ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក​ឧកញ៉ា​ទៀ វិចិត្រ ប្រធាន​សមាគមន៍​គ្រួសារ​អូ​បី​បានប្រគល់​សត្វ​ខ្លាឃ្មុំ​មួយ​ក្បាល​ជូនទៅ​មន្ត្រី​អង្គការ​អភិរក្ស​សត្វព្រៃ​វ៉ា​យអេត ដេម្បី​យក​ទៅ​លែង​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​វិញ​

លោក​ឧកញ៉ា ទៀ វិចិត្រ បានអោយដឹងថា សត្វ​ខ្លាឃ្មុំ​មួយ​ក្បាល​នេះ គឺ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែល​ចិញ្ចឹម​តាំង​ពី​តូច​នៅ​ខេត្ត​កោះកុង បាន​ប្រគល់អោយ​លោក​ឧកញ៉ា ហើយ​លោក​ឧកញ៉ា​ក៏​បាន​ប្រគល់​បន្ត​ទៅ​អោយ​អង្គការ​អភិរក្ស​សត្វព្រៃ​វ៉ា​យអេត ក្នុង​បំណង​ជួយ​ការការពារ​ធន់​ធាន​ធម្មជាតិ កុំអោយ​មាន​ការសម្លាប់​សត្វព្រៃ​បន្តទៅទៀត ។​

​លោក ឧក​ញ្ញ៉ា​បាន​បន្តថា កន្លងមក លោក​បាន​ប្រលែង​សត្វព្រៃ​មានដូចជា អណ្តើក កន្ធា​យ ឈ្លូស ពង្រូល ។​ល​។ ដែល​លោក​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​គ្រោង​យក​ទៅ​សម្លាប់​ធ្វើ​ម្ហូប​ជាដើម ហើយ​ជាក់ស្តែង​លើក​នេះ​លោក​បាន​ប្រគល់​សត្វ​ខ្លាឃ្មុំ​១​ក្បាល​ទៅ​អោយ​មន្ត្រី​អភិរក្ស​សត្វព្រៃ​វ៉ា​យអេត យក​ទៅ​ប្រលែង​ក្នុង​ធម្មជាតិ​វិញ ។ ទាំងអស់​នេះ​ដោយសារ​តែ​លោក​ឧ​កញ្ញ៉ា​យល់ឃើញថា បច្ចុប្បន្ន​នេះ​សត្វព្រៃ​កំពុង​រង​ការកាប់សម្លាប់​និង​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​ពី​ជន​ខិលខូច​មួយចំនួន​ដែល​ធ្វើអោយ​បាត់បង់​នៅ​ធន់​ធាន​ធម្មជាតិ​របស់​យើង ដូចនេះហើយ​ទើប​លោក​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក៍​ដូចជា​អង្គការ​អភិរក្ស​សត្វព្រៃ​នានា​ក្នុង​ការការពារ​ទោះបី​តិចក្តី​ច្រើនក្តី​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើទៅបាន​។​

​មន្ត្រី​អភិរក្ស​សត្វព្រៃ​វ៉ា​យអេត​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧញ្ញ៉ា​ទា វិចិត្រ ដែល​បាន​ប្រគល់​សត្វ​ខ្លា​ឃ្មុំ​១​ក្បាល​ដល់​មន្ត្រី​អភិរក្ស ដើម្បី​យក​ទៅ​ប្រលែង​ចូល​ក្នុង​ព្រៃ​ធម្មជាតិ​វិញ ដែល​ជា​សត្វ​កម្រ​នឹង​កំពុង​យកចិត្តទុកដាក់​ក្នុង​ការការពារ​ផង​ដែរ​នា​ពេលបច្ចុប្បន្ន​នេះ​៕

 

IMG20170408p1 (1) IMG20170408p1 (2) IMG20170408p1 (3) IMG20170408p1 (4)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com