ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋ៤៤គ្រួសារព្រមទទួលយកដីសម្បទានសង្គមកិច្ច ដែលរដ្ឋ បានបែងចែងជូនពួកគាត់ហើយពេលនេះ

ខេត្តព្រះវិហារ៖. នៅក្នុងកិច្ចជំនួបពិភាក្សារកដំណោះស្រាយបញ្ហាដីធ្លីជាមួយតំណាងប្រជាពលរដ្ឋនៅភូមិពោធិទាប ឃុំម្លូរព្រៃ១ស្រុកឆែបនាព្រឹកថ្ងៃទី១៥ ខែឩសភា ឆ្នាំ២០២០នេះលោក សុខ សាន្តតារា អភិបាលស្រុកឆែប បានលើកឡើងថាក្នុងនាមលោកដែលជាថ្នាក់ដឹកនាំដែលប្រសូត្រចេញពីប្រជាពលរដ្ឋ លោកចង់អោយបងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណានៅពេលមានបញ្ហាអ្វី១ នឹងកើតឡើងត្រូវនៅអោយកៀករវាងថ្នាក់ដឹកនាំនឹងបងប្អូនប្រជាពលរដ្ឋដោយលោកបានសង្កត់ធ្ងន់ថាបើសិនបងប្អូនមានបញ្ហាអ្វី១នឹងកើតឡើងហើយបងប្អូននៅគម្លាតឆ្ងាយពីថ្នាក់ដឹកនាំនោះអញ្ចឹងផលលំបាក់សម្រាបថ្នាក់ដឹកនាំក្នុងការកដំណោះស្រាយជូនបងប្អូននោះៗវាដោះស្រាយមិនចេញនោះឡើយ។
លោកបានបន្តរទៀតថាយ៉ាងណាមិញដូចជាបងប្អូនប្រជាពលរដ្ឋក្នុងភូមិឃុំខាងលើនេះជាដើមដែលបងប្អូនកំពុងមានបញ្ហារឿងដីធ្លីសព្វថ្ងៃនេះក្នុងនាមលោកដែលជាថ្នាក់ដឹកនាំស្រុកគឺលោកចង់អោយបងប្អូនលើកយកបញ្ហារបស់បងប្អូនទាំងអស់យកមកដាក់លើតុដើម្បីជជែកពិភាក្សានឹងរកដំណោះស្រាយ

ដោយលោ ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដោយធ្វើយ៉ាងណាត្រូវចូលរួមគោរពច្បាប់អោយបានទាំងអស់គ្នា
យ៉ាងណាមិញដូចករណីដែលបងប្អូនកំពុងទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នាពេលបច្ចុប្បន្ននេះជាដើមក្នុងនាមអាជ្ញាធរតែងតែព្យាយាមរកដំណោះស្រាយជូនបងប្អូនតាមកាដោះដូរដោយរកកន្លែងដីណាមួយដែលមិនមានផលប៉ះពាល់នឹងដីរបស់រដ្ឋនោះដើម្បីជាថ្នូរសម្រាបដោះដូរជូនបងប្អូនដោយមិនទុកអោយបងប្អូនណាម្នាក់រស់នៅដោយអត់ដីនៅនោះឡើយ។
ជាមួយគ្នានោះលោក ស សាវ៉េត អនុប្រធានមន្ទីដែនដីនរគរូបនីយ៍កម្មសំណង សូរិយោដីខេត្ត បានលើកឡើងផងដែរថាដោយមួយរយះកាលកន្លងមកមានក្រុមប្រជាពលរដ្ឋសំណាក់មកពីបណ្តាខេត្តផ្សេងបាននាំគ្នាមកចាប់នឹងទន្រ្ទានដីរបស់រដ្ឋ ។
បន្ទាប់ពីប្រជុំពិភាក្សា រិះរកតំណោះស្រាយអស់រយះពេលជិត2ម៉ោងរួុចមក ទើបប្រជាពលរដ្ឋចំនួុន៤៤គ្រួុសារដែលរស់នៅក្នុងភូមិឃុំ ខាងលើ ក៍ព្រមទទួុលយកនៅដីសម្បទានសង្គមកិច្ច ដែលរដ្ឋបានផ្តល់ជូន នាពេល ។

ដោយឡែកប្រជាពលរដ្ឋចំនួុន27គ្រួុសារទៀតពួុកគាត់មិនព្រមទទួុលយកដីសម្បទានសង្គមកិច្ចដែលរដ្ឋរៀបចំអោយឡើយ ដូចឆ្នេះអាជ្ញាធរថ្នាក់ស្រុកក៍បានបញ្ជាក់ដល់បងប្អូន ប្រជាពលរដ្ឋថា ការដោះស្រាយរឿងដីរបស់បងប្អូននាពេលនេះគឺបងប្អូនមិនទទួុលយកនោះទេ ចឹងរងចាំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះយើងនឹងធ្វើការដោះស្រាយម្តងទៀត ។ដោយ មាឃ សុខា

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com