ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិតជាខ្លាំងមែន លោកអធិការរងស្រុកសុីធរកណ្តាលម្នាក់នៅតែបន្តសង់ផ្ទះរំលោភលើក្បាលដីពលរដ្ធបានយ៉ាងរលូន ដោយអះអាងលើលិខិតអនុញាតពីលោកមេឃុំ…

ខេត្តព្រៃវែង : លោក យុន សុីណាត អធិការរងនគរបាលស្រុកសុីធរកណ្តាល ខេត្តព្រៃវែងម្នាក់ នៅតែបន្តអោយជាងសាងសង់ផ្ទះរំលោភបំពានយកក្បាលដីរបស់ពលរដ្ធ1គ្រួសារ នៅជាប់បណ្តោយផ្លូវជាតិលេខ11 ស្ថិតក្នុងភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកសុីធរកណ្តាល ធ្វើជាកម្មសិទ្ធផ្ទាល់បានយ៉ាងរលូន ដោយសំអាងលើលិខិតអនុញាតពីលោកមេឃុំអំពិលក្រៅ។ បើតាមអ្នកមីងម្ចាស់ដីឈ្មោះ ឡេក ណាន អាយុ57ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិខាងលើបានរៀបរាប់ប្រាប់អ្នកយកព៌តមានថា ដីរបស់គាត់គឺជាប្រភេទដីស្រែដែលរដ្ធអំណាចចែកអោយតាំងពីសម័យរដ្ធកម្ពុជា សម្រាប់បង្កបង្កើនផលដំណាំស្រូវចិញ្ចឹមជីវិត។ដីនេះមានទំហំផ្ទៃដីទទឹង40ម៉ែត្រ បណ្តោយប្រវែង70ម៉ែត្រ និងមានព្រំប្រទល់ ខាងជើងទល់ឈ្មោះ កុច លន់ ខាងត្បូងទល់ឈ្មោះ វែង យន់ ខាងលិចទល់ឈ្មោះ យាប ឆេង និងខាងកើតទល់នឹងថ្នល់ជាតិលេខ11។អ្នកមីងបន្តទៀតថា នៅឆ្នាំ2004 ឈ្មោះ យុន សុីណាត កាលនោះគេនៅធ្វើជាអនុប៉ុស្តិ៍នគរបាលរដ្ធបាលអំពិលក្រៅ បច្ចុប្បន្នធ្វើជាអធិការរងនគរបាលស្រុកសុីធរកណ្តាលទទួលផែនសន្តិសុខ មានទីលំនៅភូមិឫស្សីសាញ់ ឃុំឫស្សីសាញ់ ស្រុកសុីធរកណ្តាល បានអោយជាងមកសង់ផ្ទះរំលោភនៅចំក្បាលដីរបស់អ្នកមីងនៅប៉ែកខាងកើតជាប់ថ្នល់ជាតិលេខ11ដោយមិនបានប្រាប់ឫសុំគាត់ជាម្ចាស់ដីនោះឡើយ។ឃើញដូច្នេះ គ្រួសារគាត់ក៍បានទៅសួរនាំនិងហាមឃាត់មិនអោយសាងសង់ជាបន្តបន្ទាប់ដែរ តែលោកប៉ូលិស យុន សុីណាត រូបនេះមិនព្រមស្តាប់ទេ ហើយថែមទាំងប្រមាថមងាយគាត់ម្ចាស់ដីជាមនុស្សចាស់ទៀតផង។ ដោយបានអះអាងថា លោក អៀង សុខុម មេឃុំអំពិលក្រៅជាអ្នកអនុញាតអោយធ្វើ រហូតមកដល់បច្ចុប្បន្ន ក៍លោកអធិការរងរូបនេះនៅតែបន្តការជួសជុលបន្ថែមយ៉ាងគឃ្លើនដដែល។ដោយមើលឃើញពីភាពអយុត្តិធ៌មបែបនេះហើយ ទើបប្រជាពលរដ្ធជាច្រើនបាននាំគ្នាផ្តិតមេដៃគាំទ្រធ្វើសាក្សីអោយគ្រួសារអ្នកមីងដាក់ពាក្យបណ្តឹងចូលទៅដល់ឃុំ ស្រុក ខេត្តប្រហែល5-6ដងហើយ តែហាក់បីដូចជាគ្មានដំណោះស្រាយអោយមានប្រសិទ្ធភាពសោះ។ ពលរដ្ធម្ចាស់ដីក៍សូមសំណូមពរអោយអាជ្ញាធរខេត្តព្រៃវែង មេត្តាជួយអន្តរាគមន៍រកយុត្តិធ៌មជូនគ្រួសារអ្នកមីងផង ព្រោះតាំងពីគេរំលោភយកក្បាលដីគាត់មក ធ្វើអោយគាត់ជួបការលំបាកនាពេលរដូវប្រមូលផលម្តង គ្មានផ្លូវដឹកជញ្ជូនកសិផលឡើង វាទាល់តែសុំដីស្រែគេបើកកាត់ទើបបាន………………………សម្លេងពលរដ្ធម្ចាស់ដី។ ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ លោក យុន សុីណាត អធិការរងស្រុកសុីធរកណ្តាល បានប្រាប់អ្នកសារព៌តមានអោយដឹងថា រូបគាត់ធ្វើនេះយោងទៅតាមលិខិតអនុញាតពីលោក អៀង សុខុម មេឃុំ អនុញាតអោយគាត់ធ្វនៅលើដីចំណីថ្នល់ជាតិលេខ11និងដីចំណីស្ពាន…………………..សម្លេងលោកអធិការរង។ចំណែកលោក អៀង សុខុម មេឃុំអំពិលក្រៅ ក៍បានទទួលស្គាល់ថា រូបលោកពិតជាបានអនុញាតអោយពិតប្រាកដមែន កាលនោះឈ្មោះ យុន សុីណាត នៅធ្វើជាអនុប៉ុស្តិ៍នគរបាលរដ្ធបាលអំពិលក្រៅនេះ ដោយយល់ថាគឺជាដីចំណីផ្លូវនិងចំណីស្ពាន។លោកមេឃុំបញ្ជាក់បន្ថែមថា កាលណោះលោកអនុញាតអោយធ្វើត្រឹមតែប្រហែលជាង10ម៉ែត្របួនជ្រុងបានហើយ ទុកផ្លូវអោយគេចេញចូលផង ប៉ុន្តែឈ្មោះ យុន សុីណាតនេះមិនស្តាប់គាត់ទេ មានមហិច្ចតាលោភលន់ ចេះតែសង់ពង្រីកបន្ថែមប្រហែល30-40ម៉ែត្រ ទើបមានរឿងបែបនេះ………………..សម្លេងមេឃុំ៕ ដោយ លាប់ ចាន់

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com