ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ទំនាស់ដីធ្លី នៅភូមិ អូរឈ្នួល ឃុំទ័ពមាន និង ភូមិអាញាសេះ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានប្លង់រឹងហើយនៅគេបំពាន បានទៀត ។

ខេត្តកំពង់ស្ពឺ / ទំនាស់ដីធ្លីមួយកន្លែងដែលមានទីតាំងស្ថិតនៅ ភូមិ អូឈ្នួល ឃុំទ័ពមាន និង ភូមិអាញាសេះ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានការកសាងប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុ(ប្លង់រឹង) តាំងពីថ្ងៃទី ២៧ខែកក្កដា ឆ្នាំ២០១៣ ត្រូវបានបុគ្គលមួយក្តាប់តូចលួចចូលទន្ទ្រានកាន់កាប់ ហើយធ្វើការលក់បន្តយ៉ាងអាណាធិប្បតេយ្យ ក្រោមការឃុបឃិតជាមួយអាជ្ញាធរភូមិ និង ឃុំ ។

ដោយផ្អែកលើ លិខិតចុះបេសកកម្ម របស់ មន្ទីរសូរិយោដី ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់ សាលាស្រុកថ្ពង មន្ត្រីមន្ទីរសូរិយោដី សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ និងគណៈក្រុមប្រឹក្សា ឃុំយាអង្គ ឃុំ ទ័ពមាន ដែលបានដៅទុក នូវតំរុយបង្គោលព្រំដីប្លង់រឹង កាលពីចន្លោះ ថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០ រួចមក នៅថ្ងៃទី ២ខែ ឧសភា ឆ្នាំ ២០២០នេះ ភាគីម្ចាស់ដីដែលមានប្លង់កម្មសិទ្ធិស្របច្បាប់ បានធ្វើការចុះទៅ ដាំតំរុយបង្គោលសារជាថ្មី បន្ទាប់ពីមានការបំផ្លិចបំផ្លាញ កាលពីដាំលើកទីមួយ ពីសំណាក់ បុគ្គល ឈ្មោះរ័ត្ន សុខុម និង បក្សពួក ។

ក្នុងពេលកំពង់ចុះដាំបង្គោលនោះ ក៏ស្រាប់តែមាន ការចុះមកត្រួត ពិនិត្យពីមន្រ្តី ក្រុមប្រឹក្សាឃុំ យាអង្គមួយរូប ឈ្មោះ ណុប គន្ធា ដែលជាអ្នកវាស់វែងបំពានដីប្លង់រឹង ក្នុងការទិញលក់ ខុសច្បាប់ និង ប៉ូលីសប៉ុស្ត៍ ២រូប រួមទាំងភាគី ក្រុមមនុស្សមួយក្តាប់តូច ដែលតែងអះអាងថាជាតំណាងម្ចាស់ដីឈ្មោះ ឡុងណាលីន និង អ្នករំលោភយកដី ផ្សេងៗទៀត ។

នៅលើទីតាំងដីដដែល ថ្ងៃដដែល ក៏មានសកម្មភាព រុកទន្រ្ទាន រំលោភលើ ដីប្លង់រឺងនោះ ពីសំណាក់ក្រុមជនជាតិចិន ដែលមានឈ្មោះ ឈួន យូ ជាតំណាង បានអះអាងកាលពីថ្ងៃទី៣០ខែមេសា ឆ្នាំ ២០២០ថាខ្លួនបានទិញពី មនុស្សមួយចំនួនតាមរយៈមនុស្សម្នាក់ឈ្មោះ រិទ្ធី ។ ក្រុមនេះកំពង់មានសកម្មភាព ប្រើប្រាស់គ្រឿងចក្រ អេស្កាវ៉េទ័រ បីគ្រឿង និង ឡានដឹកដីជាច្រើនគ្រឿង ឡានខ្លះពាក់ស្លាកលេខ ខេមរភូមិន្ទ ជីកដីធ្វើជាស្រះ ចាក់ដីរំលោភបំពានលើ ដីប្លង់រឹង ផងដែរ។

បន្ទាប់ពី មានការចុះទៅ ត្រួតពិនិត្យដី របស់ម្ចាស់ដី និង អ្នករកស៊ី ជនជាតិជប៉ុន មួយក្រុម ដែលជាដៃគូចង់វិនិយោគរបស់ម្ចាស់ដី ក៏មានសកម្មភាព ប្រទាំងប្រទើស គ្នា ដោយភាគីខាងចិន បានយកគ្រឿងចក្រ មកបិទផ្លូវ ធ្វើអោយរថយន្ត របស់ភាគី ម្ចាស់ដី និង ភ្ញៀវរបស់គាត់ ចេញមិនរួច ពីទីតាំងត្រួតពិនិត្យ រយៈពេលប្រមាណ ជិត២ម៉ោង។ តែដោយក្រុមសារព៌តមាន បានរាយការណ៍ ជួនឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមស្នងការខេត្ត កំពង់ស្ពឺ ក៏មានការអន្តរាគមន៍ភ្លាមៗ តាមរយៈទូរស័ព្ទ អោយដកគ្រឿងចក្រចេញពីផ្លូវ ហើយក្រុមអ្នកសារព៌តមាន ម្ចាស់ដី និង ភ្ញៀវរបស់គាត់ បានធ្វើដំណើរត្រឡប់មកវិញដោយសុវត្ថិភាព។

សកម្មភាពទាំងនេះ ធ្វើអោយមានការរំខាន ដល់ការអនុវត្តន៍សិទ្ធិកាន់កាប់ ដីប្លង់រឹង របស់ម្ចាស់កម្មសិទ្ធិ ជាពិសេសធ្វើអោយប៉ះពាល់ ដល់គំរោងបំរុងនឹង វិនិយោគធំៗ របស់អ្នកវិនិយោគជនជាតិជប៉ុន ជាមួយនឹងម្ចាស់ដីជាខ្លាំង ។
ការបង្ករការរំខាន ទាំងនេះពីសំណាក់មនុស្សមួយក្តាប់តូច ប្រៀបបាននឹងសកម្មភាព យកជើងរាទឹក បង្អាក់ល្បឿនយ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍន៍ ប្រទេស ដែលជាចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ដែលតែងតែគៀងគរ ធ្វើយ៉ាងណា ជំរុញការវិនិយោគពី សំណាក់អ្នកវិនិយោគមកពីប្រទេសជប៉ុន អោយមកបណ្តាក់ទុនរកស៊ី ដើម្បីចូលរួមអភិវឌ្ឍន៍ ប្រទេសកម្ពុជា ពីព្រោះសកម្មភាពបែបនេះ អាចធ្វើអោយ បាត់បង់ទំនុកចិត្ត ពីអ្នកវិនិយោគជប៉ុន ដោយហេតុថា ជប៉ុនមានបណ្តាញ ទំនាក់ទំនងគ្នាយ៉ាងទូលំទូលាយ រវាងអ្នកវិនិយោគ ដូចគ្នា។

លោកគ្រួច សុភារិទ្ធិ ដែលជាម្ចាស់ដី បាន
ទទូច ឲ្យអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធមេត្តាមានវិធានការចុះទប់ស្កាត់សកម្មភាព រំលោភបំពាន និង ជីកដី ពីសំណាក់ ជនជាតិចិន និង បក្សពួក ឲ្យបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា ផ្អែកតាមការស្រាវជ្រាវរបស់មេធាវី តំណាងម្ចាស់ដី រកឃើញឯកសារមួយសំណុំ ដែលមានការទិញលក់ដោយ គ្មានការទទួលស្គាល់ពី មន្រ្តីសុរិយោដី ហើយក្រុមមួយក្តាប់តូចនោះបាន ចេញមុខអះអាង ថាតំបន់ដីនោះជា របស់ខ្លួន ហើយតែងនាំគ្នាចេញមករារាំងម្ចាស់ដី មិនអោយមានសកម្មភាពវិនិយោគផ្សេងៗបាន។
ព៌តមានអំពីការទិញលក់ដីនោះមានដូចខាងក្រោម៖
1 ឈ្មោះជុំ វី ចំនួន៥ ហិចតា
2 ឈ្មោះជាមឿនចំនួន៥ហិចតា
3 ឈ្មោះរ័ត្នសុខុមចំនួន៥ហិចតា
4 ឈ្មោះចាន់សង្ខៃចំនួន៥ហិចតា
សរុបចំនួនប្រមាណ ២០ហិចតា ដីទាំង៤ម្ចាស់ខាងលើបានលក់ទៅអោយឈ្មោះ ឡុងណាលីន ដែលគេស្គាល់ថាជា ទាហ៊ានផ្កាយ២។

ប្រភពបានបង្ហើបថា
មួយផ្នែកទៀត គឺមានការ ទិញលក់ របស់ ឈ្មោះ ឡុង ណាលីន ទាហ៊ានផ្កាយ២ ដដែល លក់ទៅអោយឈ្មោះ ឈួន យូ ជាទាហ៊ាន ចំនួន 14ហិចតា ដែលមានការ ប្រគល់ និង ទទួលប្រាក់តាមសែក ចេញដោយក្រុមហ៊ុនឈ្មោះ យ៉ុង ឡុង អ៊ីនធើណេសិនណលគ្រុប ។

ពាក់ព័ន្ធបញ្ហាខាងលើអង្គភាពទូរទស្សន៍ព្រះនរាយណ៍ យើងនៅមិនទាន់អាច
រកការបកស្រាយណាមួយពីសាមីពាក់ព័ន្ធបាននៅឡើយទេ នៅរសៀលថ្ងៃទី ៣ ខែឧសភាឆ្នាំ 2020នេះ ៕ រាយការណ៍ ដោយ លោក យ៉ាត់ សុភា ។

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com