ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

រថយន្តទំនើបបើកលឿន បុកបង្កាន់ដៃស្ពាន សង្ស័យជាឡានរបស់អ្នកច្បាប់ម្នាក់

ភ្នំពេញ ៖ រថយន្តទំនើបមួយគ្រឿង បានបោះពួយយ៉ាងលឿន ជ្រុលបុកបង្កាន់ស្ពាន បណ្ដាលឱ្យរថយន្តផ្នែកខាង មុខខ្ទេចទាំងស្រុង រីឯអ្នកបើកបរ បានចាកចេញបាត់ នៅវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវលេខ២១៧ មុខផ្ទះលក់ភេសជ្ជៈលីណា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រថយន្តបង្ក ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-6588 បើកបរដោយបុរសម្នាក់ ចាកចេញពីកន្លែងកើតហេតុបាត់ ប៉ុន្តែនៅក្នុងរថយន្ត គេបានរកឃើញឯកសារមួយចំនួន ( កាតសម្គាល់ការងារ ដែលមានឈ្មោះ កី ម៉ានេរ៉ា មានតួនាទីជា អនុប្រធាន អង្គភាពសាលាដំបូងរាជធានីភ្នំពេញ ) ។

ប្រភពបានឱ្យដឹងថា រថយន្តបង្ក បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ បានបើកតាមបណ្តាយផ្លូវ លេខ២១៧ ពីត្បូងទៅជើងយ៉ាងលឿន លុះចំណុចខាងលើក៏បុកបង្កាន់ដៃ ស្ពានថ្មព្រែកជ្រៃ បណ្ដាលឱ្យរថយន្ដ ខូចខ្ទេចមុខទាំងស្រុង និងស្ពាន រងការខូចខាតមួយចំនួន ហើយអ្នកបើកបរ បានចាកចេញទៅបាត់។

បន្ទាប់មករថយន្ត ត្រូវបានប៉ូលិសចរាចរណ៍ ស្ទូចយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ និងស្រាវជ្រាវរកម្ចាស់រថយន្ត ដើម្បីដោះស្រាយតាមនីវិធី ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com