ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

​ពលរដ្ឋ​រាប់រយ​នាក់​នាំក្នា​ចាប​ចៅអធិការ​វត្ថ​អូ​ឈឺ​ក្រម​នាំ​ស្រី​ស្នេន៍​ចូលដេក​

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​រាប់រយ​នាក់ បាននាំគ្នា​ទៅ​ចោមរោវ​ត្ម​ថ​ឡោម​ព័ទ្ធ​សាលាឆាន់​មួយក​ន្លែ​ង ដោយ​ចោទប្រកាន់​ព្រះចៅអធិការ​វត្ត​ថា បាន​នាំ​ស្រី​វ័យ​កណ្តាល​រូប​ចោម​ស្រស់​ស្អាត​សាច់​សខ្ចី​ម្នាក់ ទៅ​ដេក​ជាមួយ អស់​រយៈពេល​ជា​យូរ​មក​ហើយ លុះ​រក​ភ័ស្តុតាង​ឃើញ ក៏​នាំគ្នា​ស្ទាក់​ហ៊ុំព័ទ្ធ​ទាំងយប់ ។

​ក្រោយ​ពី​សង្ស័យ​ថា​ព្រះចៅអធិការ​វត្ត​ខាងលើ​មាន​ទំនាក់ទំនង​ជាមួយ​ស្ត្រី​រូប​នោះ ដោយ​នាង​បាន​ចូល​ទៅក្នុ ង​សាលាឆាន់​តែម្នាក់ឯង​នា​ពេលយប់ ក៏​នាំគ្នា​ចាំ​យាម​មិន​ឱ្យ​ចេញ​ទៅណា រហូតដល់​ព្រឹក ទើបបឹ្តង​អាជ្ញាធរ និង​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​បង្ក​ការភ្ញាក់ផ្អើល​តែ​ម្តង ។

​ហេតុការណ៍​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែ​វ​ចិ្ឆ​កា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុង​វត្ត​ខណ្ឌសីមា​រាម ហៅ​វត្ត​អូរ​ឈើ​ក្រំ ក្នុងភូមិ អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ស្ត្រី​រូប​ស្រស់​សាច់​សខ្ចី​វ័យ​កណ្តាល​ម្នាក់ បាន​ចូល​ទៅក្នុង​វត្ត​ខាងលើ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ បម្រុង​នឹង​យ ក​ថ្នាំពេទ្យ​ទៅ​ឱ្យ​កូនប្រុស​របស់​ខ្លួន​ម្នាក់ ឈ្មោះ ណា អាយុ​៤​ឆ្នាំ បួស​ជា​ព្រះសង្ឃ​នៅក្នុង​វត្ត​ខាងលើ​លេប បន្ទាប់​ពី​ទទួល​រង​គ្រោះថ្នាក់​ចរាច​រ​ដួល​ម៉ូតូ រង​របួស​កាលពី​ប៉ុន្មាន​ថ្ងៃមុន ក៏​ត្រូវ​ប្រជាពលរដ្ឋ​សង្ស័យថា មាន​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​ជាមួយនឹង​ព្រះចៅអធិការ​វត្ត​ខាងលើ ទើប​នាំគ្នា​ទៅ​ចោមរោម​ព័ន្ធ​វត្ត​ទាំងយប់​តែម្តង ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ព្រះចៅអធិការ​វត្ត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ស្ត្រី​ខាងលើ​មាន​នាម ហេង វណ្ណ​ធីរ៍ ព្រះជន្ម​៤៧​វស្សា ជា​ព្រះចៅអធិការ​វត្ត​ខណ្ឌសីមា​រាម ហៅ​វត្ត​អូរ​ឈើ​ក្រំ និង​ស្ត្រី​រង​ការចោទប្រកាន់​ខាងលើ ឈ្មោះ វី អាយុ​៣២​ឆ្នាំ ។

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បានឱ្យដឹងថា ព្រះចៅអធិការ​វត្ត​ខាងលើ បាន​មាន​ទំនាក់ទំនង​ជាមួយ​ស្ត្រី​រូប​ស្រស់​ស្អាត​ខាងលើ​អស់​រយៈពេល​ប្រហែល​៣​ទៅ​៤​ឆ្នាំ​មកហើយ រហូត​ដល់​ក្រោយមក​បាន​យក​កូនប្រុស​របស់​ខ្លួន​ម្នាក់​អាយុ​៤​ឆ្នាំ​ទៅ​បួស​ជា​ព្រះសង្ឃ​នៅក្នុង​វត្ត​នោះដែរ ។ ប្រភព​បន្តទៀតថា ពួកគេ​តែងតែ​សង្កេត​ឃើញ​ព្រះចៅអធិការ​វត្ត​ខាងលើ មាន​ភាព​ជិតស្និទ្ធិ​ជាមួយ​នឹង​ស្ត្រី​ខាងលើ ខុស​ពី​ធម្មតា ទើប​នាំគ្នា​តាមដាន​អស់​រយៈពេល​ជា​យូរ​ថ្ងៃខែ លុះ​ក្រោយមក​នៅ​យប់​ថ្ងៃ​កើតហេតុ នៅវេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា គេ​ឃើញ​ស្ត្រី​ខាងលើ​បាន​ចូល​ទៅក្នុង​វត្ត​តែ​ម្នាក់ឯង ទើប​នាំគ្នា​ឡោ ម​ព័ន្ធ​មិន​ឱ្យ​ចេញ​ទៅ​ណា​រួច ហើយ​រហូត​ដល់​ព្រឹក​ទើប​ប្តឹង​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះទៅពិនិត្យ ។​

​ពួក​គាត់​បញ្ជាក់​ទៀត​ថា បើ​ព្រះសង្ឃ​រូបនោះ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ស្រី​បែបនេះ មិន​អាច​បន្ត​ឱ្យ​គង់នៅ​ក្នុង​វត្ត​ទៀត​នោះ​ទេ ត្រូវ​តែ​ចាប់​ផ្សឹក ហើយ​ដាក់ទោស​តាម​ផ្លូវច្បាប់ ។ បើ​ពុំ​ដូច្នោះ​ទេ ពួកគេ​មិន​សុខចិត្ត​នោះឡើយ ហើយ​ក៏​ឈប់​ចូល​ទៅ​ធ្វើបុណ្យ​នៅក្នុ ង​វត្ត​ខាងលើ​នេះ​ទៀត​ដែរ ។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ក្រោយមក​នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​ព្រះចៅអធិការ​វត្ត​ខាងលើ ត្រូវបាន​គេ​ជន្លៀស​ដោយ​ដឹក​តាម​រថយន្ត​កាមរី​ពណ៌​ស​ឱ្យ​ចេ ញ​ទៅ​ក្រៅ លុះ​មួយសន្ទុះ​ក្រោយមក​ស្ត្រី​ខាងលើ​ក៏​ត្រូវបាន​គេ​យក​ម៉ូតូឌុប​ទៅ​ដឹក​ចេញ​តា ម​ក្រោយ​ផងដែរ ក្រោយ​ពី​អាជ្ញាធរ និង​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បាន​សាកសួ រ​ពួកគេ​ទាំងនោះ​រួច​មក ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើ​នេះ លោក សំ សាវឿន ប្រធាន​មន្ទីរ​ធម្មការ និង​សាស នា​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា បន្ទាប់ពី​បាន​សួរនាំ​រួចរាល់ ខាង​លោក​បាន​ឱ្យ​ព្រះចៅអធិការ​វត្ត​ខាងលើ​ចេញទៅ​ក្រៅ​វត្ត​សិន ហើយ​ឱ្យ​ស្ត្រី​ជាប់​ពាក់ព័ន្ធ​ចេញ​ផងដែរ ។ បើ​ទុក​នៅ​ក្នុង វ ត្ត​នោះ ប្រជា​ពលរដ្ឋ​ចេះ​តែ​នាំគ្នា​មក​ចោមរោម​មិនអាច​ដោះស្រាយ​បញ្ហា​ចេញ​នោះ​ឡើយ ហើយ​បើសិនជា​មាន​បញ្ហា​ដូច​ដែល​ប្រជាពលរដ្ឋ​ចោទប្រកាន់​មែន ខាង​លោក​នឹង​ចាប់​ព្រះចៅអធិការ​ខាងលើ​ឱ្យ​ផ្សឹក និង​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com