ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពលរដ្ឋនៅសង្កាត់សិត្បូចោទដេប៉ូខ្សាច់របស់ក្រុមហ៊ុនសុងសុភាពថាអត់ច្បាប់ជាអ្នកបំផ្លាញផ្លូវនិងកំពុងបង្កហានិភ័យដល់ពួកគាត់

ខេត្តកណ្តាល៖ផ្លូវលេខ២១បេចេញពីក្រុងតាខ្មៅតាមប្របមាត់ទន្លេបាសាក់រហូតដល់វត្តឈួងលាបដែលធ្លាប់តែល្អស្អាត់ឥឡូវ ត្រូវបានរងការខូចខាតជាខ្លាំងដោយពលរដ្ឋចោទថាគឺដោយសារតែរថយន្តដឹកខ្សាច់ធំៗរបស់ក្រុមហ៊ុនសុងសុភាព ដឹកខ្សាច់ចេញពីដេប៉ូមួយកន្លែងនៅភូមិព្រែកត្រែងសង្កាត់សិតត្បូរក្រុងតាខ្មៅខេត្តកណ្តាល ជាអ្នកបំផ្លាញនិងបង្កហានិភ័យក្នុងការរស់នៅរបស់ពួកគាត់ ។

បច្ចុប្បន្នគេសង្កេតឃើញដេប៉ូខ្សាច់នៅតាមផ្លូវ២១បេមានឡានដឹកខ្សាច់ពេញៗធ្វើដំណើរតាមកំណាត់ផ្លូវខាងលើ នេះ បណ្តាលឱ្យផ្លូវដែលធ្លាប់តែល្អធំទូលាយប្រែក្លាយជាជង្ហុកហុយទ្រលោមនិងទទួលរងការខ្ទេចខ្ទាំខូតខាត ជាអន្លើៗ។
ប្រជាពលរដ្ឋដែលរស់នៅម្តុំក្បែរៗផ្លូវនោះជាពិសេសនៅក្បែរដេប៉ូខ្សាច់របស់ក្រុមហ៊ុនសុងសុភាពបានអះអាងថាផ្លូវនេះខូចខាត អស់រយះពេល ជាច្រើនខែ ច្រើនឆ្នាំ ហើយពុំមានការជួសជុលឡើយ រហូតមកដល់ពេលនេះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើរដំណើរឆ្លងកាត់ ឬពលរដ្ឋ ប្រើប្រាស់កំណាត់ផ្លូវខាងលើ ជាចាំបាច់ កើតក្តីព្រួយបារម្មណ៍យា៉ងខ្លាំង និងបង្កហានិភ័យខ្ពស់ដល់ពលរដ្ឋ ជាពិសេសពេលកម្មករការិនីរោងចក្រកាត់ដេរចេញហូបបាយរាល់ថ្ងៃ ត្រូវបានដីខ្សាច់ដែលជ្រុះធ្លាក់ពេញផ្លូវនោះហុយចូលចានបាយចូលទឹកនិងចំណីអាហារផ្សេងៗ ពិបាកហូបចុកណាស់ បណ្តាលឱ្យកើតជំងឺផ្សេងៗយ៉ាងខ្លាំង ។

តាមប្រជាពលរដ្ឋដែល ប្រើប្រាស់ កំណាត់ផ្លូវខាងលើជាប្រចាំ បានប្រាប់ឲ្យដឹងថា ផ្លូវ មួយខ្សែនេះ ពិបាកធ្វើដំណើរណាស់ដោយសារ រថយន្តដឹកដីខ្សាច់តូចធំ លើសទម្ងន់ បើកបរឆ្លងកាត់ ទាំងយប់ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេងហើយក៏ជាផ្លូវ ប្រជុំទៅដោយ មធ្យោបាយ យានជំនិះឆ្លងកាត់ច្រើន ហើយប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍យ៉ាងខ្លាំង ព្រោះរថយន្តដឹកខ្សាច់ចេញពីដេប៉ូសុងសុភាព បើកបរលឿនៗវ៉ាជែងមិនប្រណី បានបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដែលខ្លះបាត់បង់ជីវិតនិងខ្លះរបួសពិការក៏មាន ។ ជាងនេះទៀតពេលពួកគាត់ហូបបាយគឺមានដីហុយសំពោងហុយមកលើលំនៅដ្ឋានរបស់ពួកគាត់ ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា អស់ជាច្រើនឆ្នាំមកហើយ មិនទាន់ឃើញមាន អាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធណាមួយ អើពើនិងដេប៉ូខ្សាច់នេះឡើយ ទុកឲ្យដេប៉ូខ្សាច់គេដឹងថាអត់ច្បាប់មួយនេះធ្វើព្យុះភ្លៀងតាមអំពើចិត្ត ដោយពួកគាត់ ពិបាកធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ ហើយអ្វីដែល ប្រជាពលរដ្ឋ កាន់តែកើតក្តីព្រួយបារម្មណ៍នោះ នៅពេលដែលរដូវភ្លៀងធ្លាក់ ចូលមកដល់កំណាត់ផ្លូវមួយខ្សែនេះប្រាដកជាមាន ទឹកដក់ រឹតតែជួបការលំបាក ខណៈដែល ពលរដ្ឋ មានចំនួនច្រើន តម្រូវការចាំបាច់ប្រើប្រាស់ កំណាត់ផ្លូវនេះ តែបើរដូវប្រាំងរាំង ស្ងួតវិញ មានសកភាពហុយធូលីដីទ្រលោមធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនោះនិងអ្នកធ្វើដំណើឆ្លងកាត់ពិបាកទ្រាំនិងរស់នៅស្ទើពុំបានឡើយ។

បញ្ហា នេះដោយសារ កំណាត់ផ្លូវមួយខ្សែខាងលើ ជាក្តីកង្វល់របស់ពលរដ្ឋ ។ ទន្ទឹមនឹងនេះពលរដ្ឋ សំណូមពរយា៉ងទទូចផងដែរ ដល់អាជ្ញារ គ្រប់លំដាប់ថ្នាក់ មេត្តាជួយចាត់វិធានការដេប៉ូខ្សាច់អត់ច្បាប់របស់ក្រុមហ៊ុនសុងសុភាពនេះផង ៕

IMG-20191214-WA0002

IMG-20191214-WA0002

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com