ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកប្រធានសាលាដំបូងខេត្តព្រៃវែង ត្រូវបានអង្គភាពគេហទំព័រដើមរាំងត្រៀមប្តឹង ទារសំណង២០,០០០$ពីបទ៖បរិហារបង្កាច់កេរ្តិ៍!បរិហារកេរ្តិ៍ជាសាធារណៈ!

ការិយាល័យ : ព្រះនរាយណ៍ 017 45 27 36

រាជធានីភ្នំពេញ : លោក ម៉ុង មុនីចរិយា ដែលគេស្គាល់ថាជា
ប្រធានសាលាដំបូងខេត្តព្រៃវែង ត្រូវបានអង្គភាពគេហទំព័រដើមរាំង នៅថ្ងៃទី១៩,១២,២០១៩ក៊ បានសម្រេចចាត់ឲ្យលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ ដើមរាំង ជាតំណាងអោយអង្គភាព!។រៀបចំពាក្យបណ្ដឹងប្ដឹងលោក ម៉ុង មុនីចរិយា ទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខ!។
ពីបទ៖ បរិហារបង្កាច់កេរ្តិ៍ នឹងបទ!បរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣១២និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។
ដោយទាមទារសំណងជំងឺចិត្តចំនួន៨០លានរៀល ស្មើនឹង២ម៉ឺនដុល្លារ។

នៅក្នុងសំណេរ ដែលបានសរសេរនៅលើគេហទំព័រដើមរាំង នៅថ្ងៃទី១៩ ខែធ្នូ នេះបានបង្ហើបថា ការរៀបចំពាក្យបណ្ដឹងនេះបានធ្វើឡើងក្រោយលោក ម៉ុង មុនីចរិយា ប្រធានសាលាដំបូងខេត្តព្រៃវែងបានសរសេរ តិៈដៀលប្រមាថមើលងាយ មកលើអង្គភាពនៃគេហទំព័រ ដើមរាំង នៅក្នុងGroup teleGram (យុត្តិធម៌ព័ត៌មាន)កាលពីព្រលប់ថ្ងៃទី១៨,១២,២០១៩ថា៖(ថ្ងៃស្អែកសាលាដំបូងខេត្តព្រៃវែង នឹងធ្វើលិខិតជូនលោកអគ្គនាយក ដើមរាំង ឲ្យបំភ្លឺចំពោះការសន្និដ្ឋាន និងព័ត៌មាន គ្មានខួរគិតបែបនេះ)!។

ក្រោយមានការប្រមាថបែបនេះលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ ដើមរាំង បានពិភាក្សាជាមួយក្រុមការងារទាំង៤៨នាក់! ។
ដោយឯកភាពធ្វើពាក្យបណ្ដឹងចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញក្នុងពេលឆាប់ខាងមុខ!។

ករណីនេះលោក ចាន់ ថន បានថ្លែងហួសចិត្តថា៖ ព័ត៌មានដើមរាំង ផ្សាយតាមប្រភពដែលទទួលបាន ហើយការពិតឬយ៉ាងណា? ។
សាម៉ីខ្លួនពាក់ព័ន្ធអាចបំភ្លឺបាន! មិនមែនអាងខ្លួនមានអំណាចបុណ្យស័ក្ដិធំដៀលគេអត់ខួរនោះទេ។

លោក ម៉ុង មុនីចរិយា បានតិៈដៀលបែបនេះបន្ទាប់ពីគេហទំព័រ ដើមរាំង បានចេញផ្សាយកាលពីល្ងាចថ្ងៃទី១៨,១២,២០១៩ដែលមានចំណងជើងថា(ធ្លាយថា!តុលាការដោះលែងPM៣នាក់!ជាថ្នូរនឹងលុយ៣០លានរៀល!ធ្វើឲ្យជនរងគ្រោះចុកឈាម!)។

ក្នុងខ្លឹមសារនៃអត្ថបទនោះ! គឺបានដកស្រង់សម្ដីប្រភពត្រឹមត្រូវ ពីជនរងគ្រោះ។
ដែលចោទប្រកាន់មកលើ មន្ត្រីតុលាការថា៖ រឿងលុយ៣០លានរៀល ដំបូងជាលុយរត់ការទេ លុះបែកការបង្វែរមកជាលុយសម្រាប់តម្កល់ធានាឲ្យPM៣នាក់នៅក្រៅឃុំ,,,!។

ពោលគឺ! អត្ថបទនោះលើកឡើងតាមប្រភពទាំងស្រុង ខណៈលោក បូរ ធារ៉ា ជាអ្នកសរសេរតាមសំឡេង ដែលជនរងគ្រោះរាយការណ៍ប្រាប់មកអង្គភាព។

ជាងនេះទៅទៀត!អង្គភាពមិនមែនជឿតែម្ខាងទេ! ដោយបានព្យាយាមសុំការបំភ្លឺពី មេPMខេត្ត នឹងអ្នកនាំពាក្យតុលាការ។
ដើម្បីជាការឆ្លើយតបឲ្យមានតម្លាភាពស៊ីសង្វាក់គ្នា តាមវិជ្ជាជីវៈត្រឹមត្រូវ។

មិនគួរណាលោក ម៉ុង មុនីចរិយា ជាអ្នកច្បាប់អាងខ្លួនជាប្រធានសាលាដំបូងខេត្តព្រៃវែង មានអំណាចធំប្រើសម្ដីប្រមាថមើលងាយមកលើអ្នកកាសែតបែបនេះសោះ?។

លោក ចាន់ ថន បញ្ជាក់ថា ចំពោះការបំភ្លឺ ដើមរាំង នឹងធ្វើការបំភ្លឺជូនវិញ ។
បើសាម៉ីខ្លួនស្នើឬមានអំណាស់អំណាងមកអង្គភាព ក្រែងអ្នកផ្ដល់ព័ត៌មានមកមិនច្បាស់ តែបើតិៈដៀលជាបទល្មើសហើយ!។

នៅក្នុងសំណេរនោះបានសង្កត់ធ្ងន់ថា :
បើទោះបីជាដឹងថា៖បណ្ដឹងនោះដូចយកពងមាន់ទៅជល់នឹងថ្មក៍ដោយ ក៍លោក ចាន់ ថន នាយកប្រតិបត្តនៃគេហទំព័រ ដើមរាំង ប្ដេជ្ញាប្ដឹងរហូតដល់ទីបញ្ចប់ ដើម្បីទាមទារសំណង នឹងភាពស្អាតស្អំជូនអង្គភាពវិញ!។

លោកថាបើប្ដឹងចាញ់!នៅសាលាដំបូងលោកនិងប្ដឹងបន្តទៅសាលាឧទ្ធរហ៍ ប្រសិនជាចាញ់នៅសាលាឧទ្ធរហ៍ទៀត លោកនឹងបន្តប្ដឹងទៅតុលាការកំពូល!! ។

ក្នុងនោះផងដែរលោក ចាន់ ថន សូមស្នើយ៉ាងទទូចដល់ឯកឧត្ដម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាមានចំណាត់ការ ចំពោះ លោក ម៉ុង មុនីចរិយា ដែលខ្លួនជាមន្ត្រីអ្នកកាន់ច្បាប់ ។
បែរជាប្រើភាសាប្រមាថមើលងាយគ្មានសីលធម៌ មកលើអ្នកសារព័ត៌មាន ដែលកំពុងប្រកបការងារតាមវិជ្ជាជីវៈ ថា(ព័ត៌មានគ្មានខួរគិត) ។

ដោយឡែកសំរាប់លោកលោក ម៉ុង មុនីចរិយា ប្រធានសាលាដំបូងខេត្តព្រៃវែង
ឯណេះវិញបានប្រាប់អង្គភាពទូរទស្សន៍ព្រះនរាយណ៍ថាការប្តឹង” ជាសិទ្ធិរបស់គាត់”។”តាមច្បាប់ បើគាត់គិតថា គាត់រងគ្រោះ គឺគាត់អាចប្តឹងបានហើយ” ៕

20191219_100453-1170x656

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com