ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ចាក់សោរផ្ទះនាំប្រពន្ធកូនដើរលេងកំសាន្តបុណ្យចូលឆ្នាំថ្មី (ថ្ងៃទីមួយ),ភ្លេចបិទបារ៉ែតភ្លឺេង ទុស្សេឆេះម៉ត់ ក្នុងសង្កាត់យក្សឡោម ខេត្តរតនគិរី,,


ខេត្តរតនគិរី,, ផ្ទះប្រជាពលរដ្ធមួយខ្នងទំហំ(12×19,5ម៉ែត្រ)សាងសង់ឡើងអំពីឈើលើថ្មគ្រោមត្រូវអគ្គីភ័យលេបត្របាក់មួយប៉ព្រិចភ្នែកនៅត្រង់ចំណុចខាងជើងរង្វង់មូលមានចំងាយប្រមាណជាង50ម៉ែត្រ ប៉ុណ្ណោះ ស្ថិតក្នុងភូមិសិល្យ៍ សង្កាត់យក្សឡោម ក្រុងបានលុង
ខេត្តរតនគិរី។
តាមប្រភពពីប្រជាពលរដ្ធដែលរស់នៅក្បែរផ្ទះកើតហេតុបានអោយដឹងថា៖ក្នុងចន្លោះម៉ោង4,45នាទីល្ងាចថ្ងៃទី14 ខែ មេសា ឆ្នាំ 2017 ពួកគាត់ឮសូរសម្លេងផ្ទុះលាន់សូរដូចគ្រាប់ផ្លោងចេញពីក្នុងផ្ទះកើតហេតុ បន្ទាប់មកក៍ឃើញផ្សែងនិងអណ្តាតភ្លឺេងចេញមកពីជាន់លើយ៉ាងសន្ធោរសន្ធៅធ្វើអោយភ្ញាក់ផ្អើលឆឡោពេញភូមិតែម្តង ។ប្រភពបន្តថា ៖ ខណះភ្លេឺងកំពុងឆាបឆេះពួកគាត់រកគ្រប់មធ្យោបាយចង់ជួយអន្តរាគមន៍ពន្លត់ជាបថមទំរាំរថយន្តអគ្គីភ័យមកដល់ក៍ប៉ុន្តែផ្ទះជាប់សោរដោយម្ចាស់ចាកសោរចោលចេញបាត់ពីផ្ទះទាំងពីរនាក់ប្តីប្រពន្ធ។
បើយោងតាមរបាយការណ៍ពីលោក ជាង ហឿងនាយប៉ុស្ថិនគរបាលសង្កាត់យក្សឡោមបានអោយដឹង ថា៖ ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ ញ៉ូ សាវីន ភេទ ប្រុស អាយុ36 ឆ្នាំ ជនជាតិ ទំពួន(ជាប្តី)
មានមុខរបរ បំរើការងារអង្គការ(មនុស្សនិងសុខភាព)
និងមានប្រពន្ធឈ្មោះ ញ៉ែង ភ្លើត អាយុ 34 ឆ្នាំជនជាតិ
ទំពួន មានមុខរបរ បំរើការងារអង្គការសុីម៉ាក(NPA)
និងមានកូនស្រីតូចៗចំនួនពីរនាក់អាយុ5 ឆ្នាំទៅ 9ឆ្នាំក្នុងបន្ទុក ។ លោកនាយប៉ុស្ថិបន្តទៀតថា ៖ សម្ភារះដែលត្រូវបាត់បង់ទាំងស្រុងរួមមាន ៖ ១>ម៉ូតូចំនួនពីរគ្រឿង<ម៉ាក់HONDA C125ស៊េរីឆ្នាំ2000 និងមួយគ្រឿងទៀតមិនស្គាល់ម៉ាក ជាម៉ូតូរបបអង្គការផ្តល់អោយជិះបំរើការងារ។
២>កុំព្យុទ័រចំនួន5គ្រឿង>គ្រែម៉ុង 06 ,ក្តារងឿរ 07,ទូរទស្សន៍ធំៗចំនួន02គ្រឿង ,សាទែនទឹកជ័រ ចំនួន02 , ពូកដេកចំនួន08 ,ធុងបាស់ចំនួន 02 ,តុមូលចំនួន02 , សាឡុងប៊េងចំនួន02 , ប្លង់ដីចំការចំនួន 01 ,ប្លង់ដីឡូដ៍លំនៅដ្ធានចំនួន03 ,
គ្រែយក្ខចំនួន01,ទូរតាំងចំនួន01 , ធុងសាំង 02 , ធុងហ្គាស 03 ,ទុយោមុខ100 ចំនួន10ដើម ,មុខ80ចំនួន 10ដើម ,មុខ20 10ដើម,ទូរដែកដាក់សម្ភារះ01,ព្រមទាំងសម្ភារះប្រើប្រាស់ដូចជា ខោ អាវ ចានឆ្នាំង។ល។និង។ល។ដែលសរុបជាទឹកប្រាស់មិនគ្រោម ដប់មុឺនដូល្លាសហរដ្ធអាមេរិចនោះឡើយ។
ទាក់ទិននៃគ្រោះមហន្តរាយដោយសារអគ្គីភ័យខាងលើលោក ញ៉ូសាវីន និងលោក ស្រី ញ៉ែង ភ្លើត(ជនរងគ្រោះ) បានរៀបរាប់ទាំងទឹកភ្នែក អោយភ្នាក់ងារ PNTV ទូរទស្សន៍ព្រះនរាយណ៍ដឹងនៅយប់ថ្ងៃទី14ដដែលនេះ
ថា៖ លោកបានចាកចេញពីផ្ទះប្រមាណតែកន្លះម៉ោងប៉ុណ្ណោះ(ទៅផ្សារ )ហើយក៍ពុំបានបិទបារ៉ែតភ្លេឺងផងដែរព្រោះពីមុនមកលោកថា ពុំដែលបិទនោះទេបារ៉ែតវាមិនអីផង,!!!!
សូមស្តាប់សម្លេងលោក ញ៉ូ សាវីន ដូចតទៅ,,,,,,,,,,,,,,,
នៅក្នុងព្រិត្តិការណ៍ហានិភ័យនេះផងដែរ គេសង្កេតឃើញរថយន្តអគ្គីភ័យចំនួនបីគ្រឿងដែលបានមកជួយបាញ់ពន្លត់ ទាន់ពេលវេលាជៀសវាងការឆេះរាលដាលបន្តទៅផ្ទះអ្នកជិតខាងផ្សេងៗទៀត ក្នុងនោះរថយន្តអគ្គីភ័យរបស់្នងការដ្ធាននគរបាលខេត្តរតនគិរីចំនួន០១គ្រឿងដោយប្រើប្រាស់ទឹកចំនួន04ជើង, រថយន្តអគ្គីភ័យខាងស្រុកបរកែវចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់03ជើង,និង ខាងស្រុកកូនមុំចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់02ជើង,ទើបធ្វើអោយស្ថានការណ៍ស្ងប់ស្ងាត់ប្រសើរឡើងវិញ។
គួររំលឹកផងដែរថា៖ នេះជាសោកវិនាសកម្មយ៉ាងព្រៃផ្សៃបំផុតដល់បងប្អូនប្រជាពលរដ្ធយើងទូរទាំងព្រះរាជាណាចក្រកម្ពុជា គួរតែជៀសវាងអោយឆ្ងាយ ទ្រព្យសម្បត្តិមាស ប្រាក់ខំផ្សែផ្សំទុកដាក់តាំងពីដើមរហូតមកសន្សំសំចៃ បែកញើសហូរញើសទំរាំមានបានដល់ថ្ងៃនេះ ។ ឥឡូវក្លាយជាចំណីអគ្គីភ័យតែមួយប៉ព្រិចភ្នែករលាយបាត់បង់អស់ទាំងស្រុង។ ទាំងអស់នេះគឺវាផ្តើមចេញពីការធ្វេសប្រហែសរបស់យើង (នឹកមិនស្មាន គិតមិនដល់ ) មុជមិនជ្រៅទៅមិនឆ្ងាយ ដេកអាលោះ អាល័យស្តាយវិប្បដិសេរីជាប់កាយអស់មួយជីវិត ។
ដូចពាក្យស្លោកលោកពោលថា៖ ស្លាប់បា មិនអោយស្លាប់មេ សុខចិត្តលិចទូកកណ្តាលទន្លេ កុំអោយភ្លេឺងឆេះផ្ទះ។
ពីខ្ញុំ លីវណ្ណះ ភ្នាក់ងារ PNTV ទូរទស្សន៍ព្រះនរាយ៍រាយការណ៍ពីបឹងយក្សឡោម។

Filed in: សន្តិសុខ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com