ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មានការលាក់បាំង ករណីស្រូបមនុស្សម្នាក់ ចូលទុយោបូមខ្សាច់ បណ្ដាលឱ្យស្លាប់ នៅខណ្ឌមានជ័យ ?

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាការណ៍បានបង្ហើបឱ្យដឹងថា មានករណីមនុស្សម្នាក់ ត្រូវស្រូបចូលទុយោបូមខ្សាច់ បណ្ដាលឱ្យស្លាប់ កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅចំណុចការដ្ឋាន បូមខ្សាច់ដីឡូតិ៍លេខ៥៣៤ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ហុន ហ្សែន ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករបូមខ្សាច់ ស្នាក់នៅកន្លែង កើតហេតុខាងលើ ។

ការស្លាប់របស់បុរសម្នាក់នេះ ត្រូវបានគេសង្ស័យថា ថៅកែខ្សាច់ បានព្យាយាមលាក់បាំង និងមានអ្នកជួយលាក់បាំង បានយ៉ាងល្អ និងមានការបញ្ជាឱ្យប្រាប់ពីមូលហេតុ ថាបុរសនោះខ្យល់គរ ដើម្បីកុំឱ្យទទួលខុសត្រូវច្រើន ចំពោះគ្រួសារអ្នកស្លាប់ និងកុំឱ្យមន្រ្តីជំនាញថ្នាក់លើ ចុះមកត្រួតពិនិត្យ ពីលក្ខណះបច្ចេកទេស របស់ការដ្ឋាន បូមខ្សាច់ខាងលើនេះ នាំតែរំខានការរកស៊ី ដូចនេះថៅកែខ្សាច់ អាចនឹងចាយលុយ និងចាយអំណាច ដើម្បីព្យាយាមបិទបាំងករណីនេះតែម្ដង ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារទុយោខ្សាច់ស្រូប ពិតប្រាកដមែន ហើយសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

5F9883BE-1DFF-483D-8C69-E9187DA029C8-768x432

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com