជើញជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ និងគ្រួសារអាវុធហត្ថពិកាមានជំងឺ ពលីមរណៈ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ។
ខ្ញុំបាទ ជាសុឃីធ្វើសេចក្ដីរាយការណ៍ពីទឹកដី ខេត្តក្រចេះ ។

IMG_20191210_104026_876

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com