ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពលរដ្ធភូមិពន្លៃសម្តែងការសប្បាយចិត្តខណៈអាជ្ញាធរស្រុកពាមរក៍ជួយស្តារត្រពាំងមេទឹកតាចាន់អោយជ្រៅងាយស្រួលយកប្រភពទឹកស្រោចស្របផលដំណាំស្រូវ តាមការស្នើរសុំប្រជាពលរដ្ធ……….

(ព្រៃវែង): ដោយមើលឃើញពីការលំបាកក្នុងការបង្កបង្កើនផល ទើបអាជ្ញាធរភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង បានដាក់គ្រឿងចក្រស្តារត្រពាំងមេទឹកទំនប់តាចាន់ ស្ថិតនៅចំណុចភូមិ ឃុំខាងលើ ដើម្បីយកប្រភពមេទឹកអោយប្រជាពលរដ្ធស្រោចស្របដំណាំស្រូវប្រាំង។ បើតាមប្រជាពលរដ្ធបានអោយដឹងថាត្រពាំងនេះកើតមានឡើងតាំងពីសម័យដើម(មានឈ្មោះត្រពាំងទំនប់តាចាន់)ដែលពួកគាត់តែងតែយកទឹកប្រើប្រាស់ស្រោចស្របដំណាំស្រូវ ដោយខ្លះជាង1ហិកតា ទៅ2ហិកតា នៅជុំវិញត្រពាំងមេទឹកទំនប់តាចាន់នេះ។ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះត្រពាំងមេទឹកតាចាន់មានសភាពគោករាក់ទៅៗធ្វើអោយប្រជាពលរដ្ធជួបការលំបាក់ខ្វះទឹកធ្វើស្រូវប្រាំង ក៍នាំគ្នាផ្តិតមេដៃ និងដាក់សំណើរតាមរយៈលោកមេភូមិសុំជួយស្តារត្រពាំងមេទឹកនេះអោយជ្រៅ ដើម្បីយកប្រភពទឹកស្រោចស្របដំណាំស្រូវអោយបានគ្រប់គ្រាន់។ប្រជាពលរដ្ធក៍សូមថ្លែងអំណរគុណដល់អាជ្ញាធរភូមិ ឃុំ ស្រុក ដែលបានដាក់គ្រឿងចក្រជួយស្តារប្រភពទឹកអោយពលរដ្ធសម្រាប់ស្រោចស្របផលដំណាំស្រូវ ដោយមិនចំណាយអស់លុយកាក់នោះទេ………………………..សម្លេងពលរដ្ធ។ លោក ស សេង មេភូមិពន្លៃ បានអោយដឹងថា ប្រវត្តត្រពាំងទំនប់តាចាន់នេះ សូម្បីតែរូបលោកឥឡូវនេះអាយុ60ឆ្នាំជាងហើយ ក៍កើតមិនទាន់ដែរ តែបើតាមលោកដឹងពីឪពុកម្តាយគាត់និយាយថា កាលពីដើមឡើយមានឈ្មោះតាចាន់ដែលមានកម្លាំងខ្លាំងខ្លាបានមកជីកត្រពាំងនេះដោយដៃមានជម្រៅជ្រៅលើផ្ទៃដីប្រហែលជាង2ហិកតាសម្រាប់យកប្រភពទឹកស្រោចស្របផលដំណាំ។លោកមេភូមិបន្តថា បន្ទាប់ពីលោកតាស្លាប់ទៅ ក៍កន្លែងនេះជាប់ឈ្មោះហៅតៗគ្នាថាត្រពាំងទំនប់តាចាន់រហូតមកដល់បច្ចុប្បន្ន។ត្រពាំងទំនប់តាចាន់នេះកាលពីដើមឡើយមិនត្រឹមតែមានប្រភពទឹកស្រោចស្របផលដំណាំប៉ុណ្ណោះទេ គឺប្រជាពលរដ្ធក្នុងភូមិពន្លៃទាំងមូលក៍នាំគ្នាមកដងរែកទឹកត្រពាំងនេះ យកទៅប្រើប្រាស់ដាំស្លមុជ និងរកត្រីចិញ្ចឹមជីវិតផងដែរ។ប៉ុន្តែប្រហែល5-6ឆ្នាំនេះត្រពាំងចេះតែគោករាក់ ហើយប្រជាពលរដ្ធចេះតែនាំគ្នាកាប់ស្ការទន្ទ្រានយកដីធ្វើស្រែប្រាំងម្នាក់បន្តិចៗទើបធ្វើអោយត្រពាំងទំនប់តាចាន់នេះរួមតូច។បច្ចុប្បន្ននៅតែប្រហែលជាង1ហិកតាប៉ុណ្ណោះ។ដោយសារត្រពាំងនេះគោករាក់ខ្វះទឹកស្រោចស្របដំណាំស្រូវមិនគ្រប់គ្រាន់ ទើបបងប្អូនប្រជាពលរដ្ធដែលមានដីស្រែនៅជុំវិញត្រពាំងទំនប់តាចាន់នេះនាំគ្នាផ្តិតមេៃសរសេរសំណើរតាមរយៈរូបលោកមេភូមិ ដាក់ទៅឃុំ ហើយឃុំដាក់ទៅស្រុក ទើបស្រុកសម្រេចអោយរកគ្រឿងចក្រមកជីកស្តារជម្រៅប្រហែល2-3បន្ថែមចុះក្រោមទៀត ដោយធ្វើការដោះដូរអាចម៌ដីអោយទៅខាងម្ចាស់គ្រឿងចក្រគេយកលក់យកលុយមកទូទាត់ថ្លៃប្រេងសាំងនិងកម្មករតែកុងឡានផងដែរ មិនមានការជួលអស់លុយកាក់នោះទេ គឺខាងអាជ្ញាធរនិងពលរដ្ធមិនបានចំណាយអស់លុយជួលគ្រឿងចក្រនោះឡើយ……………………………សម្លេងលោកមេភូមិពន្លៃ៕

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com